ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​កក្រឡុកវ៉េ​ណេ​ស៊ុ​យ​អេ​ឡាធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ដូច​រន្ទះ

5 ឆ្នាំ មុន

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Xinhua របស់​ប្រទេស​ចិន​ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ កន្លង​មក​បាន​ឲ្យ​ដឹង​ថា តម្លៃ​ប្រេង​របស់​ក្រុមហ៊ុន West Texas Intermediate (WTI)…

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Xinhua របស់​ប្រទេស​ចិន​ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ កន្លង​មក​បាន​ឲ្យ​ដឹង​ថា តម្លៃ​ប្រេង​របស់​ក្រុមហ៊ុន West Texas Intermediate (WTI) បាន​កើនឡើង ២.៩% និង​តម្លៃ​ប្រេង​ក្រុមហ៊ុន Brent បាន​កើនឡើង ១.៩% កាលពី​ស​ប្តា​ហ៍​មុន ផ្ទុយ​ពី​ស​ប្តា​ហ៍​មុន​មួយទៀត​ដែល​តម្លៃ​ប្រេង WTI ធ្លាក់​ចុះ​អស់ ០.២% និង តម្លៃ​ប្រេង Brent ធ្លាក់​ចុះ​អស់ ១.៧% ។

កាលពី​ថ្ងៃ​ចន្ទ​មុន តម្លៃ​ប្រេង​បាន​បន្ត​ធ្លាក់​ចុះ​ព្រោះ​កំណើន​កន្លែង​បូម​ប្រេង​បាន​ជំរុញ​ដល់​ការ​ភ័យ​ខ្លាច​ថា​មានការ​ផ្គត់ផ្គង់​ប្រេង​លើសលប់​លើ​ទីផ្សារ ។ តំបន់​បូម​ប្រេង​ក្នុង​សហរដ្ឋអាមេរិក​បាន​កើន​ឡើងជា​លើក​ដំបូង​តាំងពី​ខែធ្នូ​ឆ្នាំ ២០១៨ មក​ស្មើ ៨៦២​កន្លែង ឬ​ច្រើន​ជាង​ស​ប្តា​ហ៍​មុន​ចំនួន ១០​កន្លែង ។

កាលពី​ថ្ងៃ​អង្គា​រ៍ តម្លៃ​ប្រេង​បាន​កើនឡើង​សា​ជា​ថ្មី ខណៈ​ដែល​សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​របស់​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ដើម្បី​ដាក់​សម្ពាធ​លើ​លោក​ប្រធានាធិបតី Nicolas Maduro តាម​រយៈ​ការ​កាត់​បន្ថយ​ការ​នាំ​ចេញ​ប្រេង​របស់​ប្រទេស ។

សហរដ្ឋអាមេរិក​ជា​អតិថិជន​ប្រេង​ធំ​ជាងគេ​របស់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ដែល​នាំ​ចូល​ប្រេង​ប្រមាណ​៥០០,០០០​ធុង​ក្នុង​មួយ​ថ្ងៃ​កាលពី​ឆ្នាំ ២០១៨ ។ វិនិយោគិន​ព្រួយបារម្ភ​ថា ការ​ដាក់​ទណ្ឌកម្ម​ថ្មី​នេះ​អាច​នឹង​ប៉ះពាល់​ដល់​អតិថិជន​ក្នុង​សហរដ្ឋអាមេរិក និង​បង្កើន​តម្លៃ​ប្រេង​ជុំវិញ​ពិភពលោក ។

កាលពី​ថ្ងៃ​ពុធ តម្លៃ​ប្រេង​បាន​បន្ត​កើនឡើង​ព្រោះ​ចំនួន​ប្រេង​ក្នុង​ស្តុក​របស់​អា​មេ​រិ​កបាន​កើនឡើង​តិច​ជាង​ការ​គិត​ទុក​របស់​អ្ន​មក​វិភាគ ហើយ​សេចក្តីថ្លែងការណ៍​ក្រោយ​ពេល​ប្រជុំ​ថ្មី​របស់​ធនាគារជាតិ​អា​មេ​រិ​ក​ក៏​បាន​ប៉ះពាល់​ដល់​តម្លៃ​ប្រាក់​ដុល្លារ​ផង​ដែរ ។

កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​វិញ តម្លៃ​ប្រេង​មើលឃើញ​លទ្ធផល​ខុស​ៗ​គ្នា​ព្រោះ​ការ​ផ្គត់ផ្គង់​ប្រេង​ពី OPEC បាន​ធ្លាក់​ចុះ​ខណៈ​ដែល​ទិន្នផល​ប្រេង​អា​មេ​រិ​កបាន​កើនឡើង ។

នៅ​ថ្ងៃ​សុក្រ តម្លៃ​ប្រេង​បាន​បន្ត​កើនឡើង​ទៀត​ព្រោះ​តំបន់​បូម​ប្រេង​របស់​ក្រុមហ៊ុន​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​យ៉ាង​លឿន ខណៈ​ដែល​កំណើន​ការងារ​ថ្មី​ៗ​ក្នុង​សហរដ្ឋអាមេរិក​កាលពី​ខែមករា​បាន​ជំរុញ​ដល់​ការ​ព្យាករណ៍​លើ​តម្រូវការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ