ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បំពុលបរិយាកាស​នៅ​ក្រុង​បាងកក​មានការ​កែ​លម្អ

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អត្រា​នៃ​ការ​បំពុលបរិយាកាស​នៅ​ក្រុង​បាងកក​មានការ​ចុះ​ថយ​ខ្លាំង​នា​ចុង​ស​ប្ដា​ហ៍ ពេល​បុណ្យចូលឆ្នាំ​ចិន​មក​ដល់​។ ខណៈ​បុណ្យចូលឆ្នាំ​ចិន​មក​ដល់​ថ្ងៃ​ដំបូង គឺ​ថ្ងៃ​ទី​៤​កុម្ភៈ កម្រិត​នៃ​ការ​បំពុល​បរិយាកាស​ក្នុង​រាជធានី​ថៃ ដែល​មាន​ខ្ពស់​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ បាន​ចុះ​ថយ​ខ្លាំង​ដល់​កម្រិត​មួយ​ចាត់​ទុក​ថា​ធម្មតា​។ នា​ព្រឹក​ថ្ងៃ​នោះ​ក្នុង​ខ្យល់​១​ម៉ែត្រគូប…

ប្រទេស​ថៃ ៖ អត្រា​នៃ​ការ​បំពុលបរិយាកាស​នៅ​ក្រុង​បាងកក​មានការ​ចុះ​ថយ​ខ្លាំង​នា​ចុង​ស​ប្ដា​ហ៍ ពេល​បុណ្យចូលឆ្នាំ​ចិន​មក​ដល់​។ ខណៈ​បុណ្យចូលឆ្នាំ​ចិន​មក​ដល់​ថ្ងៃ​ដំបូង គឺ​ថ្ងៃ​ទី​៤​កុម្ភៈ កម្រិត​នៃ​ការ​បំពុល​បរិយាកាស​ក្នុង​រាជធានី​ថៃ ដែល​មាន​ខ្ពស់​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ បាន​ចុះ​ថយ​ខ្លាំង​ដល់​កម្រិត​មួយ​ចាត់​ទុក​ថា​ធម្មតា​។ នា​ព្រឹក​ថ្ងៃ​នោះ​ក្នុង​ខ្យល់​១​ម៉ែត្រគូប មាន​អត្រា​ធូលី​ល្អិត​ត្រឹម​១៩.៩​មីក្រូ​ក្រាម​។ អង្គការ​សុខភាព​ពិភពលោក​គិត​ថា​កម្រិត​ធូលី​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​លុះត្រាតែ​លើស​ពី​២៥​មីក្រូ​ក្រាម​ប្រចាំ​ថ្ងៃ​។

មុន​ពេល​បុណ្យចូលឆ្នាំ​ចិន​មក​ដល់​អាជ្ញាធរ​ថៃ​បាន​ស្នើ​ដល់​ប្រជាជន ឲ្យ​ចៀសវាង​ការ​ដុត​ក្រដាសសែន​។ តាម​ប្រពៃណី​ពេល​បុណ្យចូលឆ្នាំ​ចិន​គេ​ដុត​របស់​គ្រប់​ប្រភេទ​ជា​ក្រដាស តំណាង​ឲ្យ​របស់ទ្រព្យ​នានា សែន​ដល់​ដូនតា ម៉ាកុង​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ តែ​សំណើ​នោះ​មក​ទល់​ពេល​នេះ​ពុំ​មានការ​គោរព​ឡើយ​។

ការ​បំពុលបរិយាកាស​ខ្លាំង​បំផុត​នៅ​ក្រុង​បាងកក បង្ខំ​ឲ្យ​រដ្ឋាភិបាល​ថៃ​ចាត់វិធានការ​នានា រហូត​ដល់​ស្នើ​ដល់​កងទ័ព​ឲ្យ​ត្រួតពិនិត្យ​បណ្ដា​រោងចក្រ ហាមឃាត់​រថយន្ត​ប្រើ​ប្រេងម៉ាស៊ូត​និង​មិន​ឲ្យ​ដុត​ភ្លើង​គ្រប់យ៉ាង​ក្នុង​ក្រុង​។

ទោះបី​យ៉ាងណា​លោក​TARA BUAKAMSRI នាយក​របស់​GREENPEACE​ប្រចាំ​ប្រទេស​ថៃ ថ្លែង​ទៅ​កាន់​កាសែត​SOUTH CHINA MORNING POST ថា​ផ្សែង​ពុល​នឹង​អាច​មាននៅ​ក្រុង​បាងកក រហូត​ដល់​ដំណាច់ខែ​កុម្ភៈ ហើយ​ត្រូវ​ប្រឈម​មុខ​នឹង​ឥទ្ធិពល​EL NINO ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ