ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​សុទ្ធតែ​ជនជាតិ​ចិន​…​បែក​ខ្ទេច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ប្រុស​ស្រី​មួយ​ក្រុម​ស្រវឹងស្រា បើករថយន្ត​លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​ចំ​បង្គោល​ប៉ាណូ​ស្លាក​យីហោ​ហាង​ជប៉ុន បណ្តាល​ឲ្យ​ដួល​រលំ​រាប​ដល់​ដី ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំនួន​បី​គ្រឿង​ទៀត ដែល​ចត​មុខ​ហាង បណ្តាល​អោយ​រង​ការ​ខូចខាត​ខ្ទាត​ទៅ​បុក​ចំ​កញ្ចក់​ទ្វា​ហាង បណ្តាល​អោយ​បែក​ខ្ទេច តែ​សំណាងល្អ​មិន​បង្ក​អោយ​នរណា​ម្នាក់​រង​របួស​ឡើយ…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ប្រុស​ស្រី​មួយ​ក្រុម​ស្រវឹងស្រា បើករថយន្ត​លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​ចំ​បង្គោល​ប៉ាណូ​ស្លាក​យីហោ​ហាង​ជប៉ុន បណ្តាល​ឲ្យ​ដួល​រលំ​រាប​ដល់​ដី ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំនួន​បី​គ្រឿង​ទៀត ដែល​ចត​មុខ​ហាង បណ្តាល​អោយ​រង​ការ​ខូចខាត​ខ្ទាត​ទៅ​បុក​ចំ​កញ្ចក់​ទ្វា​ហាង បណ្តាល​អោយ​បែក​ខ្ទេច តែ​សំណាងល្អ​មិន​បង្ក​អោយ​នរណា​ម្នាក់​រង​របួស​ឡើយ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែកុម្ភៈ​នេះ នៅ​ជាប់​នឹង​គល់​ស្ពាន​ឥន្ទ​នូ​កោះ​ពេជ្រ ផ្លូវ​៣៣៨​កែង​នឹង​ផ្លូវ​សបិត​ចំនុច​ហាង (coffee & restaurant) ជនជាតិ​ជប៉ុន ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

រថយន្ត​បង្ក​ម៉ាក Fordtuner ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AR- 0920 បើកបរ និង​រួម​ដំណើរ​ដោយ​ជនជាតិ​ចិន​មាន​គ្នា​៤​នាក់ ប្រុស​២​នាក់ និង​ស្រី​២​នាក់ ចំណែក​រថយន្ត​បង្ក​ខូចខាត​មួយ​កំណាត់​មុខ​ស្ទើរតែ​ទាំងស្រុង ។

ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ដែល​យាម​នៅ​ជិត​នឹង​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គឺ​រូប​គាត់​ឃើញ​រថយន្ត​បង្ក​នោះ​បើក​តាម​បណ្ដោយ​ផ្លូវ​សបិត​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន​មក​ដល់​កន្លែង​កើតហេតុ​បម្រុង​បួង​ចង្កូត​បត់​ស្តាំ តែ​បួង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​នឹង​បង្ក​ស្លាក​យីហោ​ហាង​ជប៉ុន បណ្តាល​បាក់​ដួល​រលំ​រាប​ដល់​ដី ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំនួន​៣​គ្រឿង ដែល​ចត​ទុក​មុខ​ហាង​រួម​មាន​១ MSX ទី​២​ម៉ាក yamaha FINO និង​ទី​៣​ជា​ម៉ូតូ​ប្រើ​អា​គុយ បណ្តាល​អោយ​ខូចខាត ហើយ​ខ្ទាត​ម៉ូតូ​នោះ​ទៅ​បុក​នឹង​កញ្ចក់​ទ្វារ​ហាង​បែក​រង​ការ​ខូចខាត​បន្ថែម​ទៀត ។

ចំណែក​រថយន្ត​បង្ក​ខ្ទេច​មួយ​កំណាត់​មុខ ភ្លាម​ៗ​បាន​បើក​ថយក្រោយ​បន្តិច​ក៏​ចេញពី​ក្នុង​រថយន្ត​មក​ចាំ​ទទួលខុសត្រូវ​ជាមួយ​ម្ចាស់​ហាង សំណាងល្អ​មិន​បាន​បង្ក​អោយ​នរណា​ម្នាក់​រង​របួស​ឡើយ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដោយ​អោយ​ភាគី​ទាំង​ពីរ​សម្របសម្រួល​គ្នា​សិន ខាង​ម្ចាស់​ហាង​រង​គ្រោះ​ទាមទារ​សំណង​ការ​ខូចខាត​ជា​ទឹកប្រាក់​ចំនួន​៣៥០០​ដុល្លារ តែ​ខាង​រថយន្ត​បង្ក​ព្រម​សង​តែ​៣០០០​ដុល្លារ​ប៉ុណ្ណោះ ម្ចាស់​ហាង​មិន​ព្រម​ការ​ច​ចារ​គ្នា​មិន​ត្រូវ​ក៏​ប្រគល់​ទៅ​ខាង​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ធ្វើការ​វាស់វែង និង​យក​ស្ទូច​យក​រថយន្ត​រួម​ទាំង​ម៉ូតូ​ទៅ​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅការិយាល័យ​នគរបាល​ចរាច​រណ៍​ផ្លូវគោក​នៃស្នងការដ្ឋានរាជធានី​ភ្នំពេញ ​រង់ចាំ​ដោះស្រាយ​គ្នា​ម្តងទៀត នៅ​ពេល​ក្រោយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ