ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​ឋានសួគ៌​ទាំង​៦​ជាន់

5 ឆ្នាំ មុន

បុគ្គល​ដែល​បាន​ទៅ​កាន់​ស្ថានសួគ៌ លុះត្រាតែ​បាន​ប្រព្រឹត្ត​អំពើ​ល្អ​ច្រើន​ហេតុ ច្រើន​ប្រការ ហើយ​នៅ​ក្នុង​ឋានសួគ៌​ទាំង​៦​ជាន់​នោះ​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​តាម​អំណាច​នៃ​ការ​ប្រព្រឹត្ត​របស់​យើង​ក្នុង​កំណើត​ជា​មនុស្ស និង​ទៅ​តាម​អំណាច​នៃ​ផល​បុណ្យ​ដែល​បាន​សាង​ទុក​មក ។ ឋានសួគ៌​ទាំង​៦​ជាន់​នោះ​មាន​៖ ១-​ចា​តុ​ម្មហា​រា​ជិ​កា មាន​មហារាជ​ទាំង​៤​អង្គជា​អ្នកគ្រប់គ្រង​គឺ ស្ដេច​ធតរដ្ឋ…

បុគ្គល​ដែល​បាន​ទៅ​កាន់​ស្ថានសួគ៌ លុះត្រាតែ​បាន​ប្រព្រឹត្ត​អំពើ​ល្អ​ច្រើន​ហេតុ ច្រើន​ប្រការ ហើយ​នៅ​ក្នុង​ឋានសួគ៌​ទាំង​៦​ជាន់​នោះ​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​តាម​អំណាច​នៃ​ការ​ប្រព្រឹត្ត​របស់​យើង​ក្នុង​កំណើត​ជា​មនុស្ស និង​ទៅ​តាម​អំណាច​នៃ​ផល​បុណ្យ​ដែល​បាន​សាង​ទុក​មក ។

ឋានសួគ៌​ទាំង​៦​ជាន់​នោះ​មាន​៖
១-​ចា​តុ​ម្មហា​រា​ជិ​កា មាន​មហារាជ​ទាំង​៤​អង្គជា​អ្នកគ្រប់គ្រង​គឺ ស្ដេច​ធតរដ្ឋ មាន​ពួក​គន្ធព្វ​ជា​បរិវារ​គ្រប់គ្រង​នៅ​ទិស​បូព៌ា​, ស្ដេច​វិរុឡ្ហកៈ មាន​ពួក​កុម្ភណ្ឌ​ជា​បរិវារ​គ្រប់គ្រង​នៅ​ទិសទក្សិណ​, ស្ដេច​វិរូបក្ខ មាន​ពួក​នា​គជា​បរិវារ​គ្រប់គ្រង​ក្នុង​ទិសបស្ចិម និង​ស្ដេច​កុ​វេ​រៈ មាន​ពួក​យក្ស ជា​បរិវារ​គ្រប់គ្រង​នៅ​ទិសឧត្ដរ ។

២-​តាវត្តិង្ស មាន​ស្ដេច​វេ​ប​ចិត្ត ជា​អ្នកគ្រប់គ្រង ព្រោះ​ជាន់​នេះ​កាលពីដើម​ជា​កន្លែង​របស់​ពួក​អសុ​រៈ ត​មក​សក្កទេវរាជ គឺ​ព្រះឥន្ទ្រ​ជាមួយនឹង​ទេវតា​មាន​គ្នា​៣៣​អង្គ​កើតឡើង​ក្នុង​ឋានសួគ៌​ជាន់​នេះ ក៏​ច្បាំង​ឈ្នះ​ពួក​អសុ​រៈ ហើយ​បាន​គ្រប់គ្រង​ស្ថានសួគ៌​ជាន់​នេះ​រហូត​មក​ដល់​សព្វថ្ងៃ ។

៣-​យាមា មាន​ស្ដេច​សុ​យាម​ទេវបុត្ត​ជា​អ្នកគ្រប់គ្រង​។

៤-​តុសិត មាន​ស្ដេច​ស​ន្តុ​សិត​ទេវបុត្ត ជា​អ្នកគ្រប់គ្រង លោក​ពោល​ថា ស្ថានសួគ៌​ជាន់​នេះ​ជាទី​កើត និង​ជាទី​នៅ​របស់​ព្រះ​ពោធិសត្វ និង​ព្រះពុទ្ធ​បិតា ព្រះពុទ្ធ​មាតា និង​លោក​អ្នក​វិសេស​ដទៃ​ៗ​ទៀត ។

៥-​និម្មានរតី មាន​និម្មិត​ទេវរាជ ជា​អ្នកគ្រប់គ្រង លោក​ពោល​ថា ទេវតា​ជាន់​នេះ ជា​ជំពូក​ដែល​បរិបូណ៌​ដោយ​ទិព្វ​សម្បត្តិ បើ​ទេវតា​អង្គ​ណា​ប្រាថ្នា​វត្ថុ​ណា ក៏​និម្មិត​យក​វត្ថុ​នោះ​ដោយ​ខ្លួនឯង​តាម​ចិត្ត​ចង់​។

៦-​បរ​និម្មិត​វសវត្តី មាន​ស្ដេច​និម្មិត​វសវត្តី ជា​អ្នកគ្រប់គ្រង លោក​ពោល​ថា ទេវតា​ជាន់​នេះ បើ​ប្រាថ្នា​វត្ថុ​ណាមួយ មិន​ត្រូវ​និម្មិត​ដោយ​ខ្លួនឯង​ទេ មាន​អ្នក​ដទៃ​និម្មិត​ឲ្យ​មួយទៀត​ទើបបាន​សម្រេច ។

បុគ្គល​ណា​ប្រព្រឹត្ត​អំពើ​សុចរិត​ត្រឹមត្រូវ បុគ្គល​នោះ​នឹង​បាន​ទៅ​កើត​នៅ​ក្នុង​ស្ថានសួគ៌​ទាំង​៦​ជាន់​នេះ ណាមួយ​តាម​អំណាច​នៃ​ផល​បុណ្យ​របស់​ខ្លួន​ដែល​បាន​សាង​រួម​ហើយ ។