ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សែងហុយ​ទ្រលោម​ចេញពី​ព្រៃ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ផ្អើល​ពលរដ្ឋ​ភ័យ​ស្លន់ស្លោ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រៃ​នៅ​ក្នុង​ដី​ឡូ​ត៍​មួយ​កន្លែង​ក្បែរ​អតីត​ផ្លូវ​រថភ្លើង ក្នុងភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ត្រូវ​ភ្លើង​ឆាបឆេះ​រាលដាល​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​មួយ​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់​ពុំ​បណ្តាល​អោយ​រាលដាល​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ឡើយ ។ ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៥…

រាជធានី​ភ្នំពេញ ៖ ព្រៃ​នៅ​ក្នុង​ដី​ឡូ​ត៍​មួយ​កន្លែង​ក្បែរ​អតីត​ផ្លូវ​រថភ្លើង ក្នុងភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ត្រូវ​ភ្លើង​ឆាបឆេះ​រាលដាល​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​មួយ​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់​ពុំ​បណ្តាល​អោយ​រាលដាល​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ឡើយ ។ ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

តាម​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆេះ​គំនរ​ជ័រ​មួយ​កន្លែង​នៅ​ក្នុង​ដី​ឡូត៍​នោះ ហើយ​ក៏​រាលដាល​ទៅ​ឆេះ​ព្រៃ​ផ្សែងហុយ​ទ្រលោម បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​បាញ់​ទឹក​ពន្លត់ ព្រោះ​ខ្លាច​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ៗ​នោះ​។

តាម​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា ក្នុង​ហេតុការណ៍​ខាងលើ​នោះ​ដែរ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ័យ​ស្លន់ស្លោ នាំ​គ្នា​ដងទឹក​ទៅ​ជះ​ពន្លត់ និង​បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​សាលា​ខណ្ឌឫស្សីកែវ​មួយ​គ្រឿង​ចុះ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់​ពេល ចៀសវាង​ភ្លើង​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា ការ​កើត​មាន​អគ្គី​ភ័យ​ឆេះ​ព្រៃ​ក្នុង​ដី​ឡូត៍​ខាងលើ​នោះ គេ​សង្ស័យ​ថា មាន​ក្មេង​ដុត​ខ្សែភ្លើង​យក​ស្ពាន់ ហើយ​ក៏​បណ្តាល​ឱ្យ​ឆេះ​រាលដាល​ដល់​ព្រៃ​នៅ​ក្នុង​ដី​ឡូត៍​នោះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ