ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេងកាត​ និង​ការ​ច្របូកច្របល់​ តើ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ក្លាយ​ជាលី​ប៊ី​របស់​ត្រាំ​ឬ?

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ សហរដ្ឋអាមេរិក​បន្ត​បង្កើន​ការ​គាបសង្កត់​លើ​របប​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ ដោយ​ប្រកាស​នា​ថ្ងៃ​ទី​២៨​មក​រា ពី​ទណ្ឌកម្ម​ប្រឆាំង​ក្រុមហ៊ុន​ប្រេង​ជាតិ​វេ​ណេ​ស៊ុ​យ​អេ​ឡា និង​ដោយ​អំពាវនាវ​ដល់​កងទ័ព​ប្រទេស​នេះ ឲ្យ​យល់ព្រម​ផ្ទេរ​ដោយ​សន្តិវិធី នូវ​អំណាច​ឲ្យ​ដល់​មេដឹកនាំ​ប្រឆាំង លោក​JUAN GUAIDO​។…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ សហរដ្ឋអាមេរិក​បន្ត​បង្កើន​ការ​គាបសង្កត់​លើ​របប​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ ដោយ​ប្រកាស​នា​ថ្ងៃ​ទី​២៨​មក​រា ពី​ទណ្ឌកម្ម​ប្រឆាំង​ក្រុមហ៊ុន​ប្រេង​ជាតិ​វេ​ណេ​ស៊ុ​យ​អេ​ឡា និង​ដោយ​អំពាវនាវ​ដល់​កងទ័ព​ប្រទេស​នេះ ឲ្យ​យល់ព្រម​ផ្ទេរ​ដោយ​សន្តិវិធី នូវ​អំណាច​ឲ្យ​ដល់​មេដឹកនាំ​ប្រឆាំង លោក​JUAN GUAIDO​។

សម្ដេច​ប៉ាប​ហ្វ្រ​ង់​ស្វ័​រ​បារម្ភ​ពី​ថ្លុកឈាម​មួយ ក្នុង​ប្រទេស​នេះ ដោយ​បើ​យោង​តាម​អង្គការក្រៅរដ្ឋាភិបាល​ទាំងឡាយ​ថា បាតុកម្ម​របស់​ពួក​ប្រឆាំង មក​ទល់​ពេល​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣៥​នាក់​រួច​ហើយ​។

៥​ថ្ងៃក្រោយ​ពី​ទទួលស្គាល់​ប្រធាន​សភា​ជា​ប្រធានាធិបតី​ស្ដីទី ប្រទេស​នៅ​អា​មេ​រិ​ក​ខាងត្បូង​នោះ ធ្លាក់​កាន់តែ​ជ្រៅ​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​បំផុត​មួយ នាំ​ឲ្យ​មានការ​បារម្ភ ពីរ​លក​នៃ​អំពើ​ហិង្សា រួច​សេត​វិមាន​ពេល​នេះ​ឈាន​ទៅ វាយប្រហារ​ក្រុមហ៊ុន​ប្រេង​ជាតិ​PDVSA ដោយ​ចោទ​ថា ជា​អ្នក​នាំ​ឲ្យ​មាន​អំពើ​ពុក​រលួយ​។ ក្រសួង​រតនាគារ​អា​មេ​រិ​កថា ទណ្ឌកម្ម​ហាមឃាត់​ក្រុមហ៊ុន​PDVSA មិន​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ បណ្ដា​ក្រុមហ៊ុន​អា​មេ​រិ​ក​និង​ផ្អឹប​ទុកទ្រព្យ​សម្បត្តិ របស់​ក្រុមហ៊ុន​នោះ​នៅ​ឯ​បរទេស ដោយ​មាន​ទិស​ដៅ​រារាំង​ការ​ពង្វាង​យក​ថវិកា​ថែម​ទៀត ពី​សំណាក់​លោក​ម៉ា​ឌូ​រ៉ូ ។

ចំណែក​ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេត​វិមាន លោក​JOHN BOLTON ស្នើ​ដល់​កងទ័ព​វេ​ណេ​ស៊ុ​យ​អេ​ឡា​និង​កងកម្លាំង​សន្តិសុខ ឲ្យ​ព្រម​ទទួលយក ការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី តាម​បែប​ប្រជាធិបតេយ្យ​និង​រដ្ឋធម្មនុញ្ញ​។

ចំពោះ​WIKILEAKS​បាន​ធ្វើការ​វិភាគ​ដោយ​ប្រៀបប្រដូច សភាពការណ៍​បច្ចុប្បន្ន​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា ទៅ​នឹង​វិបត្តិ​លី​ប៊ី​កាលពី​ឆ្នាំ​២០១១ ក្រោយ​ការ​ប្រកាស​របស់​ប្រ​ធានា​ធិ​ប​តិ​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ គាំទ្រ​លោក​JUAN GUAIDO​។ WIKILEAKS​តាម​TWITTER​សរសេរ​ថា កាលពី​ឆ្នាំ​២០១១ លោក​អូ​បា​ម៉ា ពេល​ឃើញ​លោក​កា​ដា​ហ្វី​ផលិត​ប្រេង​បាន​ដល់​ទៅ​១,៦​លាន​ធុង​ក្នុង​១​ថ្ងៃ ខិតខំ​រក​វិធីសាស្ត្រ​ផ្សេង​ៗ​ផួ​ល​រំលំ​របប​លោក​។ ជា​លទ្ធផល​បណ្ដា​វិធីសាស្ត្រ​របស់​អា​មេ​រិ​ក គឺ​ធ្វើ​ឲ្យ​មានការ​ច្របូក​ច្របល់ ការ​ស្លាប់​ការ​សាយភាយ​អាវុធ រហូត​ដល់​សី​ុ​រី​និង​ម៉ា​លី​។ ការ​កកើត​នៃ​ភេរវកម្ម ជនភៀសខ្លួន BREXIT​។​ល​។

ក្រោម​លោក​ត្រាំ​ឆ្នាំ​២០១៩ គឹ​ចង់​ផ្ដួលរំលំ​លោក​ម៉ា​ឌូ​រ៉ូ ដែល​ផលិត​ប្រេង​បាន​១,៤​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ដែល​ត្រូវ​តែ​កម្ចាត់​។ ក្រោយ​ការ​ប្រកាស​របស់​លោក​ត្រាំ​ទទួល​ស្កាល់​លោក​JUAN GUAIDO ៣៧%​នៃ​អ្នកលេង​អី​ុ​ន​ធើ​រ​ណេ​ត​យល់​ថា វេ​ណេ​ស៊ុ​យ​អា​ឡា​នឹង​ក្លាយ​ជាលី​ប៊ី​របស់​លោក​ត្រាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ