ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់ចិត្ត​ក្បែរ​១០​ឆ្នាំ​សុខ ស្រី​លក្ខណ៍​សំពះ​ផ្ទឹម​ជាមួយ​អ្នកភ្លេង​ចចក​សមុទ្រ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​ក្រុម​ភ្លេង​ចចក​សមុទ្រ លោក អ៊ុ​ក រួន បាន​ស្រលាញ់​គ្នា​ជាមួយ​តារាចម្រៀង​កញ្ញា សុខ ស្រី​ល័ក្ខណ៍ ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​កញ្ញា…

រាជធានី​ភ្នំពេញ ៖ សមាជិក​ក្រុម​ភ្លេង​ចចក​សមុទ្រ លោក អ៊ុ​ក រួន បាន​ស្រលាញ់​គ្នា​ជាមួយ​តារាចម្រៀង​កញ្ញា សុខ ស្រី​ល័ក្ខណ៍ ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​កញ្ញា សុខ សីឡា​លី​ន អស់​រយៈពេល​យូរណាស់​មក​ហើយ ។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក អ៊ុ​ក រួន បាន​សម្រេចចិត្ត​ដឹក​ដៃ​កញ្ញា សុខ ស្រី​ល័ក្ខណ៍ ចូល​រោងការ​នៅ​គេហដ្ឋាន​ខាង​ស្រី ដោយ​មានការ​ចូលរួម​ពី​សិល្បករ សិល្ប​ការិនី​ជា​ច្រើន​ផង​ដែរ​។

តារាចម្រៀង សុខ ស្រី​ល័ក្ខណ៍ ពិតជា​ស្រស់​ស្អាត​មែន​ក្នុង​ឈុត​សម្លៀក​បំពាក់​កូនក្រមុំ​ជាមួយនឹង​ទឹកមុខ​ញញឹម​។ សុខ ស្រី​ល័ក្ខណ៍ មិន​មាន​អារម្មណ៍​ភិតភ័យ​ដូច​កូនក្រមុំ​ដទៃ​ទៀត​ឡើយ ដោយសារ​ចំណង​ស្នេហ៍​របស់​នាង​មាន​រយៈពេល​ជាង​១០​ឆ្នាំ និង​បាន​ស្គាល់​ចិត្តថ្លើម​គ្នា​ខ្លាំង​បំផុត ។

ផ្ទុយ​ទៅ​វិញ​អ្នក​ទាំង​ពីរ បែរជា​បង្ហាញ​នូវ​កាយវិការ​ក្រមិចក្រមើម​ដាក់​គ្នា ពិតជា​គួរ​ឱ្យ​ស្រឡាញ់​ខ្លាំង​ណាស់ ។ សម្រាប់​ពេល​ល្ងាច​វិញ គឺ​នាង​បាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​ជាង ១០០ តុ​ឯណោះ ដែល​ភាគច្រើន​គឺជា​ភ្ញៀវ​ក្នុង​សិល្បៈ ។

សុខ សីឡា​លី​ន ដែល​ជា​បងស្រី​វិញ បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​របស់​ខ្លួន​ថា នាង​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់​នៅ​ពេល​ដែល​ឃើញ​ប្អូន​រៀប​ការ និង​មាន​សុភមង្គល ហើយ​នៅ​ល្ងាច​នេះ នាង​មាន​កាដូ​ពិសេស​ដើម្បី​ជូន​ប្អូនស្រី​ផង​ដែរ ។

លើស​ពី​នេះ​មិនដឹង​ថា បងស្រី​សុខ ស្រី​លក្ខណ៍ គឺ សុខ​សីឡា​លី​ន រក​គូស្នេហ៍​ជួប​ពិត​នៅ​ពេល​ណា​ឡើយ ក្រោយ​បរាជ័យ​ស្នេហ៍​។

ហើយ​តារា​មាន​វត្តមាន​មង្គលការ​យប់មិញ​របស់​តារាចម្រៀង សុខ ស្រី​លក្ខណ៍ ជាមួយ​អ្នកភ្លេង​ចចក​សមុទ្រ​មាន ៖ សុគន្ធ និសា​, មាស សុខ​សោភា​, ខេ​ម សួ​ស វិ​ហ្សា​, វី ឌី​ណែ​ត​, ឆ័​យ លី​ដា​ឡែ​ន​, ណុ​ប បា​យ៉ា​រិ​ទ្ធ​, ប៉ែន ស្រី​ពេជ្រ​, អេ​ន​ឌី​, ថន ល​ក្ខិ​ណា​, លោក​រ៉ា​ស៊ី​, នាយ​ក្រឹម​, ស្រី​លាភ​, យក់ ឋិតរ​ដ្ឋា​, ស៊ឹ​ម ថៃ​ណា​, បេ​ប៉ី ព្រមទាំង​តារា​ជា​ច្រើន​ទៀត​។

តោះ​ទស្សនា​កម្រ​រូបភាព​ពិធីជប់លៀង​មង្គលការ​ខាងក្រោម​នេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ