រាជធានីភ្នំពេញ៖តារាចម្រៀងមានរហស្សនាម«តារាពូកែទើស»លោកម៉ៃ សុគន្ធ បានដាក់ពាក្យប្តឹងម្ចាស់ហ្វេសប៊ុកមួយពីបទបរិហារកេរ្តិ៍ និងបានទាមទារសំណង៥០លានរៀល ។ ពាក្យបណ្តឹងនេះបានចូលដល់ដៃតុលាការហើយ និងត្រូវលោកម៉ៃ សុគន្ធ បង្ហោះជាសាធារណៈតាមហ្វេសប៊ុក ។
បើយោងតាមពាក្យបណ្តឹងរបស់លោក ម៉ៃ សុគន្ធ បានលើកឡើងថាកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ មានហ្វេសប៊ុកឈ្មោះ Morno Morana IIបានបង្ហោះវីដេអូរបស់ខ្លួននៅក្នុងបណ្តាញសង្គម Facebook និងYouTubeដោយបានប្រើពាក្យគំរាមគំហែង និងបរិហារកេរ្តិ៍ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសុវត្ថិភាពផ្ទាល់ខ្លួនលោក ។
យោងតាមខ្លឹមសារដែលគណនេយ្យនោះបានបង្ហោះនោះរៀបរាប់ថា ៖ «អាម៉ៃ សុគន្ធ ច្រមុះតោ ក្បាលកញ្ចាស់ អានេះជេរយ៉ាងម៉េចក៏វានេះមិនឈឺ ទាល់តែជួបអ្ហែងតាមផ្លូវក្បាលមួយដបបានអ្ហែងភ្លឺ អ្ហែងជិះអាព្រុសពណ៌សស្មានតែអញមិនចាំ ។ យល់ល្អថយឲ្យឆ្ងាយអាកំសាកមិនមានតម្រិះ អ្ហែងហ្នឹងចេញស្អីខ្លះបានប្រយោជន៍ស្អីខ្លះ រត់បានរត់ទៅ ឬទៅងាប់នៅក្នុងទឹកស្រះ »។
នៅក្នុងពាក្យបណ្តឹងរបស់លោកម៉ៃ សុគន្ធ បានបន្តថា «អំពើរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះMorno Morana II ជាចេតនាទុច្ចរិតដោយបានប្រើពាក្យគំរាមគំហែងធ្វើឲ្យប៉ះពាល់ដល់សុខសុវត្ថិភាលើរូបលោកផ្ទាល់ ។ ដូច្នេះដោយមានក្តីព្រួយបារម្ភជាខ្លាំងអំពីរឿងនេះ ជាពិសេសបានបរិហារកេរ្តិ៍ជាសាធារណៈ គឺមានបំណងធ្វើឲ្យប៉ះពាល់កិត្តិយស ក៏ដូចជាក្រុមគ្រួសារលោកធ្ងន់ ។ ករណីនេះលោក ម៉ៃ សុគន្ធ បានប្តឹងទាមទារសំណងចំនួន២ករណីគឺ១សូមឲ្យតុលាការស្វែងរកអត្តសញ្ញាណ និងចាប់ជនសង្ស័យដើម្បីយកមកផ្តន្ទារទោសតាមច្បាប់ ។
ទី ២ទាមទារសំណងជំងឺចិត្ត៥០លានរៀលពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Morno Morana II ។
ពាក់ព័ន្ធបញ្ហាខាងលើនេះហ្វេសប៊ុកឈ្មោះMorno Morana II ក៏បានបង្ហោះសារឆ្លើយតបវិញថា «ខ្ញុំរង់ចាំអ្នកក្នុងការតតាំងក្តីក្នុងអង្គអយ្យការទាំងអស់គ្នា ។ កុំភ្លេចថាអ្នកក៏គំរាមកំហែងខ្ញុំដែរ ។ ធ្វើតាមនីតិវិធីច្បាប់គេមិនមែនCallមកសួររកអាសយដ្ឋានអ៊ីចឹងទេ។ យកក្នុងគោលបំណងអី ចុះហេតុអីបានជាមេធាវីជាអ្នកត្រូវសួរអាសយដ្ឋាន ហេីយថាជិះយកលិខិតអញ្ជើញមកឲ្យខ្ញុំ ។ ក្នុងផ្លូវច្បាប់គឺតុលាការជាអ្នកចេញដីកាកោះហៅ ហេីយប៉ូលិសមូលដ្ឋានជាអ្នកយកដីកាមកឲ្យ ។ មិនមែនមេធាវីទេ ។
កុំភ្លេចថាខ្ញុំថតសំឡេងមេធាវីក្លែងក្លាយអ្នកដូចគ្នារួចរាល់ស្រេចសម្រាប់ព្រឹកនេះ ក្រោយបានជួបជាមួយលោកមេធាវីដែលជាអ្នកការពារក្តីឲ្យខ្ញុំបាទ ។ ភស្តុតាងជាច្រើនខ្សែអាត់សំឡេងដែលខ្ញុំបានថតទុកក្នុងការក្លែងបន្លំជាមេធាវីមកគំរាមកំហែងខ្ញុំ សួរនាំអាសយដ្ឋានក្នុងគោលបំណងប៉ុនប៉ងដោយមានផែនការគិតទុកជាមុន ថែមទាំងបង្ហោះពាក្យបណ្តឹងដែលទាំងខ្ញុំទេីបតែជាចុងចោទ វាជាផលប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះរបស់ខ្ញុំ គឺស្មើពីបទបរិហារ អ្នកឯងគ្មានសិទ្ធិបង្ហោះពាក្យបណ្តឹងទេ ព្រោះតុលាការមិនទាន់សម្រេចចោទប្រកាន់ខ្ញុំទេ ។
គាត់គ្មានមេធាវី ប៉ុន្តែខ្ញុំមាន ។ ចំប៉ីខ្មៅបាន១ហើយ នៅឡើយតែអ្នក១០០លានរៀល ៥០លៀនរៀលចូលក្នុងមន្ទីរពេទ្យគន្ធបុប្ផានិងសមាគមសិល្បករចាស់ជរា និង អ៊ំៗធាក់ស៊ីក្លូ»៕
ចែករំលែកព័តមាននេះ