ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តើមចាក់បេតុង​​ផ្លូវ​ប្រវែង៣២០​ម៉ែត្រ​…​នៅក្រុងសៀមរាប​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពី​​​រសៀល​ថ្ងៃ​ទី​២៣ ​មករា ​រដ្ឋបាល​ខេត្តបាននិង​​កំពុង​ដំណើរការ​ចាក់​បេតុង​លើ​កំណាត់​ផ្លូវប្រវែង​៣២០​ម៉ែត្រ ទទឹង៦​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប…

ខេត្តសៀមរាប​ ៖​ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពី​​​រសៀល​ថ្ងៃ​ទី​២៣ ​មករា ​រដ្ឋបាល​ខេត្តបាននិង​​កំពុង​ដំណើរការ​ចាក់​បេតុង​លើ​កំណាត់​ផ្លូវប្រវែង​៣២០​ម៉ែត្រ ទទឹង៦​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ផ្លូវ​ជាប់​របង​ខាងត្បូង​វត្ត​ពោធិ​វង្ស ហៅ​ «វត្ត​ថ្មី» ទៅ​លិច​​ត​ភ្ចា​ប់​នឹង​ផ្លូវ​ចាស់ ជិត​ដល់​មុខ​សាលាសង្កាត់ នេះ​ជា​គម្រោង​របស់​រដ្ឋបាល​សាលាខេត្ត​។

តាម​សម្តី​​មន្ត្រីសង្កាត់​គោក​ចកបាន​ប្រាប់​ថា កន្លង​មក​ សង្កាត់​គោក​ចកយើង​បាន​លើក​គម្រោង​ជា​អន្លើរ​ៗ​ដោយ​ប្រើប្រាស់មូលនិធិ​សង្កាត់ សាងសង់​ផ្លូវ​បេតុង​ទៅ​លើ​កំណាត់​ផ្លូវ​នេះ​ពីមុខ​សាលាសង្កាត់ទៅ​លិច តែ​នៅ​ប៉ែក​ខាងកើត មក​ភ្ចា​ប់​ជាមួយ​ផ្លូវ​មិត្តភាព​កម្ពុជា​កូរ៉េ​ត្រង់​ចំណុចប្រសព្វ​ខាងត្បូង​វត្ត​ថ្មី នៅ​ជា​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម មិន ទាន់​បាន ចាក់​បេតុង​នៅឡើយទេ ដែល​មាន​ប្រវែង៣២០​ម៉ែត្រ​ទៀត​។

​មន្ត្រី​ដ​ដែរ​បាន​បន្ត​ថា អាស្រ័យ​ដោយ​មើល​ការ​ចាំបាច់ និង​សំណូមពរ​របស់​បងប្អូន​ប្រជាជន ទើបរដ្ឋបាល​សាលាខេត្ត បាន​លើក​គម្រោង​បន្ថែម​ទៀតទៅ​លើ​កំណាត់​ផ្លូវ​ដែល​នៅ​សេសសល់​ដូចជា​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហមនេះ​ ស្រាប់ដែល​មិនទាន់​បានចាក់​បេតុង ប៉ុន្តែ​ខណៈ​ពេល​នេះ ​ត្រូវ​បាន​កំពុង​ដំណើរការ​ចាក់​បេតុង ហើយ ដែល​មាន​ប្រវែង៣២០​ម៉ែត្រ ដើម្បី​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ឆ្លងកាត់ ក៏​ដូច​ជា​ភ្ញៀវ​ជាតិ និង អន្តរជាតិ ដែល​បាន​ឆ្លងកាត់​នៅ​លើ​ដងផ្លូវ​មួយ​នេះ​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ