ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដងស្ទឹង​មង្គល​បូ​រី​កំពុង​ជួប​ការ​រីងស្ងួត​ប្រជាពលរដ្ឋ​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដងស្ទឹង​មង្គល​បូ​រី​កំពុង​ជួប​ការ​រីងស្ងួត​ប្រជាពលរដ្ឋ​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់​ជា​ច្រើន​ឃុំ អាជ្ញាធរ​ថា​បណ្តាល​មក​ពី​ប្រជា​កសិករ​ធ្វើ​ស្រូវប្រាំង​ច្រើន​លើស​ផែនការ ។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​មង្គល​បូ​រី​បាន​ប្រាប់​ថា រយៈពេល​ជិត​១​ខែ​មក​ហើយ​អំឡុង​ខែមករា ឆ្នាំ​២០១៩ នេះ​នៅ​ដងស្ទឹង​មង្គល​បូ​រី​ប្រជាពលរដ្ឋ​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​បណ្តាល​មក​ពី​ទឹកស្ទឹង​រីង គឺ​រំពឹង​តែ​ទឹក​ស្អាត…

ខេត្តបន្ទាយមានជ័យ ៖ ដងស្ទឹង​មង្គល​បូ​រី​កំពុង​ជួប​ការ​រីងស្ងួត​ប្រជាពលរដ្ឋ​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់​ជា​ច្រើន​ឃុំ អាជ្ញាធរ​ថា​បណ្តាល​មក​ពី​ប្រជា​កសិករ​ធ្វើ​ស្រូវប្រាំង​ច្រើន​លើស​ផែនការ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​មង្គល​បូ​រី​បាន​ប្រាប់​ថា រយៈពេល​ជិត​១​ខែ​មក​ហើយ​អំឡុង​ខែមករា ឆ្នាំ​២០១៩ នេះ​នៅ​ដងស្ទឹង​មង្គល​បូ​រី​ប្រជាពលរដ្ឋ​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​បណ្តាល​មក​ពី​ទឹកស្ទឹង​រីង គឺ​រំពឹង​តែ​ទឹក​ស្អាត បើ​អ្នក​គ្មាន​លទ្ធភាព​ប្រើប្រាស់​ទេ គ្មាន​ទឹក​ប្រើប្រាស់​ដែល​ពឹង​លើ​ទឹក​អណ្តូង ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា ជាក់ស្តែង​ទឹកស្ទឹង​ឃើញ​នៅ​ខាងលើ​សំណង់​ពោធិ៍​២​ដើម​មានទឹក​ប្រើប្រាស់​តែ​នៅ​ក្រោម​សំណង់​មានទឹក​ប្រើប្រាស់​តិចតួច​មាន​កន្លែង​ខ្លះ​គ្មាន​ទឹក​ក្នុង​ឃុំ​រហាត់​ទឹង និង​ឃុំ​បត់​ត្រង់ ហើយ​នៅ​ចំណុច​ក្រោយ​វត្ត​កោះ​កែវ​ឃើញ​មាន​ក្រុមហ៊ុន​ទឹក​ស្អាត​មង្គល​បូ​រី​បាន​វ៉ៃ​ឈើ​របាំង និង​យក​បាវ​ខ្សាច់​បិត​នៅ​ផ្នែក​ដងស្ទឹង​ខាងក្រោម​បណ្តាល​រីង​ប្រជាពលរដ្ឋ​គ្មាន​ទឹក​ប្រើប្រាស់​មាន​ឃុំ​ឬ​ស្សី​ក្រោក និង​ឃុំ​តា​ឡុំ ឃុំ​ព្រះ​ស្រែ ឃុំ​គោ​កប​ល្ល័​ង្គ និង​ឃុំ​សំបួរ​ក្នុងស្រុក​មង្គល​បូ​រី ។

លោក សាយ ញ៉ឹ​ប ម្ចាស់​ទឹក​ស្អាត​មង្គល​បូ​រី​បាន​បញ្ជាក់​ថា បញ្ហា​ទឹក​ស្អាត​នៅ​ពេល​នេះ​មិន​ទាន់​ខ្វះខាត់​នៅឡើយ​ទេ​ដែល​ប្រើប្រាស់​ទឹកស្ទឹង​មង្គល​បូ​រី​បើ​អស់​ទឹកស្ទឹង​អាច​អាជ្ញាធរ​អន្តរាគមន៍​ទៅ​ផ្នែក​ខាងលើ​បើក​ទំលាក់​អាច​មានទឹក​ប្រើប្រាស់​មូលហេតុ​ដែល​ទឹកស្ទឹង​អស់​គ្មាន​ទឹក​ប្រើប្រាស់​ក្រោយ​ពេល​ប្រជា​កសិករ​សម្រុក​នាំ​គ្នា​ធ្វើ​ស្រូវប្រាំង​ដែល​បង្កបង្កើន​ផល​១​ទៅ​២​ដង​ទើប​ខ្វះ​ទឹក​ប្រើប្រាស់ ។

លោក សេង ហាប់ អភិបាលរង​ស្រុក​មង្គល​បូ​រី​បាន​បញ្ជាក់​ថា ដងស្ទឹង​មង្គល​បូ​រី​ពិតជា​មាន​កន្លែង​ខ្លះ​ត្រូវ​បាន​រីង​ព្រោះតែ​ប្រជា​កសិករ​ធ្វើ​ស្រូវប្រាំង​ច្រើន​លើស​ផែនការ​កំណត់​ដោយ​ពួក​គាត់​គឹ​ត​តែ​ប្រយោជន៍​មិន​បាន​គឹ​ត​គូរ​ពី​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ទោះជា​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​មានការ​ណែនាំ​យ៉ាងណា​ក៍ដោយ ។

លោក​បាន​បញ្ជាក់​ថា ទឹក​តាម​ដងស្ទឹង​នៅ​ផ្នែក​ខាងលើ​សំណង់​ពោធិ៍​២​ដើម​នៅ​សល់​ដែល​មន្ទី​ជំនាញ​បើក​អោយ​ក្នុង​កម្រិត​កំណត់​ដើម្បី​ការពារ​ទឹក​ទុក​សម្រាប់​នៅ​រដូវ​ខ្វះខាត​ទឹក​ដូច​ពេល​នេះ​បើក​សំណង់​ពោ​ធ៍​២​ដើម​បង្ហើប​តែ​មួយ​ទ្វារ​បង្ហូរ​មិន​អោយ​ដាច់​ទឹក​នៅ​ផ្នែក​ខាងក្រោម​បើកទ្វារ​សំណង់​បង្ហូរទឹក​មាន​ក្នុង​ស្ទឹង​ច្រើន​គឺ​ប្រជា​កសិករ​បូម​ដាក់​ស្រែ​និង​ចំការ​អស់​គ្មាន​ទឹក​សម្រាប់​ប្រើប្រាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ