ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ក្មេង​២​គូ​ល្បីឈ្មោះ​ភ្លាម​បង្ហាញ​រូប​ផ្អែមល្ហែម​ដូច​ស្ករ ក្នុង​នោះ​មាន​ចៅស្រី​នាយ​កុយ​ដែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ចម្រៀង​២​គូ ដែល​ចាត់​ទុក​ថា នៅ​ក្មេង ហើយ​កំពុង​លេចធ្លោ និង​មាន​ម្នាក់​ជា​ចៅស្រី​នាយ​កុយ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​រាល់​កាយវិការ​ដែល​ពួក​គេ​នៅ​ជាមួយ​គ្នា ទៅ​ណា​មក​ណា​រហូត​អ្នកគាំទ្រ​ថា ២​គូ​នេះ​សម​គ្នា​។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ចម្រៀង​២​គូ ដែល​ចាត់​ទុក​ថា នៅ​ក្មេង ហើយ​កំពុង​លេចធ្លោ និង​មាន​ម្នាក់​ជា​ចៅស្រី​នាយ​កុយ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​រាល់​កាយវិការ​ដែល​ពួក​គេ​នៅ​ជាមួយ​គ្នា ទៅ​ណា​មក​ណា​រហូត​អ្នកគាំទ្រ​ថា ២​គូ​នេះ​សម​គ្នា​។ បើ​សម​បែប​នេះ ពេល​ធំ​ពេញវ័យ​ច្បាស់​ជា​ក្លាយជា​គូស្នេហ៍​នៅ​លើ​សួន​វិ​ថី​សិល្បៈ​។

២​គូ​កំពុង​តែ​ល្បី​លើ​បណ្តាញ​សង្គម រួម​មាន​ម្ចាស់​ពាន​ឌឹ​ម​វ៉​យ​ឃី​ត រដូវ​កាល​ទី​២ កុមា​រា ទេព ពិសិដ្ឋ ចាប់​ដៃគូ​ជាមួយ​កុមារី អាង សុជាតា ហៅ​ឈូ ឈូ ។ កុមារី ជី ឈិ​ន​លី​ន ជា​ចៅស្រី​នាយ​កុយ និង​កុមា​រា ម៉ក ឈុ​ន​លី​។

តារា​វ័យក្មេង​ជា​ច្រើន​កំពុង​តែ​ខំ​មក​សាង​ស្នាដៃ និង​រះ​លើ​វិ​ថី​សិល្បៈ​ភាពយន្ត​ជា​បន្តបន្ទាប់ ស្រប​ពេល​ដែល​វិស័យ​នេះ កំពុង​តែ​ដើរទៅ​មុន​យ៉ាង​សន្សឹម​ៗ​។ ការ​សម្តែង​របស់​ពួក​គាត់​ទៀត​សោត​សុទ្ធតែ​មាន​ភាព​ប៉ិនប្រសព្វ​មិន​ចាញ់​រៀង​ច្បង​ប៉ុន្មាន​ឡើយ​។ តារាភាពយន្ត​តូច​ច្រឡឹង ដែល​តែងតែ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​គ្រប់​គ្នា​លាន់មាត់​សរសើរ​មិន​ដាច់​កំពុង​មាន​ទីផ្សារ​។

បើ​ក្រឡេក​ទៅ​មើល កុមារី ជី ឈិង​លី​ន ក្លាយជា​តួ​ឆ្នាស់​ឆ្នើម​ប្រចាំ​ដួងចិត្ត​របស់​ទស្សនិកជន​ក្រោយ​ពេល​សម្តែង​ក្នុង​រឿង​ផ្កាថ្ម តួ​មិ​នា​មក​។ រីឯ​ក្នុង​រឿង​រវាង​យើង ឈិង​លី​ន បាន​ដើរ​ជា​តួ​ពីរ​នាក់​ព្រម​គ្នា ដែល​កាន់ តែ​ធ្វើ​ឱ្យ​ទស្សនិកជន​កាន់តែ​បានឃើញ​ច្បាស់​ពី​សមត្ថភាព​របស់​នាង​ផង​ដែរ​។ មិន​ថា រវល់​ការងារ​ថត ការ​សិក្សា យើង​ក៏​បានឃើញ​វត្តមាន​របស់ ឈិង​លី​ន ក្នុង​កម្ម​ពិធី​មនុស្សធម៌ និង​ការ​ចូលរួម​សម្ពោធ​ភាពយន្ត​ផ្សេង​ៗ​ទៀត​ផង​។

គួរ​ឲ្យ​កត់​សម្គាល់ថា តារា​សម្តែង​វ័យក្មេង​ទាំង​២​នាក់ ទើបតែ​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​ទេ ប៉ុន្តែ​សមត្ថ ភាព​ក្នុង​ការ​សម្តែង ពួក​គេ​អាច​លេង​បាន​គ្រប់​ស្ថានភាព​តែ​ម្ដង មិន​ថា​កាច ស្លូត ឬ​កំសត់​ហូរ​ទឹកភ្នែក​នោះ​ទេ​។ បើ​និយាយ​ពី​រូប​សម្រស់​របស់​ប្អូន​ៗ​វិញ ស្រស់​ស្អាត ស្រស់​សង្ហា​មិន​ចាញ់​រៀមច្បង​ឡើយ​។

ទស្សនិកជន​នៅ​តែ​ចង់​ទស្សនាការ​សម្តែង​ប្រកបដោយ​ភាព​ច្រ​មា​ច់ ច្រ​មើម កាច​ឆ្នាស់​របស់​ឈិង​លី​ន​បន្ត​ទៀត​។ តារា​សម្តែង​វ័យក្មេង​២​រូប​ដែល​ទើប​រះ​ក្នុង​វិស័យ​សិល្បៈ គឺ​ប្អូនស្រី ជី ឈី​ង​លី​ន និង​ប្អូនប្រុស ម៉ក់ ឈុ​ន​លី កំពុង​តែ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ទូ​ទាំង​ប្រទេស ជា​ពិសេស​គឺ​តាម​រយៈ​ខ្សែភាពយន្ត​ភាគ​របស់​ទូរទស្សន៍​នានា​។

ថ្មី​ៗ​នេះ ម៉ក់ ឈុ​ន​លី បាន​បង្ហាញ​រូប​ចំនួន ១២​សន្លឹក​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ដែល​ក្នុង​នោះ​មាន​វត្តមាន​របស់​កុមារី ជី ឈិ​ន​លី​ន ដែល​ជា​ដៃគូ​សម្តែង​របស់​ប្អូន​ផង​ដែរ​។ គ្រប់​សន្លឹក​ពោរពេញ​ទៅ​ដោយ​ភាព​ស្រស់​ស្អាត ជាមួយនឹង​សម្លៀក​បំពាក់​ពណ៌​ស ថែម​ទាំង​មាន​ស្ទា​យ៍ Cute Cute នៅ​ក្នុង​ការ​ថតរូប​ទៀត​ផង​។

ចំពោះ​ទេព ពិសិដ្ឋ និង​អាង សុជាតា ហៅ​ឈូ ឈូ ផ្តើម​ស្និត​គ្នា​តាំងពី​មុន​ពេល ទេព ពិសិដ្ឋ​ប្រឡង​ចម្រៀង​ម្ល៉េះ​។ អ្នក​ទាំង​២​ស្និត​ស្នាល​គ្នា ចាស់ទុំ​ក៏​រាប់អាន​។ ឈូ ឈូ ជា​តារា​សម្តែង​នៅ​ក្មេង​តែ​រឿង​ដែល​លេង គឺ​ច្រើន​ល្បី​ៗ​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​។​ពួក​គេ​ក៏​មិន​ខុស​ចៅស្រី​តា​កុយ​និង ម៉ក់ ឈុ​ន​លី តារា​មុខ​ស្រស់ គឺ​ដើរទៅ​កម្មវិធី​សិល្បៈ​ជាមួយ​តែ​គ្នា​កម្រ​បែក​រហូត​ល្បី​ថា​ក្មេង​១​គូ​នេះ​ដាក់ចិត្ត​ស្រឡាញ់​គ្នា​ស្អិត​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ