ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ័​ត្ន រចនា មិន​មាន​សង្ឃឹម​ច្រើន​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​អាជីព​ចម្រៀង​លូតលាស់​ខ្លាំង​នៅ​ដំណាក់កាល​ចុង​ក្រោយ​នេះ ជីវិត​តារា​ចម្រៀង​​រ័​ត្ន រចនា លេច​ត្រដែត​ឡើង ។ សម្រស់​កាន់តែ​ស្អាត ការងារ​កាន់តែ​កាក់កប និង​ជីវភាព​កាន់តែ​ឡូយឆាយ​ជិះ​រថយន្ត​ទំនើប ។…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​អាជីព​ចម្រៀង​លូតលាស់​ខ្លាំង​នៅ​ដំណាក់កាល​ចុង​ក្រោយ​នេះ ជីវិត​តារា​ចម្រៀង​​រ័​ត្ន រចនា លេច​ត្រដែត​ឡើង ។ សម្រស់​កាន់តែ​ស្អាត ការងារ​កាន់តែ​កាក់កប និង​ជីវភាព​កាន់តែ​ឡូយឆាយ​ជិះ​រថយន្ត​ទំនើប ។ អ្វី​ៗ​ល្អ​ប្រសើរ​ជាង​មុន​ទាំងអស់ ប៉ុន្តែ​ពេល​នេះ​នាង​បែរជា​ជួប​រឿង​មិនសូវ​សង្ឃឹម​ទៅ​វិញ ។ តើ​រឿង​អ្វី ?

តារាចម្រៀង​រ័​ត្ន រចនា កំពុង​រៀប​គម្រោង​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​៣​ព្រម​គ្នា ។ ឱកាស​ថ្មី​នេះ​បន្ទាប់​ពី​នាង​បាន​ចេញ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ជា​លើក​ដំបូង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ ប្រទេស​ចំនួន​៣​ដែល​រ័​ត្ន រចនា មាន​គម្រោង​ចេញ​ទៅ​ច្រៀង​នោះ​ប្រទេស​អូស្ត្រាលី អា​មេ​រិ​ក និង​បារាំង ។ ប្រទេស​ទាំង​៣​នោះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​តារាចម្រៀង​រូប​នេះ​អាច​ពង្រីក​ទីផ្សារ​កាន់តែ​ធំ និង​ជា​ឱកាស​ក្នុង​ការ​ក្តោប​ក្តាប់​លុយ​ដុល្លារ​បាន​ក្រាស់ក្រែល​ផង​ដែរ ។

ទោះជា​យ៉ាងណា​ក្តី​តារាចម្រៀង​ដែល​ល្បីល្បាញ​តាម​រយៈ​បទ​«​មេម៉ាយ​សប្បាយចិត្ត​» រូប​នេះ​បាន​លើក​ឡើង​ថា ការ​ចេញ​ច្រៀង​ក្រៅប្រទេស​នេះ​គឺ​ស្ថិត​នៅ​ជា​គម្រោង ពោល​វា​មិន​ទាន់​ប្រាកដ​ច្បាស់លាស់​ឡើយ ។ រ័​ត្ន រចនា បាន​អះអាង​ថា «​បី​ប្រទេស​ដែល​នាង​គម្រោង​ចេញ​ច្រៀង​នេះ​នាង​ខ្ញុំ​ហាក់​មិន​ទាន់​មាន​សង្ឃឹម​ឡើយ ដោយសារ​ការ​សម្ភាស​ចេញ​ទៅ​សម្តែង​នោះ​គឺ​មាន​ភាព​លំបាក​ខ្លាំង ។ ប្រសើ​ន​បើ​ការ​សម្ភាស​ទទួល​​បាន​ជោគជ័យ​នោះ ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​រូប​នាង​ខ្ញុំ ព្រោះ​នាង​ខ្ញុំ​អាច​បញ្ចេញ​សមត្ថភាព​ច្រៀង​ឲ្យ​បងប្អូន​ខ្មែរ​នៅ​ទីនោះ​បាន​ស្តាប់​ដោយ​ផ្ទាល់ ខណៈ​ពេល​ដែល​វា​ក៏​ជា​ក្តី​ប្រាថ្នា​របស់​នាង​ខ្ញុំ​ពី​មុន​ផង​ដែរ​»​។

បើ​តាម​រ័​ត្ន រចនា ប្រសិនបើ​នាង​អាច​ជាប់ នោះ នាង​អាច​នឹង​ចេញ​ទៅ​អូស្ត្រាលី​នៅ​ចុងខែ​មីនា បន្ទាប់​មក​ទៅ​អា​មេ​រិ​ក និង​បារាំង​អំឡុង​ខែឧសភា ។ យ៉ាងណា​ក៏​ដោយ​គម្រោង​នេះ​នាង​ហាក់​មិន​មាន​សង្ឃឹម​ច្រើន​ឡើយ ដោយសារ​តែ​បណ្តា​ប្រទេស​ទាំង​បី​នោះ គឺ​ពិបាក​ណាស់​ក្នុង​ការ​សម្ភាស​ចេញ​ទៅ​សម្តែង ខណៈ​ពេល​ដែល​នាង​មិនសូវ​មានបទពិសោធន៍​ផង​នោះ ។

បើ​ទោះបីជា​មិន​ទាន់​មានឱកាស​បាន​ចេញ​សម្តែង​នៅ​ក្រៅប្រទេស​ច្រើន​ក៏​ដោយ ប៉ុន្តែ​រ័​ត្ន រចនា ត្រូវ​បាន​គេ​មើលឃើញ​ថា បច្ចុប្បន្ន​នាង​កំពុង​តែ​មាន​ទីផ្សារ និង​កាក់កប​ខ្លាំង​ជាមួយនឹង​ការ​កើប​ប្រាក់​ពី​ការ​ច្រៀង​នៅ​ក្នុងស្រុក​ផង​ដែរ​។ ជា រឿយ​ៗ​គេ​បានឃើញ​វត្តមាន​របស់​នាង​ចូលរួម​ច្រៀង​នៅ​តាម​បណ្តា​លោង​ការ​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តាល​ខេត្ត ផ្សេង​ៗ​ស្ទើរ​មិន​ដាច់​រយៈ ។ ថ្មី​ៗ​នេះ​នាង​ទើបតែ​រាសី​ឡើង គឺ​ទី​ញ​រថយន្ត​ហា​យ​ឡែ​ន​ឌឺ​ថ្មី​មួយ​គ្រឿង​ជិះ​យ៉ាង​សង្ហា ។

ការ​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​សម្រាប់​ពិធី​ប្រគំ​តន្ត្រី​មួយ​នៅ​ខេត្តស្វាយរៀង បាន​ផ្លាស់​ប្តូរជីវិត​តារាចម្រៀង​រ័​ត្ន រចនា ដែល​ប្រកប​អាជីព​ជា​អ្នក​ច្រៀង​អស់​ជា​ច្រើន​ឆ្នាំ ។ ពេល​នោះ​នាង​ច្រៀង​បទ «​មេម៉ាយ​សប្បាយ​ចិត្ត​» របស់​អ្នកស្រី​ប៉ែន រ៉​ន ។

រចនា កើត​នៅ​ភ្នំពេញ មាន​ឪពុក​ម្តាយ​ជា​អ្នក​ស្វាយ​រៀង បាន​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​តាំងពី​ក្មេង ពោល​គឺ​ជិត​២០​ឆ្នាំទៅ​ហើយ ដោយ​មិន​គិត​ថា​អាច​ក្លាយជា​តារាចម្រៀង​ល្បីល្បាញ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ