ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​អាន់​ឆ័​រ​ចាប់​រង្វាន់​លើក​ទី​១ សម្រាប់​​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ​២០១៨-២០១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃអាទិត្យ ទី​២០ ខែមករា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​រ បាន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ជ័យ​មង្គល​លើក​ទី​មួយ រដូវ​កាល​ថ្មី​នៅ​ស្ថានីយទូរទស្សន៍ PNN…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃអាទិត្យ ទី​២០ ខែមករា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​រ បាន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ជ័យ​មង្គល​លើក​ទី​មួយ រដូវ​កាល​ថ្មី​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់​រង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍​ពិពាហ៍​ក្នុង​ឆ្នាំ​២០១៨-២០១៩ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ក្រុម​ការងារ​ស្រា​បៀរ​អាន់​ឆ័​រ ភ្ញៀវ​កិត្តិយស និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​។

កម្មវិធី​ចាប់​រង្វាន់​រដូវ​កាល​ឆ្នាំ​២០១៨-២០១៩​នេះ ត្រូវ​បាន​រៀបចំ​ឡើងជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​។ រង្វាន់​ដែល​បាន​ចាប់​លើក​ទី​១​នេះ មាន​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​១៥​គូ​ដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​រយៈពេល​បួន​ថ្ងៃ​បី​យប់​នៅ​លើ​នាវា​កម្សាន្ត​ដ៏​ទំនើប​ទៅ​កាន់​កោះ​ភូ​កេ​ត​ចំនួន​១៥​គូ​។

លោក​អ្នក​អាច​ស្វែងរក​ឈ្មោះ​របស់​លោក​លើ​តំណ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័​រ ៖ https://www.facebook.com/AnchorBeerKH/​។ ចំពោះ​គូ​ស្វាមី​ចំនួន ១៥ គូ ដែល​បាន​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅ​ដោយ​ផ្ទាល់​។

កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ អាន់​ឆ័​រ រដូវ​កាល​ថ្មី​នេះ​ ៖
១-​ រាល់​ការ​ជាវ​ស្រា​បៀរ អាន់​ឆ័​រ ចំនួន 20-49 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល​។
២- ​រាល់​ការ​ជាវ​ស្រា​បៀរ អាន់​ឆ័​រ ចំនួន 50-99 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល ធុង​ទឹកកក​ដំណើរ​កម្សាន្ត 1 ធុង​។
៣- ​រាល់​ការ​ជាវ​ស្រា​បៀរ អាន់​ឆ័​រ ចំនួន 100 កេស​ឡើង​ទៅ ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល ធុង​ទឹកកក​ដំណើរ​កម្សាន្ត 1 ធុង និង​ប័ណ្ណ​ផ្សងសំណាង 1 សន្លឹក​។

គូ​ស្វាមីភរិយា​ថ្មី​ចំនួន 50 គូ​នឹង​មានឱកាស​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​រយៈពេល​បួន​ថ្ងៃ​បី​យប់​នៅ​លើ​នាវា​កម្សាន្ត​ដ៏​ទំនើប​។

ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ទាំងនេះ​។ ​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​រយៈ​លេខ​៖ 011 222 400/011 333 500​។

ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ