ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ប្រើ​បាយដំណើប និង​ស្វាយ​ដើម្បី​ទាក់​ទាញ​​ទេសចរ​ចិន

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ជនជាតិ​ចិន​រាប់​ពាន់​នាក់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ទទួលទាន​បាយដំណើប និង​ស្វាយ​ក្នុង​ការ​តាំង​ពិ​ព័ណ៌​មួយ​នៅ​ទីក្រុង​បាងកក កន្លង​មក ។ យោង​តាម​សារព័ត៌មាន​បាងកក ប៉ុស្ដិ៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ មក​រា…

ទីក្រុង​បាងកក ៖ ជនជាតិ​ចិន​រាប់​ពាន់​នាក់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ទទួលទាន​បាយដំណើប និង​ស្វាយ​ក្នុង​ការ​តាំង​ពិ​ព័ណ៌​មួយ​នៅ​ទីក្រុង​បាងកក កន្លង​មក ។

យោង​តាម​សារព័ត៌មាន​បាងកក ប៉ុស្ដិ៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ មក​រា កន្លង​មក បាន​ឲ្យ​ដឹង​ថា បង្អែម​នេះ​គឺជា​ចំណុច​ពិសេស​មួយ​របស់​កម្មវិធី ដែល​វា​ជា​ផ្នែក​មួយ​នៃ​គម្រោង « ពួក​យើង​ខ្វល់​ពី​អ្នក » ឬ « We Care About You » របស់​គណៈកម្មការ​វិស័យ​ទេសចរណ៍​របស់​សភាជាតិ និង​ត្រូវ​បាន​សម្រប សម្រួល​ដោយ​សមាគម​ន៍​ភ្នាក់ងារទេសចរណ៍ ថៃ ។

ពេលវេលា និង​ការ​ផ្សព្វផ្សាយ​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​ថៃ ព្រោះ​ស​ប្តា​ហ៍​ឈប់​សម្រាក​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ចាប់ពី​ថ្ងៃ​ទី​៤​ដល់​ទៅ​១០ ពេល​ដែល​ប្រទេស​ចិន​អបអរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​របស់​ពួក​គេ ។ គួរ​បញ្ជាក់​ដែរ​ថា ជនជាតិ​ចិន​ស្មើ​ច្រើន​ជាង ១​ភាគ​៤​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ទៅ​កាន់​ប្រទេស​ថៃ​ទៅ​ទៀត ។

កម្មវិធី​នេះ​មានការ​ចូលរួម​ពី​លោក​ឧ​ប នាយក​រដ្ឋមន្ត្រី Prawit Wongsuwon ដោយ​មានការ​ទទួលទាន​បាយដំណើប និង​ស្វាយ​ដែល​ធំ​ជាងគេ​លើ​ពិភពលោក និង​ប្រើ​ស្វាយ​អស់​៥​ពាន់​ផ្លែ និង​បាយដំណើប​ប្រមាណ ១,៥​តោន​ផង​ដែរ ហើយ​អ្នក​រៀបចំ​កម្មវិធី​មាន​ផែនការ​ដាក់​វា​ចូល Guiness World Records ផង ដែរ​។

ជនជាតិ​ចិន​ប្រមាណ​១​ម៉ឺន​នាក់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​កម្មវិធី​នេះ​ដើម្បី​បរិភោគ​បង្អែម​ខាងលើ រួម​ជាមួយនឹង​អាហារ​និង​ផ្លែ​ឈើ​ថៃ​ផ្សេង​ៗ ការ​ធ្វើ​បទ​បង្ហាញ​ចម្អិន​អាហារ និ​ងា​របាំ​ថៃ និង​ចិន​ផង​ដែរ ។

គួរ​បញ្ជាក់​ទៀត​ថា ការ​លេច​ទូក Phoenix នៅ​Phuket កាលពី​ថ្ងៃ​ទី ៥​ខែកក្កដា​ឆ្នាំ​មុន ដែល​បង្ក​ឲ្យ​ជនជាតិ​ចិន​បាត់បង់​ជីវិត​ប្រមាណ​៤៧​នាក់​ស្ថិត​ក្នុង​ចំណោម​ឧបទ្ទវហេតុ​ដែល​អាក្រក់​ជាងគេ​ក្នុង​វិស័យ​ទេសចរណ៍​ថៃ ។

បន្ទាប់​ពី​ឧបទ្ទវ​ហេតុនេះ ជនជាតិ​ចិន​ជា​ច្រើន​បាន​ចាប់ផ្តើម​មិន​ប្រាកដប្រជា​ទាក់ទិន​នឹង​សុវត្ថិភាព​ពេល​ទៅ​កម្សាន្ត​ក្នុង​ប្រទេស​ថៃ​។ ជំនឿ​ចិត្ត​កាន់តែ​ធ្លាក់​ចុះ​ទៅ​ទៀត​ពេល​ដែល​លោក​ឧបនាយករដ្ឋមន្ត្រី Prawit ទម្លាក់​កំហុស​ទៅ​កាន់​ភ្នាក់ងារទេសចរណ៍ចិន ។

ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ដែល​បាន​ទៅ​កម្សាន្ត​ក្នុង​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​៦,៧% កាលពី​ខែសីហា​។ ចំនួន​នេះ​បាន​បន្ត​ធ្លាក់​ចុះ​ទៅ​ទៀត​ប្រមាណ​២៥,៣% នៅ​ខែកញ្ញា និង​០,២៣%​នៅ​ខែតុលា មុន​នឹង​កើនឡើង​វិញ​បាន ៤,៥% នៅ​ខែវិច្ឆិកា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ