ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​​ក្រោយសាលសន្និសីទចតុមុខ​…​ប្រទះ​ឃើញ​អណ្តែត សង្ស័យ​ជន​រង​គ្រោះ​កាលពី​៣​ថ្ងៃមុន (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ក្នុង​ទន្លេ​មក​ជាប់​មង​នៅ​ខាងក្រោយ​សាលសន្និសីទ​ចតុ​ម​ខ បង្ក​ឱ្យ​មានការ​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុង​ទឹកទន្លេ​ខាងក្រោយ​សាលសន្និសីទ​ចតុមុខ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។ សពជន​រង​គ្រោះ​មិនស្គាល់អត្តសញ្ញាណ…

រាជធានី​ភ្នំពេញ ៖ សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ក្នុង​ទន្លេ​មក​ជាប់​មង​នៅ​ខាងក្រោយ​សាលសន្និសីទ​ចតុ​ម​ខ បង្ក​ឱ្យ​មានការ​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុង​ទឹកទន្លេ​ខាងក្រោយ​សាលសន្និសីទ​ចតុមុខ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

សពជន​រង​គ្រោះ​មិនស្គាល់អត្តសញ្ញាណ ភេទប្រុស មិនដឹង​អាយុ​ប៉ុន្មាន​នោះ​ទេ មាន​មាឌធំ​ដំបង សម្បុរ​ខ្មៅ​ស្រអែម សក់​ខ្លី ពាក់​អាវយឺត​ដៃខ្លី ពណ៌​ក្រហម​លាយ​ខ្មៅ ស្លៀកខោ​សាច់​ក្រណាត់​ជើងវែង ពណ៌​ខ្មៅ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយសារ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​បាន​អណ្តែត​តាម​ទឹក​មក​ទើរ​ជាប់​មង​របស់​ប្រជា​នេសាទ​នៅ​ក្នុង​ទឹកទន្លេ​ខាងក្រោយ​សាលសន្និសីទ​ចតុមុខ​នេះ​។ ក្រោយ​ពី​ពួក​គាត់​បាន​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​នៅ​ចំណុច​ខាងលើ​រួច​មក ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ ។

ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​ភ្លាម សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​និង​កម្លាំង​នគរបាល​ចរាចរណ៍​ជើង​ទឹក​ដែល​មា​នទី​តាំងនៅ​ក្បែរ​ចំណុច​ខាងលើ​បាន​បើក​អូ​ប័​រ​មួយ​គ្រឿង​ទៅ​អូស​សព​ជនរងគ្រោះ​យក​មក​ដាក់​លើ​​ច្រាំង​ទន្លេ​ដើម្បី​ធ្វើការ​ពិនិត្យ​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា សព​បុរស​ម្នាក់​ខាងលើ​នេះ​មិន​មាន​អ្នក​ណា​ម្នាក់ ស្គាល់​ពី​អត្តសញ្ញាណ​នោះ​ឡើយ ដោយសារ​សព​ជន​រង​គ្រោះ​មាន​សភាព​ហើម​ស្អុយ​មើល​មុខ​លែង​ស្គាល់​ទៅ​ហើយ ។ ម្យ៉ាងទៀត​ក៏​មិន​មាន​លិខិត​ស្នាម​សម្គាល់​ខ្លួន​អ្វី​នៅ​ជាប់​នឹង​ខ្លួន​ជន​រង​គ្រោះ​ឡើយ ។

ពាក់ព័ន្ធ​នឹង​ការ​ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ទឹកទន្លេ​ខាងលើ​នេះ​ដែរ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​អះអាង​ថា ទំនងជា​សព​របស់​ជន​រង​គ្រោះ​ម្នាក់​ដែល​បាន​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​កាលពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ មក​ម្ល៉េះ តែ​គេ​មិនដឹង​ថា​ជន​រង​គ្រោះជា​ស្រី ឬ​ប្រុស​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ​បាន​ធ្វើការ​សហការ​ជាមួយ និង​កម្លាំង​ជំនាញ​កោសល្យ​វិ​ច្ច័​យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​បុរស​រង​គ្រោះ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់ ដោយសារ​លង់ទឹក​ប្រាកដ​មែន និង​ដឹក​យក​សព​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ