ចូលឆ្នាំចិនប្រៀបបានជាការសាកល្បងសម្រាប់សេដ្ឋកិច្ចចិន
ហុងកុង ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Bangkok Post កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកបានឲ្យដឹងថា អតិថិជនចិនបានកាត់បន្ថយការចំណាយលើផលិតផលផ្សេងៗមិនថា…
ហុងកុង ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Bangkok Post កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកបានឲ្យដឹងថា អតិថិជនចិនបានកាត់បន្ថយការចំណាយលើផលិតផលផ្សេងៗមិនថា…
ហុងកុង ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Bangkok Post កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកបានឲ្យដឹងថា អតិថិជនចិនបានកាត់បន្ថយការចំណាយលើផលិតផលផ្សេងៗមិនថា លើ iPhone ឬនាឡិកាឡើយខណៈដែលសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកចាប់ផ្តើមជះឥទ្ធិពលដល់សេដ្ឋកិច្ច ។
យ៉ាងណាក្តីបុណ្យចូលឆ្នាំប្រពៃណីចិនរយៈពេលមួយសប្តាហ៍នេះប្រៀបបានជាការសាកល្បងសម្រាប់អតិថិជនក្នុងប្រទេសចិន ។ ការធ្វើដំណើរកម្សាន្តបានចាប់ផ្តើមទៅហើយ ដោយមានប្រជាជនអាចធ្វើដំណើរដល់ទៅ ៣ប៊ីលានដងក្នុងកំឡុងពេលនេះ ប៉ុន្តែភាគច្រើនតាមផ្លូវរថភ្លើង ។
បុណ្យចូលឆ្នាំប្រពៃណីចិនចាប់ផ្តើមជាផ្លូវការនៅថ្ងៃអង្គារ៍ ដែលធ្វើឲ្យប្រជាជនរាប់សិបលាននាក់ធ្វើដំណើរទៅផ្ទះញាតិមិត្ត ទៅបរទេសដើម្បីកម្សាន្ត ឬចំណាយលើការទិញអំណោយផ្សេងៗជាដើម ។ កាលពីឆ្នាំ ២០១៨ ប្រជាជនចិនចំណាយប្រមាណ១៣៧ប៊ីលានដុល្លារនៅភោជនីយដ្ឋាន និងហាងទំនិញផ្សេងៗក្នុងកំឡុងពេលបុណ្យចូលឆ្នាំប្រពៃណី ។
ការអបអរឆ្នាំថ្មីសម្រាប់ឆ្នាំនេះកើតមានឡើង ខណៈដែលមានសង្គ្រាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក ។ សង្គ្រាមនេះបានប៉ះពាល់ដល់ទីផ្សារភាគហ៊ុន និងអចលនទ្រព្យចិន ព្រមទាំងផលិតផលក្នុងស្រុកសរុបសម្រាប់ត្រីមាសចុងក្រោយនាឆ្នាំ ២០១៨ ផងដែរ ។
លោក Adam Xu ដែលមកពីក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាយោបាល់ OC&C បានឲ្យដឹងថា ក្រុមហ៊ុនដែលមានអតិថិជនភាគច្រើនជាប្រជាជនថ្នាក់កណ្តាលនឹងទទួលរងការប៉ះពាល់ច្រើនជាងគេក្នុងកំឡុងពេលបុណ្យចូលឆ្នាំចិននេះ ។
តម្រូវការគ្រឿងអលង្ការភាគច្រើនតែងតែកើនឡើងក្នុងកំឡុងពេលបុណ្យប្រពៃណីនេះព្រោះមាសតករូចបានចាត់ទុកជាអំណោយដ៏ល្អពីអ្នកជំនាន់មុនដល់អ្នកជំនាន់ថ្មី ។ ប៉ុន្តែលោក Nikos Kavalis ដែលជាប្រធានម្នាក់មកពីសហគ្រាសស្រាវជ្រាវ Metals Focus បាននិយាយថា ការទិញនឹងមិនដូចគ្នានឹង១០ឆ្នាំមុនទេព្រោះអតិថិជនចិនកាន់តែច្រើននាបច្ចុប្បន្ននេះជ្រើសការធ្វើដំណើរកម្សាន្តវិញ ៕
ចែករំលែកព័តមាននេះ