ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រី៩ឆ្នាំ៖ ​កាលរំលោ.ភ​២​លើក​មុន ​​បាន​​​​ប្រាប់​ម្តាយ​ដែរ…តែ​​គាត់​​ដូច​​មិន​​ជឿ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​បាន​ចាប់ខ្លួន​បុរស​ជា​ឪពុកចុង​ម្នាក់ ពី​បទ​ចាប់រំលោភ​កូនស្រី ​កាលពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ​កន្លង​ទៅ វេលា​ម៉ោង​១២​ថ្ងៃត្រង់ នៅ​ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​បាន​ចាប់ខ្លួន​បុរស​ជា​ឪពុកចុង​ម្នាក់ ពី​បទ​ចាប់រំលោភ​កូនស្រី ​កាលពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ​កន្លង​ទៅ វេលា​ម៉ោង​១២​ថ្ងៃត្រង់ នៅ​ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ។ មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា ជន​ជា​ឪពុកចុង​រូប​នេះ​ ឈ្មោះ ដៀប ដេ​ត អាយុ​៣៥​ឆ្នាំ ជា​កសិករ ចំណែក​កូនស្រី​ដែល​រង​គ្រោះ​ ទើប​មាន​អាយុ​៩​ឆ្នាំ ។

បើ​តាម​ការ​សាកសួរ​បឋម​របស់​សមត្ថកិច្ចត្រូវ​បាន​ក្មេង​ស្រី​ប្រាប់​ថា ការ​ចាប់រំលោភ​នេះ​ បានកើត​​មាន​ចំនួន​៣​លើក​មកហើយ ​គិត​ទាំង​លើក​នេះ​ផង ​។ កាលពី​ត្រូវ​ឪពុកចុង​រំលោភ​២​លើក​មុន ខ្លួន​បាន​ប្រាប់​ម្តាយ​ដែរ តែ​​ម្តាយ​ហាក់ដូចជា​មិន​ជឿ លុះ​នៅ​លើក​ទី​៣ នា​ថ្ងៃ​ទី​៤ ខែកុម្ភៈ ពេល​ម្តាយ​ទៅ​ធ្វើការ​ដូច​សព្វដង រូប​នាង​ក៏​ត្រូវ​ឪពុកចុង​ចាប់រំលោភ​ទៀត ។

ក្មេង​ស្រី​និយាយ​ទៀត​ថា លុះ​លើក​នេះ ​នាង​បាន​ទៅ​ប្រាប់​អ្នក​ជិតខាង ហើយ​ដំណឹង​នេះ​បានដឹង​ដល់​ឪពុក​បង្កើត ​ដែល​បាន​លែងលះ​គ្នា​មួយ​ម្តាយ​ទៅ​នៅ​ឯ​ខេត្តកំពត ។ ពេល​នោះ​ ឪពុក​នាង​បាន​មក​នាំ​នាង​ពិនិត្យ បង្ហាញ​ថា ​ប្រាកដ​ហើយទើប​ឪពុក​នាង​ដាក់​ពាក្យ​ប្តឹង​ និង​ឈាន​ដល់​ឃាត់ខ្លួន​ឪពុកចុង​រូប​នេះ ។

ទោះជា​យ៉ាងណា ចម្លើយ​របស់​ជនសង្ស័យ​ជា​ឪពុកចុង គឺ​ផ្ទុយ​នឹង​ចម្លើយ​របស់​ក្មេង​ស្រី ដែល​ប្រាប់​សមត្ថ​កិច្ច​ជាបឋម​ថា ខ្លួន​បាន​ប៉ះពាល់​នាង​តែ​២​ដង​ប៉ុណ្ណោះ​និង​មិន​បាន​សម្រេច​ទេ ។ ជនសង្ស័យ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​ខេត្ត​ទៀត​ដើម្បី​ចាត់ការ​តាម​នី​តី​វិធី​ច្បាប់​៕​

អត្ថបទសរសេរ ដោយ