ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ជួប​ជន​នេះ សូម​រាយការណ៍​មក​សមត្ថ​កិច្ច​​ជា​បន្ទាន់

5 ឆ្នាំ មុន
  • កណ្តាល

រាជធានី​ភ្នំពេញ ៖ ទណ្ឌិត​ម្នាក់​បាន​ជាប់​ពន្ធនាគារ​ព្រៃ​.​ស​រយៈពេល​ជិត​១​ឆ្នាំ​កន្លង​មក​ហើយ និង​នៅ​សល់​រយៈពេល​ត្រឹមតែ​ជាង​២០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ត្រូវ​រួច​ទោស​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ចំណែក​ខាង​អនុរក្ស​ពន្ធនាគារ​ក៏​បាន​បន្ធូរ​កម្រិត​វិន័យ​ឲ្យ​ដើរ​សេរី​នៅ​ក្នុង​បរិវេណ​ទីធ្លា​ពន្ធនាគារ​ផង​ដែរ ហើយ​ខណៈ​អនុរក្ស​ប្រើ​ឲ្យ​ទៅ​ជួយ​លើក​បន្លែ ស្រាប់តែ​ជន​នេះ​មានឱកាស​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​តែ​ម្ដង​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី ម៉ោង​១១​ព្រឹក…

រាជធានី​ភ្នំពេញ ៖ ទណ្ឌិត​ម្នាក់​បាន​ជាប់​ពន្ធនាគារ​ព្រៃ​.​ស​រយៈពេល​ជិត​១​ឆ្នាំ​កន្លង​មក​ហើយ និង​នៅ​សល់​រយៈពេល​ត្រឹមតែ​ជាង​២០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ត្រូវ​រួច​ទោស​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ចំណែក​ខាង​អនុរក្ស​ពន្ធនាគារ​ក៏​បាន​បន្ធូរ​កម្រិត​វិន័យ​ឲ្យ​ដើរ​សេរី​នៅ​ក្នុង​បរិវេណ​ទីធ្លា​ពន្ធនាគារ​ផង​ដែរ ហើយ​ខណៈ​អនុរក្ស​ប្រើ​ឲ្យ​ទៅ​ជួយ​លើក​បន្លែ ស្រាប់តែ​ជន​នេះ​មានឱកាស​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​តែ​ម្ដង​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ នៅ​មណ្ឌល​កែប្រែ (​ម​១) ពន្ធនាគារ​ព្រៃ​.​ស ស្ថិត​នៅ​ក្នុងភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ សែ​ម ម៉ៅ ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ត្រូវ​នគរ​បាល​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ក្រោយមក​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​លួច ហើយ​ចេញ​ដីកាឃុំខ្លួន​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លង​មកនេះ​នៅ​ពន្ធនាគារ​ព្រៃ​.​ស​។ ជន​នេះ​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ ហើយ​នៅ​សល់​តែត្រឹម​រយៈពេល​២៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ និង​ត្រូវ​រួច​ទោស​បាន​ចេញពី​ពន្ធនាគារ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយសារ​តែ​ជន​នេះ​ជិត​ដល់​ថ្ងៃ​រួច​ទោស​នោះ ទើប​មានការ​បន្ធូរបន្ថយ​នូវ​វិន័យ​ដែល​អាច​ឲ្យ​ជន​នេះ​ដើរហើរ​ធ្វើ​ការងារ​ពលកម្ម​ផ្សេង​ៗ​នៅ​ទីធ្លា​ពន្ធនាគារ ក្រៅពី​អគារ​ឃុំឃាំង​បាន​ក្រោម​ការ​ឃ្លាំមើល​ពី​សំណាក់​អនុរក្ស​ពន្ធនាគារ​។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩​មេះ ទណ្ឌិត​រូប​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​មក​ជួយ​លើក​បន្លែ​នៅ​ក្រៅ​អគារ​ឃុំឃាំង ។ ខណៈ​មន្ត្រី​អនុរក្ស​ពន្ធ​ធនាគារ​ព្រៃ​.​ស​ភ្លេចខ្លួន​តែ​បន្តិច ស្រាប់តែ​ជន​នេះ​លួច​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ខណៈនោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ក្រុម​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ក៏​បាន​តាម​រក​គ្រប់កន្លែង ប៉ុន្តែ​រក​មិនឃើញ​សោះ ទើប​ពេល​នោះ​បាន​ទំនាក់ទំនង​ទៅ​កាន់​ខាង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​ជួយ​ឃ្លាំមើល​អ្នកទោស​ដូច​មាន​ភិនភាគ​ខាងលើ ដើម្បី​ចាប់ខ្លួន​នាំ​យក​ទៅ​ឃុំ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ