ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ចូល​ឆ្នាំ​កុរ​ក្តី​…ជ្រូកខ្វៃ​នៅតែ​​​​តម្រូវ​ខ្ពស់ ហើយតម្លៃវិញ ក៏ញាក់សាច់​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កោះសន្តិភាព​បាន​ចេញផ្សាយ​១​ឈុត​រួច​ហើយ អំពី​ជ្រូក​ខ្វៃ​ដែលនៅ​តែ​ជា​តម្រូវការ​ខ្ពស់​ក្នុង​ថ្ងៃ​សែន​ប្រពៃណី​ចិន ទោះបី​ឆ្នាំ​ថ្មី​នេះ​ជា​ឆ្នាំកុរ​(​ជ្រូក​)​ក្តី ក៏​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ​ដែល​ជាប់ សែ ស្រឡាយ ​ចិន​មិន​រួញរា​នឹង​ទិញ​ជ្រូក​ខ្វៃ​យក​ទៅ​សែនព្រេន​ដល់​ជីដូន​ជីតា ម៉ាកុង…

រាជធានី​ភ្នំពេញ ៖ កោះសន្តិភាព​បាន​ចេញផ្សាយ​១​ឈុត​រួច​ហើយ អំពី​ជ្រូក​ខ្វៃ​ដែលនៅ​តែ​ជា​តម្រូវការ​ខ្ពស់​ក្នុង​ថ្ងៃ​សែន​ប្រពៃណី​ចិន ទោះបី​ឆ្នាំ​ថ្មី​នេះ​ជា​ឆ្នាំកុរ​(​ជ្រូក​)​ក្តី ក៏​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ​ដែល​ជាប់ សែ ស្រឡាយ ​ចិន​មិន​រួញរា​នឹង​ទិញ​ជ្រូក​ខ្វៃ​យក​ទៅ​សែនព្រេន​ដល់​ជីដូន​ជីតា ម៉ាកុង ដែល​ចែក​ឋាន​ទៅ​បរ លោក​នោះ​ដែរ ។

ដោយឡែក​ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ​កុម្ភៈ ដែល​ជា​ថ្ងៃ​សែន​បុណ្យចូលឆ្នាំ​ចិន បាន​កត់សម្គាល់​ឃើញ​​ថា ជ្រូក​ខ្វៃ​ដែល​លក់​នៅ​ផ្សារ​អូរ​ឫស្សី ដាច់​រហូត​ដល់​ជិត​៣.០០០​ក្បាល ដែល​អ្នកលក់​សប្បាយ​កើប​លុយ ចំណែក​អ្នកទិញ​វិញ​ទឹកភ្នែក​ទឹកសំបោរ ព្រោះ​ទម្រាំ​ទិញ​បាន​ជ្រូក​ខ្វៃ​យក​ទៅ​សែន ត្រូវ​ជួប​ឧបសគ្គ​២​ចំណុច​ចំពោះ​មុខ​គឺ ៖

ឧបសគ្គ​ទី​១-​ត្រូវ​ប្រជ្រៀត​គ្នា​ចូល​ទិញ ធ្វើ​យ៉ាងណា​ឲ្យ​ខាង​តែ​បាន និងឧបសគ្គ​ទី​២-​ម្នាក់​ៗ​បែក​ញើស​​ជោក​ខ្លួន និង​ស្រែក​ស្អក​បំពង់ករឿង​អ្នកលក់​ឡើងថ្លៃ​កប់​ពពក គឺ​ជ្រូក​ខ្វៃ​១​ក្បាល​ដែល​មាន​ទម្ងន់​ប្រមាណ​១២​គីឡូក្រាម ថ្លៃ​ពី​២០០​ទៅ​៣៥០​ដុល្លារ​អា​មេ​រិ​ក ទើប​ទិញ​បាន ដែល​នៅ​ថ្ងៃ​ធម្មតា​ថ្លៃ​ត្រឹមតែ​៣៥​មឺ​ុ​ន​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​នេះ​ជា​ឱកាស​សម្រាប់​អាជីវករ​លក់​ជ្រូក​ខ្វៃ ពេល​ដល់​រដូវ​បុណ្យ​ទាន​ម្តង​ៗ ។

លោក ហ៊​ត វ៉ា​ន់​ធី ប្រធាន​គណៈកម្មការ​ផ្សារ​អូរ​ឫស្សី​បាន​ង​ឲ្យ​ដឹង​ថា ការ​ស្រង់​ស្ថិតិ​នៅ​ព្រឹក​ថ្ងៃ​សែន​ចិន​នេះ ជ្រូក​ខ្វៃ​ត្រូវ​បាន​អាជីវករ​នាំ​ចូល​មក​លក់​មាន​ចំនួន​ជិត​៣.០០០​ក្បាល និង​ដាច់​ស្ទើរតែ​អស់ទាំង​ស្រុង គ្រាន់​តែ​ថ្លៃ​បន្តិច ប៉ុន្តែ​អ្នកទិញ​យក​ទៅ​សែន​ហាក់ដូចជា​គ្មាន​រួញរា​ទេ ពោល​គឺ​ជ្រូក​ខ្វៃ​ឡើងថ្លៃ អ្នកទិញ​នៅ​តែ​ទិញ ហើយ​សម្រុក​ទិញ​ខ្លាំង​នៅ​វេលា​ម៉ោង​ប្រមា​ន​៩​ទៅ​១០​ព្រឹក​។ លោក ហ៊​ត វ៉ា​ន់​ធី បន្ត​ថា បើ​ទោះបី​អ្នកលក់​ជ្រូក​ខ្វៃ​ដឹក​ជ្រូក​ខ្វៃ​ទាំង​រុ​ឺ​ម៉ក និង​ម៉ូតូ​ចូល​ទៅ​លក់ និង​អ្នក​នៅ​ភ្នំពេញ​ក៏​ពពាក់ពពូន​គ្នា​សម្រុក​ទិញ​ជ្រូក​ខ្វៃ​យ៉ាង​នេះ​ក្តី ក៏​សណ្តាប់ធ្នាប់​សាធារណៈ ចរាចរណ៍​ទៅ​មក​ជា​ធម្មតា គឺ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកដំណើរ​នោះ​ទេ ។

ទោះជា​យ៉ាងណា​ក្តី បាន​កត់សម្គាល់​ឃើញ​ទៀត​ថា អ្នកលក់​ជ្រូក​ខ្វៃ​បាន​ដាក់​តូប​លក់​ជ្រូក​ខ្វៃ​ពាសពេញ​លើ​ផ្លូវ​ខាងកើត​ផ្សារ​អូរ​ឫស្សី និង​ចេញ​ទៅ​លក់​ដល់​ផ្លូវ​ហ្សា​ល​ដឺ​ហ្គោ​ល ហើយ​អ្នកខ្លះ​បាន​ដាក់​តាំង​លក់​ជ្រូក​ខ្វៃ​នៅ​ជាប់​អគារ​អតីត​សាលារៀន​ឯកជន​សិង្ហ​បុរី ក្បែរ​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង​ផង​ដែរ ។ ការ​បំបែក​គ្នា​លក់​ជ្រូក​ខ្វៃ​នេះ ហាក់ដូចជា​មាន​ភាព​ងាយស្រួល​ចំពោះ​អ្នកទិញ ប៉ុន្តែ​មិន​មាន​របៀបរៀបរយ​បន្តិច​សម្រាប់​២​ទៅ​៣​ម៉ោង នា​ពេល​ព្រឹក​ថ្ងៃ​ចិន​សែន ។

បាន​កត់សម្គាល់​ទៀត​ថា ផ្សារ​អូរ​ឫស្សី​ទាំងមូល ពេល​ព្រឹក​ថ្ងៃ​សែន​នេះ​តូប​លក់ដូរ​មាន​ចំនួន​១.៣៧០​តូប​បាន​បិ​ទ្វារ​ស្ទើរ​ទាំងស្រុង គឺ​មាន​លក់​ដែរ​តែ​តិចតួច​បំផុត ប៉ុន្តែ​នោះ​មិនមែន​គណៈកម្មការ​ផ្សារ​សម្រេចចិត្ត​បិទ​ទេ មូលហេតុ​គឺ​អាជីវករ​មិន​ទៅ​លក់ ព្រោះ​ជាប់រវល់​សែន​ទាំងអស់​គ្នា ៕​​

អត្ថបទសរសេរ ដោយ