ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បញ្ចុះ​គ្រឹះ​សីមា​ទី​សក្ការៈ​វាល​តេជះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កងទ័ព​ក៏​មាន​ជំនឿ​លើ​វិស័យ​ព្រះពុទ្ធ​សាសនា​ដែរ ព្រោះ​ដូនតា​​ខ្មែរ​បាន​បន្សល់​ទុក​មក​នូវ​ទី​សក្ការៈ​វាល​តេជះ ដែល​សល់​តែ​ដើម​ពោធិ៍​មួយ​ដើម​ជា​សាក្សី​ពី​បុរាណកាល​មក ដល់​សព្វ​ថ្ងៃនេះ ស្ថិត​នៅ​ក្នុង​ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ ក្នុង​ក្រុង​-​ខេត្តបាត់ដំបង ។ ទី​សក្ការៈ​ត្រូវ​បាន​រៀបចំ​កសាង​ឡើង​ដោយ​គំនិត​ផ្តួចផ្តើម​ពី​លោក​ឧត្តមសេនីយ៍ឯក…

ខេត្តបាត់ដំបង ៖ កងទ័ព​ក៏​មាន​ជំនឿ​លើ​វិស័យ​ព្រះពុទ្ធ​សាសនា​ដែរ ព្រោះ​ដូនតា​​ខ្មែរ​បាន​បន្សល់​ទុក​មក​នូវ​ទី​សក្ការៈ​វាល​តេជះ ដែល​សល់​តែ​ដើម​ពោធិ៍​មួយ​ដើម​ជា​សាក្សី​ពី​បុរាណកាល​មក ដល់​សព្វ​ថ្ងៃនេះ ស្ថិត​នៅ​ក្នុង​ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ ក្នុង​ក្រុង​-​ខេត្តបាត់ដំបង ។

ទី​សក្ការៈ​ត្រូវ​បាន​រៀបចំ​កសាង​ឡើង​ដោយ​គំនិត​ផ្តួចផ្តើម​ពី​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ វេលា​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​មានការ​ចូលរួម​ពី​មេបញ្ជាការ​រង នាយសេនាធិការរង មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥២ នាយការិយាល័យ នាយទាហាន នាយទាហានរង និង​ពល​ទាហាន បាន​អញ្ជើញ​ធ្វើ​ពិធី​បញ្ចុះ​គ្រឺះ​សីមា​នៅ​កន្លែង​ទី​សក្ការៈ វាល​តេជះ នៅ​បរិវេណ​កងអនុសេនាធំ​ដឹក​ជញ្ជូន ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​បញ្ជាក់​ថា ដើម​ពោធិ៍​នេះ​បន្សល់​ទុក​មក​រាប់រយ​ឆ្នាំ​មក​ហើយ ពី​សម័យកាល​មក ដែល​កាលនោះ​មាន​ផ្លូវលំ​មួយ​ខ្សែ​មាន​ប្រជាជន អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង និង​បររទេះ​គោ ឬ​ជិះសេះ ដំរី កាត់​តាម​នេះ ពី​តំបន់​ភូមិ​តា​កុក សំរោង​ក្នុង​វត្ត​ន​រា ឬ​តំបន់​វាល​ព្រៃរនាម​ជាប់មាត់​ទន្លេសាប ឆ្លង​មក​ប្រាសាទ​បា​សែត​ឃុំ​តា​ប៉ុន ឆ្លងកាត់​ទី​នេះ​ឆ្ពោះទៅ​កន្លែង​ផ្សេង​ៗ​ទៀត​ក្នុង​ឃុំ​អូរ​ដំបង វត្ត​តា​មឹ​ម បន្ត​ឆ្ពោះទៅ​ដល់​ប្រាសាទ​បាណ​ន់ ហើយ​តែងតែ​ចូល​គោរព​រោង​អ្នកតា​មួយ​នៅ​ពីក្រោម​ដើម​ពោធិ៍​នេះ តែ​សម័យ​ក្រោយ​ៗ​មក (​សម័យ​សង្គមរាស្ត្រនិយម​) មានការ​អភិវឌ្ឍ​ត្រូវធ្វើ​ព្រ​លាន​យន្តហោះ​ក្នុង​ខេត្តបាត់ដំបង ឆ្លងកាត់​ទី​នេះ ទើបត្រូវ​កាត់​ផ្តាច់​ផ្លូវ​នេះ​មិន​អាច​ឆ្លងកាត់​ដូច​សម័យ​មុន​បាន តែ​រៀបចំ​មាន​ផ្លូវ​ថ្មី​ជា​ច្រើន​ខ្សែ​ទៀត​បាន​លឿន និង​ល្អ​ជាង​មុន ហើយ​ក៏​បាត់បង់​ការ​ចូល​គោរព​បូជា​សុំ​សេចក្តីសុខ លុះ​ក្រោយ​សម័យ​មាន​សង្គ្រាម ហើយ​បាន​បញ្ចប់សង្គ្រាម​រួច​មក ទី​នេះ​គឺជា​បរិវេណ​ក្នុង​ទីបញ្ជាការ​របស់​យោធភូមិ​ភាគ​ទី​៥ ដោយ​មាន​របង​ជាប់​ថ្នល់​កៅស៊ូ​ចូល​ក្នុង​ព្រ​លាន​យន្តហោះ ដោយ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​មានការ​ចេញចូល​ដោយ​សេរី​បាន​ឡើយ ។

ដោយ​ឃើញ​មាន​ដើម​ពោធិ៍​នៅ​សល់​មួយ​ដើម ទើប​លោក​ឧត្តមសេនីយ៍ឯក បាន​សិក្សា​ស្រាវជ្រាវ ទើបបាន​ដឹង​ប្រ​វត្ត​ទី​នេះ​គឺជា​កន្លែង​ដែល​កូន​ខ្មែរ​ធ្លាប់​គោរព បូជា បួងសួង​សុំ​សេចក្តីសុខ និង​ក្តី​ប្រាថ្នា​គ្រប់​ៗ​គ្នា ហើយ​ក៏​បាន​រៀបចំ​កសាង​បញ្ចុះ​គ្រឹះ​សី​ម៉ា​ពី​ថ្ងៃនេះ​ទៅ ឲ្យ​បងប្អូន​ទាំងអស់ អាច​ចេញចូល​គោរព​បូជា​បាន​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត ។

ក្នុង​ការ​កសាង​នេះ​ត្រូវ​រៀបចំ​ជា​មុន​ដោយ​ចាក់​ដី​លុប​ទីកន្លែង​ឲ្យ​រាបស្មើ ក្រាល​គ្រួ​ស និង​បេតុង​បាន​ចំណាយ​អស់​ថវិកា​ចំនួន​៨​លាន​៧​សែន​៥​ម៉ឺន​រៀល ហើយ​ទី​សក្ការៈ​ត្រូវ​សាងសង់​ដែល​មាន​បណ្តោយ​៤,១០​ម៉ែត្រ ទទឹង​១,៩៦​ម៉ែត្រ កំពស់​៣,២០​ម៉ែត្រ អំពី​ថ្ម ក្រាល​ឥដ្ឋការ៉ូ ដំបូល​ឆ្អឹង​ដែក ប្រក់​ក្បឿង ដែល​ក្នុង​គំរោង​ចំណាយ​នៅ​មិន​ទាន់​បានដឹង​នៅឡើយ ព្រោះ​ទើប​ចាប់ផ្តើម​កសាង​ដោយ​មាន​លោក​ឧត្តមសេនីយ៍
ឯក​ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥​ជា​អ្នកដឹកនាំ​កសាង ពី​ពេល​នេះ​ទៅ​រហូត​ដល់​រួចរាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ