ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​អឺរ៉ុប​បង្ហាញ​ទំនុកចិត្ត​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិនិយោគិន​អឺរ៉ុប​ក្នុង​វិស័យ​ធនាគារ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញ​ពី​ទំនុកចិត្ត​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​គ្រោង​នឹង​បន្ថែម​ការ​វិនិយោគ​របស់​ខ្លួន ដើម្បី​ជួយ​ដល់​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យ​កម្ពុជា ដែល​កំពុង​មាន​ស​កា្ដ​នុ​ពល និង​ជា​វិស័យ​មួយ​សំខាន់ ក្នុង​ការ​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច…

រាជធានី​ភ្នំពេញ ៖ វិនិយោគិន​អឺរ៉ុប​ក្នុង​វិស័យ​ធនាគារ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញ​ពី​ទំនុកចិត្ត​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​គ្រោង​នឹង​បន្ថែម​ការ​វិនិយោគ​របស់​ខ្លួន ដើម្បី​ជួយ​ដល់​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យ​កម្ពុជា ដែល​កំពុង​មាន​ស​កា្ដ​នុ​ពល និង​ជា​វិស័យ​មួយ​សំខាន់ ក្នុង​ការ​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ប្រាក់​ចំណូល​ប្រជាជន ។

នៅ​ក្នុង​ជំនួប​រវាង​វិនិយោគិន​អឺរ៉ុប​មួយ​ក្រុម និង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ពេល​ថ្មី​ៗ​នេះ លោក អូ​លី​វី​យ៉ែ ក្លែ​ន អគ្គនាយក​ធនាគារ ប្រេ​ដ ប៊ែ​ង ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ ធនាគារ​របស់​លោក​នៅ​កម្ពុជា​បាន​ផ្ដល់​កម្ចី​ដល់​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​វិស័យ​ឯកជន ដែល​ក្នុង​នោះ​ជាង​៨០​ភាគរយ គឺជា​កម្មសិទ្ធិ​របស់​ជនជាតិ​ខ្មែរ ហើយ​ធនាគារ​នេះ​ក៏​មាន​ផែនការ​ពង្រីក​សាខា​បន្ថែម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ សហ​គ្រាស​ខ្នាត​តូច និង​មធ្យម នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ធនាគារ ក៏​បាន​ស្នើ​សុំ​យោបល់​ពី​រដ្ឋមន្ត្រី​ផ្ទាល់​ដើម្បី​ពី​សក្ដា​ពុល​មួយ​ចំនួន ។

លោក​បាន​បន្ត​ទៀត​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ប្រកបដោយ​ថាមពល ដែល​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស ហេតុ​ដូច្នេះ​ហើយ យើង​ត្រូវ​តែ​មាន​សមត្ថភាព​វិវត្តន៍​ទៅ​មុខ​ឲ្យ​បាន​លឿន​ផង​ដែរ ។ នៅ​ក្នុង​ក្របខ័ណ្ឌ​នេះ​ហើយ បានជា​ចាប់តាំងពី​ការ​បើក​ដំណើរការ​ជា​ផ្លូវការ នៅ​ក្នុង​ប្រទេស​កម្ពុជា​រួច​មក ធនាគារ​បាន​ដាក់​ចេញ និង​អនុវត្ត​នូវ​ផលិតផល និង​សេវាកម្ម​ជា​ច្រើន​សម្រាប់​អតិថិជន​គ្រប់​ប្រភេទ​របស់​ខ្លួន​មិន​ថា​ជា​លក្ខណៈ​បុគ្គល សហគ្រាស​ខ្នាត​តូច និង​មធ្យម ឬ ក៏​សហគ្រាស​ធំ​នោះ​ទេ ។

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​ថា ក្នុង​ពេល​សក្ដានុពល​អភិវឌ្ឍន៍​នៅ​កម្ពុជា​កំពុង​តែ​មាន​ភាពល្អ​ប្រសើរ​បែប​នេះ សូម​វិនិយោគិន​អឺរ៉ុប​ជា​ច្រើន​ចូល​មក​វិនិយោគ​បន្ថែម ជា​ពិសេស​វិស័យ​ធនាគារ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ធនាគារ និង​វិស័យ SME ដែល​ត្រូវ​បាន​ចាត់ទុកជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​នៃ​កំណើនសេដ្ឋកិច្ច និង​បាន​ពន្យល់​អំពី​គោលនយោបាយ​គាំពារ​វិនិយោគ និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​បាន​មាន​ប្រសាសន៍ អំពី​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច ដែល​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ខ្សែ​សង្វា​ក់​តម្លៃ​ផលិតផល​ស្រូវ ដំឡូង​មី បន្លែ មាន់​ស្រែ និង​សូត្រ​ប្រណីត​ដើម្បី​លើក​ស្ទួយ​ជីវភាព​ប្រជា​កសិករ​ក្រីក្រ និង​បាន​ស្នើ​ធនាគារ​ជួយ​គាំទ្រ​គម្រោង​នេះ តាម​រយៈ​ការ​ផ្តល់​សេវា​ពិគ្រោះ​យោបល់ និង​វគ្គ​បណ្តុះបណ្តាល​ផ្សេង​ៗ ទាក់ទង​នឹង​ការ​អភិវឌ្ឍ​សហគ្រិនភាព ព្រមទាំង​ប្រាក់​កម្ចី ដែល​មានការ​ប្រាក់​ទាប ដល់​សមាគម​កសិករ ដើម្បី​ពង្រីក​មុខរបរ ដោយ​ផ្អែក​លើ​ប្រតិបត្តិការ​ដែល​មាន​កិច្ចធានា ។

យោង​តាម​ប្រសាសន៍​លោក​ជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​បរិបទ​នៃ​ការ​រីក​ចម្រើន​នៃ​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​នាម​ជា​អាជ្ញាធរ​និង​អាណាព្យាបាល នៅ​តែ​បន្ត​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា​ដែល​មាន​ស្រាប់ និង​បង្កើន​បទ​ប្ប​ញ្ញ​តិ្ត​ថ្មី​ៗ​ដែល​ចាំ​ឲ្យ​ស្រប​តាម​ស្តង់ដា​អន្តរជាតិ ព្រមទាំង​ពង្រឹង​ការ​ត្រួតពិនិត្យ និង​កិច្ចការ​ការពារ​អតិថិជន ដើម្បី​ទទួល​បាន​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​មក​លើ​ប្រព័ន្ធ​ធនាគារ ។

លោក​ជំទាវ​បញ្ជាក់​ថា គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ទ្រព្យសកម្ម​របស់​ប្រព័ន្ធ​ធនាគារ បាន​កើនឡើង​ដល់​៣១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ឥណ​ទា​បាន​កើនឡើង​ដល់​១៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដើមទុន​ក៏​បាន​កើនឡើង​១៣,៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ប្រាក់​ប​ញ្ជើ​បាន​កើនឡើង​ដល់​ប្រមាណ​១៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ