ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ហ៊ុន សែន​៖កងទ័ព​ត្រូវ​ចូលរួម​កម្ទេច​​ភេរវកម្ម​ ក្រុម​ឧទ្ទាម​ទីក្រុង ​និង​ឧទ្ទាម​ក្នុង​ព្រៃ​​…ប៉ង​រំលំ​រដ្ឋាភិបាល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤​ មករា ថា ​«​នៅ​ក្នុង​ហ៊ុនសែន​កាន់​អំណាច​មិន​អនុញ្ញាត​ឱ្យ​​មាន​រដ្ឋប្រហារ​ជា​ដាច់ខាត​»​។ ​សម្តេចបានមានប្រសាសន៍បែបនេះ នៅ​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​២០​ឆ្នាំថ្ងៃកំណើត​បញ្ជាការដ្ឋាន កងទ័ពជើងគោក នៃ​កង​យោធ​ពលខេមរភូមិន្ទ…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤​ មករា ថា ​«​នៅ​ក្នុង​ហ៊ុនសែន​កាន់​អំណាច​មិន​អនុញ្ញាត​ឱ្យ​​មាន​រដ្ឋប្រហារ​ជា​ដាច់ខាត​»​។ ​សម្តេចបានមានប្រសាសន៍បែបនេះ នៅ​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​២០​ឆ្នាំថ្ងៃកំណើត​បញ្ជាការដ្ឋាន កងទ័ពជើងគោក នៃ​កង​យោធ​ពលខេមរភូមិន្ទ ដែល​​ប្រារព្ធ​​​ធ្វើ​ឡើង​​នៅ​ទីបញ្ជាការដ្ឋាន​កងទ័ពជើងគោក ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ សហ​មេបញ្ជាការ​កង​យោធពល​ខេរ​ភូមិន្ទ​ លែង​មាន​ចាប់តាំងពី​ឆ្នាំ​១៩៩៨​ ។ ​សម្តេច​តេ​ជោ​បាន​ពន្យល់​ថា​ កងកម្លាំង​ត្រូវ​បាន​កែសម្រួល​បន្តបន្ទាប់​ពី​រដ្ឋ​កម្ពុជា​ មក​ដល់​ការ​បោះ​ឆ្នោត​១៩៩៣​ រហូត​មក​ដល់​ពេល​នេះ​ ។ នៅ​ពេល​សាលាក្តី​ខ្មែរក្រហម​ចប់ របង​បញ្ជាការ​រ​ដ្ឋា​ន​កង​ទ័ពជើងគោក​នឹង​ត្រូវ​រំលាយ​ចូល​គ្ នា​ក្លាយជា​សាល​ប្រជុំ​របស់​កងទ័ព​ ។​

សម្តេច​បាន​បន្ត​ថា​ ខឿន​ការពារ​ជាតិ​កង​ទ័ព​​ការពារ​ប្រជាជន​ គឺ​ប្រជាជន​ម្នាក់​កងទ័ព​ម្នាក់​ ។​ ប្រទេស​នេះ​ ជា​ប្រទេស​របស់​ប្រជាជន​យើង​ទាំងអស់​គ្នា​ ដើម្បី​ប្រជាជន​យើង​។​ កងទ័ព​ត្រូវ​ចូលរួម​ប្រឆាំង​ការ​ជួយ​ញ​ដូរ​មនុស្ស គ្រឿងញៀន​ចោរកម្ម ភេរវកម្ម បដិវត្តពណ៌​ចូលរួម​បំផ្លាញ​ចោល​ និង​រក្សា​ឲ្យ​ប្រទេស​យើង​មាន​សន្តិភាព​ ទោះបី​ចំណាយ​ប៉ុន្មាន​ក៏​ដោយ​ ។

សម្តេច​ប​តេ​ជោ​បាន​លើក​ឡើងទៀត​​ថា​ កងទ័ព​មាន​នាទី​សំខាន់​រាល​អំពើ​ទាំងឡាយ ​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ​ដែល​កើតឡើង​ដោយ​ការ​បោះ​ឆ្នោត​ និង​កន​ង​ទ័ព​មិន​អាច​អ​ព្យា​ក្រិត​ជា​បក្ស​នយោ​បាយ​ជាមួយ​រដ្ឋ​បាន​ទេ​។

​សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​ «ប្រទេស​មួយ​ចំនួន​បដិវត្តន៍​បាន​សម្រេច ​ដោយសារ​ការ​អ​ព្យា​ក្រិត​កងទ័ព​។​នៅ​ពេល​ណា​កម្លាំង​ដែល​មិន​ស្របច្បាប​់ ត្រូវ​កម្ទេច​ចោល​មិន​ចាំ​បញ្ជាស្លាប់​មនុស្ស​៤ ​ឬ​៥​នាក់​ប្រសើរ​ជាង​ស្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់ និងរាប់​លាន​នាក់​ »។