ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន​ប្រាប់​ពី​នីតិវិធី​នៃ​ការ​បើក​ដំណើ​ការ​វិទ្យុ​វី​អូ​អេ និង​វិទ្យុ​អាស៊ី​សេរី​នៅ​កម្ពុជា​ឡើង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​បាន​ប្រាប់​ពី​នីតិវិធី​នៃ​ការ​បើក​ដំណើរការ​ឡើង​វិញ​នូវ​ការិយាល័យ​តំណាង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​អាស៊ី​សេរី (RFA) នៅ​កម្ពុជា ។ នេះ​បើ​តាម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​បាន​ប្រាប់​ពី​នីតិវិធី​នៃ​ការ​បើក​ដំណើរការ​ឡើង​វិញ​នូវ​ការិយាល័យ​តំណាង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​អាស៊ី​សេរី (RFA) នៅ​កម្ពុជា ។ នេះ​បើ​តាម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។

យោង​តាម​លិខិត​របស់​លោក ខៀវ កា​ញា​រី​ទ្ធ ចេញផ្សាយ​នៅ​ថ្ងៃ​ទ​២៥ មក​រា នេះ​បាន​ផ្ញើ​ជូន​លោក ប្រាក់ សុ​ខុន ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​អគ្គនាយក​ពន្ធដារ​យ៉ាង​ដូច្នេះ​ថា​«​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃ​ទី​៣​ខែធ្នូ ឆ្នាំ​២០១៨ បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិ​ត្ង​យ៉ាង​មោះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើ​តម្កើង​នូវ​សិទ្ធិ សេរីភាព​ព័ត៌មាន សេរីភាព​នៃ​ការ​បញ្ចេញ​មតិស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​មាន​ធរមាន ហើយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​បាន​ផ្តួចផ្តើម​គំនិត​បិទ​ការិយាល័យ​តំណាង​របស់​ខ្លួន​ដោយ​ខ្លួនឯង​។

ដូច្នេះ​វិទ្យុ​ទាំង​ពីរ​នេះ​ក៏​មាន​សេរីភាព បើក​ការ​រិ​យា​ល័យ​តំណាង​របស់​ខ្លួន​នៅ​កម្ពុជា​ឡើង​វិញ​បាន​ដែរ ។ លិខិត​បន្ត​ថា ចំពោះ​បញ្ហា​នេះ​ក្រសួង​ព័ត៌មាន​សូម​បញ្ជាក់​ដូច​ជា វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​វិទ្យុ​អាស៊ី​សេរី កន្លង​មក​បាន​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន និង​បើក​ការ​រិ​យា​ល័យ​របស់​ខ្លួន នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈពេល​ពេល​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​ពុំ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន និង​ពុំ​បាន​យកចិត្តទុកដាក់​នូវ​ការ​អនុវត្ត​កាតព្វកិច្ច​ចុះបញ្ជី​ពន្ធដា​ស្រប​តាម​ច្បាប់ និង​បទបញ្ញត្តិ​ស្តី​ពី​ពន្ធដារ​នោះ​ទេ ហើយ​ក្រោម​មក​វិទ្យុ​ទាំង​ពីរ​នេះ​បាន​សម្រេច បិទ​ការ​រិ​យា​ល័យ តំណាង​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ដោយ​ខ្លួនឯង​ហើយ​ពុំ​បាន​ជូន​ដំណើ​ង​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទៀត​ផង ។

លិខិត​បន្ថែម​ថា ចំពោះ​ករណី​ស្នើ​សុំ​បើក​ការិយាល័យ​តំណាង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​និង​អាស៊ី​សេរី អគ្គនាយក​រដ្ឋ​ពន្ធដា បាន​ស្នើ​មក​ក្រសួង​មុន​ផ្តល់​អាជ្ញាប័ណ្ណ​ឬ​ផ្តល់​ការ​អនុញ្ញាត​ឲ​ន​យ​ចុះបញ្ជី​ស្របច្បាប់​ដល់​ការិយាល័យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​វិទ្យុ​អាស៊ី​សេរី​នេះ​គួរ​ភ្ជាប់​នូវ​លក្ខខណ្ឌ​នៃ​ការ​គោរព​កាតព្វកិច្ច​សាររ​ពើ​ពន្ធ​ជា​មុន​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ