ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបង្កើនការប្រុងប្រយ័ត្ន…ចៀសកើត​​រឿង​​អកុសល​នេះ​២​ថ្ងៃជាប់គ្នា​​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ភ្លើង​ឆេះ​ចំនួន​២​កន្លែង​ផ្សេង​គ្នា បាន​កើតឡើង​កាលពី​យប់ថ្ងៃ​ទី​៥ និង​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ស្ថិត​នៅ​ក្នុង​ខណ្ឌ​២​ក្នុង​រាជធានី​ភ្នំពេញ តែ​មិន​ប៉ះពាល់ដល់​លំនៅ​ឋាន​របស់​ពលរដ្ឋ​ទេ ។ ករណី​ទី​១-​តូប​លក់​សម្លៀក​បំពាក់​ចំនួន​២…

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ភ្លើង​ឆេះ​ចំនួន​២​កន្លែង​ផ្សេង​គ្នា បាន​កើតឡើង​កាលពី​យប់ថ្ងៃ​ទី​៥ និង​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ស្ថិត​នៅ​ក្នុង​ខណ្ឌ​២​ក្នុង​រាជធានី​ភ្នំពេញ តែ​មិន​ប៉ះពាល់ដល់​លំនៅ​ឋាន​របស់​ពលរដ្ឋ​ទេ ។

ករណី​ទី​១-​តូប​លក់​សម្លៀក​បំពាក់​ចំនួន​២ ​នៅ​ឧទ្យាន​សុបិន​ចម្ការ​ព្រីង ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ បាន​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ខ្ទេច ដែល​សង្ស័យ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​៥ ខែកុម្ភៈ ។ ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​យាម​នៅ​ឧទ្យាន ខាងលើ​ឲ្យ​ដឹង​ថា នៅ​យប់​នោះ​ ខណៈ​ពួក​គាត់កំពុង​ដើរ​ល្បាត ស្រាប់​ឃើញ​មាន​ផ្សែងហុយ​ខ្មួល​លាយឡំ​នឹង​អណ្តាតភ្លើង​កំពុង​ឆាប​ឆេះ សម្លៀក​បំពាក់​នៅ​ក្នុង​តូប​យ៉ាង​សន្ធោសន្ធៅ​។

ភ្លាម​ៗ​នោះ ពួក​គាត់​បាន​នាំ​គ្នា​ទាញ​ទុយោ​ទឹក​ និង​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​អស់​ជា​ច្រើន​បំពង់ ប៉ុន្តែ​ដោយនៅ​តែ​មិន​រលត់ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​និង​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ ឲ្យ​មក​ជួយ​ធ្វើការ​អន្តរាគមន៍ ។ បន្ទាប់​មក មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង​បាន​មក​បាញ់​ទឹក​ពន្លត់ ទើប​ភ្លើង​រលត់​ទៅ​វិញ​ជា​ស្ថាពរ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា តូបលក់​សម្លៀក​បំពាក់​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នេះ មាន​ម្ចាស់​ឈ្មោះ ថា​ច់ ចិ​ត្តា​ម្លិះ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។ ទោះជា​យ៉ាង​ណា ករណី​អគ្គិភ័យ​ខាងលើ​នេះ​ មិន​បណ្តាល​ឲ្យ​ឆេះ​សម្លៀក​បំពាក់​សម្រាប់​លក់​អស់ទាំង​ស្រុង និង​មិន​ឆេះ​រាលដាល​ដល់​តូប​ដែល​នៅ​ជិតខាង​នោះ​ទេ​ ។

ករណី​ទី​២-​ឃ្លាំង​ស្តុក​កា​តុង ​និង​កម្ទេច​ក្រណាត់​ស្បែកជើង បាន​ត្រូវ​ភ្លើង​ឆេះ​ផ្អើល​ដល់សមត្ថកិច្ច​ហៅ​រថ​យន្ត​​ពន្លត់​អគ្គិភ័យ​មក​បាញ់​ទឹក​ពន្លត់ តែ​ថៅកែ​រោងចក្រ​បែរជា​មិន​ឱ្យ​ចូល​ទៅ​វិញ ។ ការ​ភ្ញាក់ផ្អើល​ពី​ភ្លើង​ឆេះ​ឃ្លាំង​ក្នុង​រោងចក្រផលិត​ស្បែកជើង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​នឹង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ ខែកុម្ភៈ នៅ​ជិត​ផ្សារ​ទួល​ពង្រ ស្ថិត​ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ភ្លើង​បាន​ឆេះ​នៅ​ក្នុង​ឃ្លាំង​ស្តុក​ស្បែកជើង ​និង​កម្ទេច​កា​តុង​នៃ​រោង​ចក្រ​ខាងលើ ដែល​ស្ថិត​នៅ​ជាប់​របង​ផ្ទះ​ជួល​របស់​ប្រជាពលរដ្ឋ ធ្វើ​ឱ្យ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ។ ភ្លាម​ៗ​នោះ នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ដល់ តែ​តំណាង​ក្រុមហ៊ុន​ខាងលើ​មិន​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូល​ទៅ​បាញ់​ទឹក​ពន្លត់​ឡើយ ។

បន្ទាប់​មក លោក​អធិការរង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ទាក់ទង​ទៅ​អភិបាល​ខណ្ឌ​និង​លោក​អធិ​ការ ដើម្បី​សុំ​គោលការណ៍​ចាត់វិធានការ​ក្តៅ និង​បញ្ជា​កម្លាំង​ឲ្យ​នគរបាល​ប៉ុស្តិ៍​វាយ​សោ​របង​ដើម្បី​ឱ្យ​រថយន្ត​ចូល​បាញ់​ទឹក​ពន្លត់ ។ សមត្ថកិច្ច​ផ្នែក​ពន្លត់​អគ្គិភ័យ​និយាយ​ថា ក្នុង​ករណី​ភ្លើង​ឆេះ​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សាលា​រាជធានី​ភ្នំពេញ​ចំនួន​៩​គ្រឿង​បាន​មក​ជួយ​អន្តរាគមន៍ និង​ប្រើប្រាស់​ទឹក​អស់​៨​រថយន្ត​ទើប​ភ្លើង​រលត់​ទៅ​វិញ ។

ជាមួយ​នេះ ​បាន​បញ្ជាក់​ថា នឹង​ហៅ​តំណាង​រោងចក្រ​ខាងលើ​ទៅ​ណែនាំ​ផង​ដែរ ជុំវិញ​ការ​រារាំង​មិន​ឲ្យ​រថ​យន្ត​ពន្លត់​អគ្គិភ័យ​ចូល​បាញ់​ទឹក​ពន្លត់ ។ ចំពោះ​មូលហេតុ​នៃ​ការ​ឆេះ​នេះ សមត្ថកិច្ច​រក​មិន​ទាន់​ឃើញ​ពិត​ប្រាកដ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា​នៅ​ក្នុង​ឃ្លាំង​ដែល​ស្តុក​ស្បែកជើង​និង​កម្ទេច​កា​តុង​នោះ មិន​មាន​ខ្សែ​ភ្លើង​ត​ចូល​ឡើយ ៕

អត្ថបទសរសេរ ដោយ