ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ញាតិ​ជន​រង​គ្រោះ​ស្រែក សុំ​រក​យុត្តិធម៌​…

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​ប៉ះ​ជាមួយ​រថយន្ត បណ្តាល​ឱ្យ​យុវជន​ម្នាក់​រង​របួសធ្ងន់​នៅ​នឹង​កន្លែង​កើតហេតុ តែ​មិន​បាន​មួយ​ម៉ោង​ផង​ម្ចាស់​រថយន្ត និង​រថយន្ត​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច​ន្ទ័​មធុ​រឹទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បញ្ជា​ទៅ​កូនចៅ​អនុញ្ញាត្តិ​ឱ្យ​ម្ចាស់​រថយន្ត…

ខេត្តកំពត ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​ប៉ះ​ជាមួយ​រថយន្ត បណ្តាល​ឱ្យ​យុវជន​ម្នាក់​រង​របួសធ្ងន់​នៅ​នឹង​កន្លែង​កើតហេតុ តែ​មិន​បាន​មួយ​ម៉ោង​ផង​ម្ចាស់​រថយន្ត និង​រថយន្ត​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច​ន្ទ័​មធុ​រឹទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បញ្ជា​ទៅ​កូនចៅ​អនុញ្ញាត្តិ​ឱ្យ​ម្ចាស់​រថយន្ត និង​រថយន្ត​ចេញពី​ប៉ុស្តិ៍​រដ្ឋបាល​គ​របាល​កោះ​តូច ខណៈ​ជន​រង​គ្រោះ​កំពុង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

មជ្ឈដ្ឋាន​ទូទៅ កំពុង​មាន​មន្ទិល​សង្ស័យ​ថា អាច​មាន​អ្វី​នៅ​ពីក្រោយ​ខ្នង​របស់​លោកស្នងការ​ក្នុង​ការ​ដោះ​លែង​អ្នក​បើករថយន្ត​ឱ្យ​មាន​សេរីភាព និង​រង់ចាំ​មើល​ថា អ្នកបើកបរ​រថយន្ត​អាច​រួច​ពី​សំណាញ់​ច្បាប់​ដែរ​ឬទេ? ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​មាន​អ្នក​កាង​នៅ​ពីក្រោយ​ខ្នង​បែប​នេះ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វ​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១២ ស្ថិត​ក្នុងភូមិ​កោះ​តូច ឃុំ​កោះធំ ស្រុក​ទឹកឈូ ខេត្តកំពត​។ ជន​រង​គ្រោះ​មានឈ្មោះ ញើ​ង អាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ចំការ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត​។​ចំណែកឯ​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​។

បើ​តាម​ជន​រង​គ្រោះ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ ខ្លួន​ជិះ​ម៉ូតូ​ម៉ាក CBR ស្លាក​លេខ​កណ្តាល 1S-7369 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​ទិស​ខាងលិច (​ខេត្ត​កំពត​ទៅ​ខេត្ត​កំពង់សោម​) ក្នុង​ល្បឿន​ធម្មតា លុះដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-7453 បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា ស្រាប់តែ​រថយន្ត​បត់​ឆ្វេង​ក្នុង​ល្បឿន​លឿន​ធ្វើ​ឱ្យ​អ្នកបើកបរ​ម៉ូតូ​វាក់​អើ​ក៏​ជ្រុល​ទៅ​ប៉ះ​ជាមួយ​រថយន្ត​តែ​ម្តង បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ដួល​បោក​ខ្ទប់​ទៅ​នឹង​ថ្នល់​រង​របួស​ជា​ទម្ងន់ រួច​រថយន្ត​បើក​រត់​រហូត​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ឃាត់​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​។

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ អ្នក​សារព័ត៌​មានបាន​ទំនាក់ទំនង​ទៅ​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រឹទ្ធ ស្នង​ការ​នគរបាល​ខេត្តកំពត បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា លោក​ពិតជា​បាន​អនុញ្ញាត្តិ​ឱ្យ​ភាគី​ខាង​រថយន្ត និង​រថយន្ត​ទៅ​ពិតមែន ដោយ​លោក​មើលឃើញ​ថា ខាង​រថយន្ត​អត់​ខុស ដោយ​ភាគី​ខាង​ម៉ូតូ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បើក​ម៉ូតូ​ទៅ​បុក​រថយន្ត​។

លោក សែ​ម វិសុទ្ធ វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​អនុស្សាវរីយ៍ ស៊ុន យ៉ា​ឃៀ​ល បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​របស់​ជន​រង​គ្រោះ​ថា តាំងពី​បញ្ជូន​អ្នកជំងឺ​មក​ដល់​ពេល​នេះ គឺ​ជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ ភ្នា​ត់​ឆ្អឹងត្រគៀក បាក់ និង​បែក​ឆ្អឹងត្រកៀក ប៉ះពាល់​ក្បាល និង​ដៃ ត្រូវការ​ដាក់​ដែក និង​វះកាត់​ប្រើ​រយៈពេល​យូរ​ក្នុង​ការ​ព្យាបាល​។

ចំណែក​អ្នក​មីង ដុស ស៊ា​វ អាយុ​៥៦​ឆ្នាំ ត្រូវជា​ម្តាយ​របស់​ជន​រង​គ្រោះ​បាន​លើកដៃ​ដប់​សំពះ​សំណូមពរ​ទៅ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ឱ្យ​ជួយ​រក​យុត្តិធម៌​ជូន​កូន​គាត់​ផង ដែល​កូន​របស់​គាត់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ ខណៈ​អ្នក​បើករថយន្ត​ត្រូវ​បាន​លោកស្នងការ​ដោះ​លែងឱ្យ​មាន​សេរីភាព​គ្មាន​ភាព​ទំនួល​ខុស​ត្រូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ