ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ភាគ​៣​នៃ​ទឹកកក​ជួរ​ភ្នំ​​អាច​រលាយ​ដល់​ឆ្នាំ​២១០០

5 ឆ្នាំ មុន

ប្រទេស​នេ​ប៉ា​ល់ ៖ យោង​តាម​ការ​សិក្សា​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៤​កុម្ភៈ​ថា ២​ភាគ​៣​នៃ​ទឹកកក​ជួរ​ភ្នំ​ហ៊ី​ម៉ា​ឡៃ​យ៉ា​និង​HINDOU KOUCH អាច​នឹង​រលាយ​រហូត​ដល់​ដំណាច់​សតវត្ស​នេះ ប្រសិនបើ​ភព​ផែនដី​នៅ​តែ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក្នុង​កម្រិត​ដូច​សព្វថ្ងៃ​ដែល​វា​នឹង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ នៃ​ទឹកជោរ​ជន់​ខ្លាំង​ក្នុង​បណ្ដា​ទន្លេធំ​២​នៅ​អា​ស៊ី​។ លាតសន្ធឹង​ក្នុង​ប្រវែង​ដល់​ទៅ​៣.៥០០​គីឡូ​ម៉ែ​ត…

ប្រទេស​នេ​ប៉ា​ល់ ៖ យោង​តាម​ការ​សិក្សា​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៤​កុម្ភៈ​ថា ២​ភាគ​៣​នៃ​ទឹកកក​ជួរ​ភ្នំ​ហ៊ី​ម៉ា​ឡៃ​យ៉ា​និង​HINDOU KOUCH អាច​នឹង​រលាយ​រហូត​ដល់​ដំណាច់​សតវត្ស​នេះ ប្រសិនបើ​ភព​ផែនដី​នៅ​តែ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក្នុង​កម្រិត​ដូច​សព្វថ្ងៃ​ដែល​វា​នឹង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ នៃ​ទឹកជោរ​ជន់​ខ្លាំង​ក្នុង​បណ្ដា​ទន្លេធំ​២​នៅ​អា​ស៊ី​។

លាតសន្ធឹង​ក្នុង​ប្រវែង​ដល់​ទៅ​៣.៥០០​គីឡូ​ម៉ែ​ត ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​មក​ដល់​មី​យ៉ា​ន់​ម៉ា តំបន់​ជួរ​ភ្នំ HINDOU KOUCH-HIMALAYA តំណាង​ឲ្យ​តំបន់​ទឹកកក​ធំ​ទី​៣ នៃ​ពិភពលោក​បន្ទាប់​ពី​តំបន់​ប៉ូ​ល​ទាំង​២​។ តំបន់​ទឹកកក​នេះ​ផ្ដល់​ទឹក​ដល់់​ទន្លេធំ​ៗ​នៅ​អា​សី​ុ​ដូច​ជា ទន្លេ​GANGE មេគង្គ ទន្លេ​លឿង​ជាដើម​។

ការ​កើន​កំ​ដៅ​ផែនដី​គំរាមកំហែង​ដល់​ការ​រលាយ​ទឹកកក លើ​កំពូល​ជួរ​ភ្នំ​នោះ​ដែល​មាន​ភ្នំ​ខ្ពស់​ៗ​ជាងគេ​លើ​ពិភពលោក ដូច​ជា​ភ្នំ​EVEREST និង K2​។ ការ​សិក្សា​ដ៏​ធំ​នោះ​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​និង​អ្នក​ជំនាញ​ការ​ជាង​៣៥០​នាក់ ដឹកនាំ​ដោយ​មជ្ឈមណ្ឌល​INTERNATIONAL CENTRE FOR INTEGRADTED MOUTAIN DEVELOPMENT ជា​អង្គការ​អន្តររដ្ឋាភិបាល​មួយ​មាន​ទីតាំង នៅ​ទីក្រុង​ក​ដ្ឋ​ម​ណ្ឌូ​រដ្ឋធានី​នេ​ប៉ា​ល់​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​លោក​PHILIPPUS WESTER​អ្នក​ទទួលខុសត្រូវ​នៃ​ការ​ធ្វើ​របាយការណ៍​នោះ​និយាយ​ថា វា​ជា​វិបត្តិ​បរិយាកាស​ដែល​យើង​ពុំ​ធ្លាប់​ដែល​ឮ​និយាយ​។ លោក​បន្ត​ថា​ទោះបី​ប្រជាជាតិ​ទាំង​ឡាយ​នៃ​ភព​ផែនដី បាន​ព្រមព្រៀង​គ្នា​ទប់​ការ​កើន​កំ​ដៅ​ផែនដី ត្រឹម​កម្រិត​បូក​១,៥​អង្សា​សេ បើ​ប្រៀប​ធៀប​ទៅ​នឹង​សករាជ​មុន​ឧស្សាហកម្ម រហូត​ដល់​ឆ្នាំ​២១០០ ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ឆ្នាំ​២០១៥​ស្ដី​ពី​បរិយាកាស​ក្ដី នោះ​តំបន់​ជួរ​ភ្នំ HINDOU KOUCH-HIMALAYA ក៏​នៅ​តែ​បាត់បង់​២​ភាក​៣​នៃ​ទឹកកក​ដែរ​។ ការ​រលាយ​ទឹកកក​ពិតជា​នាំ​មក​នូវ​ផលវិបាក​នានា សម្រាប់​មនុស្ស​២៥០​លាន​នាក់​នៃ​តំបន់​ជួរ​ភ្នំ​នោះ​និង​មនុស្ស​១,៦៥​ពាន់​លាន​នាក់ នៃ​តំបន់​ឯទៀត​ៗ​ដែល​រស់នៅ​តាម​បណ្ដា​មាត់ទន្លេ​ទាំងឡាយ​នៅ​ពីក្រោម​។

របាយការណ៍​បន្ត​ថា ការ​កើន​កំ​ដៅ​បរិយាកាស​នឹង​ប្រែក្លាយ​កំពូលភ្នំ​ទាំងឡាយ ដែល​មាន​ទឹកកក​ជាប់​ជា​ប្រចាំ លាតសន្ធឹង​កាត់​ប្រទេស​៨ ទៅ​ជា​កំពូលភ្នំ​ត្រងោល​។ ផលវិបាក​សម្រាប់​ប្រជាជន​តំបន់ គឹ​ការ​បំពុល​បរិយាកាស​ធ្ងន់ធ្ងរ នាំ​ទៅ​រក​ការ​កើនឡើង​នៃ​ព្រឹត្តិការណ៍​បរិយាកាស​ដែល​អាក្រក់​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ