ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​! ពេល​ទៅ​មិន​អី ពេល​ចេញ​មក​វិញ​ផ្ទុះ​យ៉ាង​កក្រើក

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គោ​យ​យន្ត​កន្ត្រៃ​ដឹកឈើ​មួយ​គ្រឿង​បាន​ចេញពី​ព្រៃ ស្រាប់តែ​ជាន់​ត្រូវ​មីនតោន​ដែល​សល់​កាលពី​សម័យ​សង្គ្រាម​ផ្ទុះ​លាន់​យ៉ាង​កក្រើក បណ្តាល​ជន​រង​គ្រោះ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៩…

ខេត្តបន្ទាយមានជ័យ ៖ គោ​យ​យន្ត​កន្ត្រៃ​ដឹកឈើ​មួយ​គ្រឿង​បាន​ចេញពី​ព្រៃ ស្រាប់តែ​ជាន់​ត្រូវ​មីនតោន​ដែល​សល់​កាលពី​សម័យ​សង្គ្រាម​ផ្ទុះ​លាន់​យ៉ាង​កក្រើក បណ្តាល​ជន​រង​គ្រោះ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ព្រៃ​ក្បែរ​ភូមិ​ស្រឡៅ​ជ្រុះ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឆា​ម ឆ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​អ្នក​របួសធ្ងន់​ម្នាក់​ទៀត​មាន​ឈ្មោះ ទៀក សុខ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជន​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ភូមិ​រស្មី​សាមគ្គី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។

បើ​តាម​មន្ត្រី​នគរបាល​ស្រុក​ម៉ា​ឡៃ​ប្រាប់​ថា នៅ​ពេល​ដែល​ជន​រង​គ្រោះ​ជួប​គ្រោះថ្នាក់​ដោយ​គ្រាប់​មីនតោន​នោះ គឺ​ជន​រង​គ្រោះ​បើក​គោ​យន្ត​កន្ត្រៃ​ដឹកឈើ​ពេញ​ជិត​១០​កំណាត់​មាន​ប្រវែង​៣​ទៅ​៤​ម៉ែត្រ ដោយ​ដឹក​ចេញពី​ព្រៃ​លុះដល់​ចំណុច​អូរ​ត្រង់​ដឺ រ៉ឺ​ម៉ក់​គោ​យន្ត​ខាងក្រោយ​ជាន់​ត្រូវ​មីនតោន ស្រាប់តែ​ផ្ទុះ​ក្រឡាប់​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​អង្គុយ​ខាងក្រោយ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នក​បើក​គោ​យន្ត​បាន​របួសធ្ងន់ និង​គោ​យន្ត​រង​ការ​ខូចខាត​ខ្ទេច​រ៉ឺ​ម៉ក​ខាងក្រោយ​។

មន្ត្រី​នគរបាល​រូប​នោះ​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​រង​របួសធ្ងន់​ត្រូវ​បាន​សាច់ញាតិ​រួម​ដំណើរ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​ទៅ​មន្ទី​ពេទ្យ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​សាច់ញាតិ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

គួរ​រំលឹក​ថា ចំណុច​កើតហេតុ​ខាងលើ​នេះ គឺជា​តំបន់​សមរភូមិ​ក្តៅ​រវាង​ទ័ពព្រៃ និង​រដ្ឋាភិបាល​នា​សម័យ​សង្គ្រាម ហើយ​មីន​ដែល​ដាក់​នៅ​សម័យ​សង្គ្រាម ហើយ​តំបន់​នោះ​មិន​ទាន់​បាន​ដោះ​មីន​អស់​នៅឡើយ​ទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ