វាយប្រហារ​មូលដ្ឋាន​យោធា​ដ៏ធំ​មួយ​


ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ អាជ្ញាធរ​រាយការណ៍​ថា ពួក​តា​លី​បង់​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​សម្លាប់​សមាជិក​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​យ៉ាងតិច​១២​នាក់ ក្នុង​ការ​វាយប្រហារ​បំផ្ទុះ​រថយន្ត​មួយ កាលពី​ថ្ងៃ​ទី​២១​មក​ករា​ប្រឆាំង​មូលដ្ឋាន​យោធា​ធំ​មួយ​កន្លែង​នៅ​ខេត្ត MAIDAN WARDAK​ភាគ​ខាងត្បូង​ប្រទេស។

ការ​វាយប្រហារ​នោះ​ដែល​ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​តា​លី​បង់ ក៏​បណ្ដាល​ឲ្យ​មនុស្ស​២៨​នាក់​ទៀត​រង​របួស ក្នុង​ចំណោម​សមាជិក​កងកម្លាំង​សន្តិសុខ​។ ក្រោយ​ការ​បំផ្ទុះ​រថយន្ត​ជនប្រដាប់អាវុធ​២​នាក់ ប៉ុនប៉ង​លុក​ចូល​ទៅ​ក្នុង​មូលដ្ឋាន​តែ​ត្រូវ​បាញ់​សម្លាប់​។ ចំណែក​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​ទី​២​ត្រូវ​បាន​រក​ឃើញ​ហើយ​កម្ទេច​ចោល​។

ពួក​បះបោរ​បាន​បង្កើន​ការ​វាយប្រហារ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ខណៈ​ពួក​គេ​ក៏​ឆ្លៀត​ចរចា​ដែរ​ជាមួយ​អា​មេ​រិ​ក ប៉ុនប៉ង​បញ្ចប់​ជម្លោះ​តាំងពី​ឆ្នាំ​២០០១​មក​៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ