ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​នេះ​ម្នាក់​ៗ​សុទ្ធតែ​ត្រូវ​ដូច​គ្នា មើលចុះ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ស្កុប​ពី​មួយ​គ្រឿង ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ឆ្លងផ្លូវ​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត បើកបរ​ក្នុង​ល្បឿន​លឿន​ឆ្លងកាត់​ទទឹង​ផ្លូវ​បុក​ចំពាក់​ណ្តា​ល​ម៉ូតូ​ពេញទំហឹង បណ្តាល​អោយ​ម៉ូតូ​ទាំង​២​គ្រឿង​ដួល បង្ក​អោយ​ភាគី​ទាំង​សង្ខាង​រង​របួសធ្ងន់​ស្រាល​ចំនួន​៤​នាក់ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១២…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ស្កុប​ពី​មួយ​គ្រឿង ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ឆ្លងផ្លូវ​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត បើកបរ​ក្នុង​ល្បឿន​លឿន​ឆ្លងកាត់​ទទឹង​ផ្លូវ​បុក​ចំពាក់​ណ្តា​ល​ម៉ូតូ​ពេញទំហឹង បណ្តាល​អោយ​ម៉ូតូ​ទាំង​២​គ្រឿង​ដួល បង្ក​អោយ​ភាគី​ទាំង​សង្ខាង​រង​របួសធ្ងន់​ស្រាល​ចំនួន​៤​នាក់ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១២ ខែកុម្ភៈ នៅ​ចំនុច​ផ្លូវ​៣១០​កែង​នឹង​ផ្លូវ​១១៣ សង្កាត់​បឹង​កេង​ទី​៣ ខណ្ឌចំការមន ។

គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​រវាង​ម៉ូតូ​២​គ្រឿង ម៉ូតូ​បង្ក​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1N-6364 បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​ស្ត្រី​ម្នាក់​ទៀត ចំណែក​អ្នកបើកបរ​រង​របួស​បែក​មុខ​បែក​មាត់​ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង ។ ដោយ​ភាគី​ម្ខាង​ទៀត​ដែល​ជា​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​ភ្នំពេញ​1FQ-9917 បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​ប្រពន្ធ ចំណែក​ប្តី​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួស​រលាត់​ដៃជើង រីឯ​ស្ត្រី​ជា​ប្រពន្ធ​រង​របួសធ្ងន់ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គឺ​គាត់​ឃើញ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ជិះ​២​នាក់ ប្តី​ប្រពន្ធ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ ៣១០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​ធម្មតា ឆ្លងកាត់​ផ្លូវ​១១៣ ដល់​ពាក់កណ្ដាល​ផ្លូវ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឃ្លី​ក ឆ្លងកាត់​ទទឹង​ផ្លូវ​គ្នា​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅ​បុក​ចំពាក់​ណ្តា​ល​ម៉ូតូ​ស្កុប​ពី​ពេញទំហឹង​បណ្តាល​អោយ​ម៉ូតូ​ដួល​ខ្ទាត​ចេញពី​គ្នា​ជាង​១០​ម៉ែត្រ បង្ក​អោយ​ខាង​អ្នកបើកបរ​ម៉ូតូ​បង្ក​រង​របួស​បែក​មុខ​បែក​មាត់​ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង ចំណែក​ស្ត្រី​រួម​ដំណើរ​ជាមួយ​រង​របួសស្រាល​រលាត់​ដៃជើង​ត្រូវ​បាន​ខាង​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​ឃ្លី​នី​ក​ហុង​ហាក់​ដឹក​យក​ទៅ​ព្យាបាល​របួស​ភ្លាម​ៗ ។

ចំណែក​បុរស​ជា​អ្នក​បើក​ម៉ូតូ​ស្កុប​ពី​រង​របួសស្រាលរ​លាត់ដៃ រីឯ​ប្រពន្ធ​រង​របួសធ្ងន់ ដោយសារ​ដួល​អូស​នឹង​ថ្នល់​រលាត់​ដៃជើង និង​មាន​អាកា​រៈ​ឈឺ​ចុកចាប់​នៅ​ក្នុង​ពោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​ម៉ូតូ​កង់​បី​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កេតុមាលា ។

ក្រោយ​កើតហេតុ​ដោយសារ​ភាគី​ជា​ម្ចាស់​ម៉ូតូ​ទៅ​ព្យាបាល​របួស​រាងខ្លួន​នៅ​សល់​តែ​ម៉ូតូ​ត្រូវ​បាន​ខាង​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ធ្វើការ​វាស់វែង​នឹង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការ​ដ្ធា​ន​ខណ្ឌចំការមន ហើយ​ភាគី​ទាំង​២​ចូលខ្លួន​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ