ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ…មើលរមណីយដ្ឋាន«កាំពី»ថ្ងៃនេះ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ស្ថិតនៅរមណីយដ្ឋាន​​​«កាំ​ពី»​ ដែល​បាន​​រង​គ្រោះ​ដោយ​ទឹក​ជន់​លិច​លង់ ​ក្នុង​បាតុ​ភូត​ចម្លែក​ កាលពី​អំឡុង​ប៉ុន្មាន​ថ្ងៃមុននោះ ត្រូវ​​ពលរដ្ឋ​បញ្ជាក់​​ថា គឺ​មាន​ស្ថានភាព​​ធូរស្រាល​វិញ​ហើយ នៅ​ថ្ងៃទី២៩ មករា…

ខេត្តក្រចេះ​ ៖ ស្ថិតនៅរមណីយដ្ឋាន​​​«កាំ​ពី»​ ដែល​បាន​​រង​គ្រោះ​ដោយ​ទឹក​ជន់​លិច​លង់ ​ក្នុង​បាតុ​ភូត​ចម្លែក​ កាលពី​អំឡុង​ប៉ុន្មាន​ថ្ងៃមុននោះ ត្រូវ​​ពលរដ្ឋ​បញ្ជាក់​​ថា គឺ​មាន​ស្ថានភាព​​ធូរស្រាល​វិញ​ហើយ នៅ​ថ្ងៃទី២៩ មករា នេះ ​​ដោយ​​អាច​ទទួលភ្ញៀវ​ទេសចរ​​មក​​​លំហែលេងកម្សាន្ត​ជា​​​ធម្មតាដែរ ​។ ​ស្រប​ទៅ​នឹង​​ការ​លើក​ឡើង​​នេះ ពួក​គាត់​បាន​អំពាវនាវ​ដល់​​ភ្ញៀវ​ទេសចរ​ មក​លេង​​កម្សាន្ត​​​វិញ ​នា​រដូវប្រាំង​ទឹកសម្រក​ដូច​រាល់​ឆ្នាំ ពិសេស​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នា​ខាង​មុខ​នេះ​ ។

ការ​អំពាវនាវ​​ពលរដ្ឋ​ មានដូ​ជា​ម្ចាស់​រោង​ក្យូ​ស​ផ្ទះទឹក ក៏​ដូច​ជា​ពលរដ្ឋ​ដែល​មាន​របរ​​លក់​នំ ចំណី ម្ហូប​អារ​ហារឱ្យ​​ភ្ញៀវ​​ដែល​​មក​លេង​​នៅ​​កាំ​ពី​នេះ ។ បាតុភូតធម្មជាតិ ​បាន​ធ្វើ​ឱ្យ​អត្រា​ភ្ញៀវ​ទេស​ចរ​​​ធ្លាក់​ចុះ​គួរឱ្យ​​កត់សម្គាល់ ​ក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ។ ​ក្រោយ​ពីរ​មណី​ដ្ឋា​ន​អេកូ​ទេសចរណ៍​ដ៏​​ស្រស់​ស្អាត​នេះ បែរជា​ជួប​ប្រទះ​​​បាតុភូតទឹកជំនន់​ជន់​ឡើង​ខុសរដូវ​ ក៏​បណ្តាលឱ្យ​​លិចលង់​​រោង​ក្យូ​ស​នានា​បាត់​សោ​ភណ្ឌ​ភាព ​។

​​ភ្ញៀវទេ​ចរណ៍​ ក៏​មិន​ហ៊ាន​មក​លេង​កំសាន្ត​ ដូច​រាល់​ឆ្នាំ​ដោយសារ​តែ​បារ​ម្ភ​ពី​សុវត្ថិភាព​ ។ ស្ត្រី​ឈ្មោះ ប៉ាក់ ម៉ុ​ល ជា​អាជីវករ​ម្នាក់ ​ដែល​មា​ន​របរ​លក់ដូរ​ម្ហូប​អារ​ហារ​នៅ​ក្នុង​រមណីយដ្ឋា​ន​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី បាន​ប្រាប់​ឱ្យ​ដឹង​ថា ​​នៅ​ថ្ងៃ​ទី​២៩ មក​រា ដដែល​នេះ​ថា រូប​គាត់​ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ទាំង​ចំនួន​ជាង​៤​រយ​គ្រួសារ រស់នៅ​ភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ដែល​រាល់​ឆ្នាំ​បានចំណូល​ពី​ទេសចរណ៍​ក្នុង​រម​ណីយ​​ដ្ឋា​ន មានការ​បារ​ម្ភ​​ពី​ការ​បាត់​ចំណូល​ដោយសារ​ឆ្នាំ​នេះ ចំនួន​ភ្ញៀវ​មានការ​ធ្លាក់​ចុះ​ច្រើន​ ។ គាត់​ថា ចំនួន​ភ្ញៀវ​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​រមណីយដ្ឋាន​នេះ បាន​ជួប​បាតុភូត​ទឹកជំនន់​កាល ពាក់កណ្តាល​ខែមករា​កន្លង​ទៅ​នេះ​។

បាតុភូត​ដ៏​ចម្លែក​ដែល​ពលរដ្ឋ​ថា ពុំ​ធ្លាប់​កើត​មាន​ក្នុង​​រដូវប្រាំង ហើយបែរ​មាន​ទឹកជំនន់កើតឡើង​​ទៅ​វិញ​នោះ​ ។ ​ព័ត៌មាននឹងមានផ្សាយជូនបន្ត ។ គួររំលឹកថា ៖ ទឹក​ជន់​ឡើង​ក្នុង​រដូវប្រាំង​លិច​កាំ​ពី​…​កំពុង​​​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​អ្នក​រស់​តាម​ដង​ទន្លេ​មេ​គង្គណាស់

អត្ថបទសរសេរ ដោយ