ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! គ្រឿងចក្រ​កាយ​ដី​មួយ​នេះ​លេង​មួយ​ក្បាច់​…​ដាច់​ផ្ងារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រឿងចក្រ​កាយ​ដី​អ៊ិ​ច​ស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង​បើក​ចេញពី​កា​រ៉ា​ស​ជួសជុល​រួច​ក៏​បើក​ឡើង​ទៅ​ឡើង​រថយន្ត​ស្ទូច​មួយ​គ្រឿង​ទៀត ដោយ​មិន​ប្រយ័ត្ន​ក៏​បណ្តាល​ឲ្យ​ខ្សែភ្លើង​ដែល​អូស​កាត់​ទទឹង​ផ្លូវ​ទាញ​បាក់​បង្គោល​ភ្លើង​អស់​មួយ​ដើម កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​ឧក​ញ្ញ៉ា​ម៉ុង​រិ​ទ្ធី ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ…

រាជធានី​ភ្នំពេញ ៖ គ្រឿងចក្រ​កាយ​ដី​អ៊ិ​ច​ស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង​បើក​ចេញពី​កា​រ៉ា​ស​ជួសជុល​រួច​ក៏​បើក​ឡើង​ទៅ​ឡើង​រថយន្ត​ស្ទូច​មួយ​គ្រឿង​ទៀត ដោយ​មិន​ប្រយ័ត្ន​ក៏​បណ្តាល​ឲ្យ​ខ្សែភ្លើង​ដែល​អូស​កាត់​ទទឹង​ផ្លូវ​ទាញ​បាក់​បង្គោល​ភ្លើង​អស់​មួយ​ដើម កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​ឧក​ញ្ញ៉ា​ម៉ុង​រិ​ទ្ធី ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​គ្រឿងចក្រ​អ៊ិ​ច​ស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង​ចេញពី​ក្នុង​ហ្គា​រ៉ា​ស​ជួសជុល​គ្មាន​យីហោ​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ។ ពេល​នោះ​គ្រឿងចក្រ​ខាងលើ​ក៏​បាន​បើក​ឡើង​លើ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក MITSUBISHI ពណ៌​ស ជា​ប្រភេទ​រថយន្ត​បួន​ភ្លៅ​របស់​ក្រុមហ៊ុន​រាជសីហ៍​ឡូ​ជី​ស្ទីក ពាក់​ស្លាក​លេខ ភ្នំពេញ 3A-6875 ដែល​កំពុង​ឈប់​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ ត្រង់​ចំណុច​កើតហេតុ ដើម្បី​ដឹក​គ្រឿងចក្រ​ខាងលើ ។

បន្ទាប់​ពី​ធ្វើការ​បើក​ឡើង​លើ​រថយន្ត​ដឹក​ខាងលើ​រួចរាល់​គ្រឿងចក្រ​នោះ​ក៏​បាន​បង្វែរ​ប្រមោយ​បែរ​ទៅ​ខាងក្រោយ ដើម្បី​កុំ​ឲ្យ​ប៉ះ​ជាមួយ និង​កាប៊ី​ន​រថយន្ត​ដឹក​ខាងលើ ខណៈ​ពេល​នោះ​ដោយ​អ្នកបើកបរ​គ្រឿងចក្រ​ខាងលើ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​បង្វែរ​ប្រមោយ​ទៅ​ទាក់​នឹង​ខ្សែភ្លើង​ដែល​អូស​កាត់​ទទឹង​ផ្លូវ បណ្ដាល​អោយ​ទាញ​បង្គោល​ភ្លើង​មួយ​ដើម​បាក់​ពាក់កណ្តាល​ធ្លាក់​ខ្សែភ្លើង​ចុះ​មក​ក្រោម តែ​មិន​បាន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រង​របួស​នោះ​គ្រាន់តែ​ធ្វើ​ឲ្យ​ចរន្តអគ្គិសនី​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដាក់ និង​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើ​ដោះស្រាយ​ជាមួយ​អគ្គិសនី​កម្ពុជា​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ