អ្នកទិញស្រូវមិនត្រូវទម្លាក់ថ្លៃធ្វើបាបកសិករពេលសហភាពអឺរ៉ុបមានវិធានការពន្ធ​

Sponsored

កសិករ​ត្រូវ​បាន​គេ​ភ័យ​ខ្លាច​នឹង​ទទួល​រង​ផល​ប៉ះពាល់​ជាងគេ​ ពី​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប ​ដើម្បី​យក​ព​ន្ធ​​លើ​អង្ករ ​ដែល​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​ ។ ដូច្នេះ​ហើយ​ បានជា​ក្រសួងកសិកម្ម​ធ្វើការ​​ព្រមាន​ជា​មុន​ថា​អ្នកទិញ​ស្រូវ​ទាំងអស់​ មិន​ត្រូវ​ធ្វើបាប​កសិករ​នៅ​ក្នុង​ស្ថានភាព​​នេះ​ឡើយ​ ។

នៅ​ក្នុង​សេចក្តីណែនាំ​មួយ​របស់​ខ្លួន​​នា​ស​ប្តា​ហ៍​នេះ ក្រសួងកសិកម្ម​បាន​និយាយ​ថា អ្នកទិញ​ស្រូវ​មិន​ត្រូវ​យក​ហេ​ត​ុ​ផល​នៃ​ការ​ដាក់​វិធានការ​ការពារ​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប ​មក​ទម្លាក់​ថ្លៃ​ទិញ​ស្រូវ​ពី​កសិករ​ទេ​ ។

ក្រសួងកសិកម្ម​ ក៏​បាន​លើក​ឡើង​ផង​ដែរ ​អំពី​វិធាន​ការណ៍​មួយ​ចំនួន ​ដើម្បី​ជួយ​ដល់​កសិករ​ដូច​ជា​វិធានកា​រ​​​លើកកម្ពស់​គុណភាព​ផលិតកម្ម​ និង​ធុរកិច្ច​ស្រូវ​អង្ករ​ជាដើម​។

គូរ​បញ្ជាក់​ថា ​កាលពី​ឆ្នាំ​២០១៧-២០១៨ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ទៅ​អឺរ៉ុបចំនួន២៦៩​ពាន់​តោន​ ។ បន្ទាប់​ពី​ការ​សម្រេចចិត្ត​របស់​អឺរ៉ុប ចិន​បាន​សន្យា​ទិញ​អង្ករ​ពី​ក​ម្ពុជា​ចំនួន​៤​សែនតោន​ក្នុង​មួយ​ឆ្នាំ​ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ