ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចិន​គម្រោង​សាងសង់​បំពង់​បង្ហូរ​ប្រេង ឬ​ឧស្ម័ន​ពី​ខេត្ត​ព្រះ​សីហ​នុម​ក​កាន់​រាជធានី​ភ្នំពេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​របស់​ប្រទេស​ចិន​មួយ​មាន​គម្រោង​សាងសង់​បំពង់​បង្ហូរ​ប្រេង ឬ​ឧស្ម័ន​ពី​ខេត្ត​ព្រះ​សីហ​នុម​ក​កាន់​រាជធានី​ភ្នំពេញ ។ នេះ​បើ​តាម​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ ។ ក្នុង​ជំនួប​ទ្វេរ​ភាគី​ជាមួយ​សម្តេច តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​របស់​ប្រទេស​ចិន​មួយ​មាន​គម្រោង​សាងសង់​បំពង់​បង្ហូរ​ប្រេង ឬ​ឧស្ម័ន​ពី​ខេត្ត​ព្រះ​សីហ​នុម​ក​កាន់​រាជធានី​ភ្នំពេញ ។ នេះ​បើ​តាម​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ ។

ក្នុង​ជំនួប​ទ្វេរ​ភាគី​ជាមួយ​សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២១​មក​រា ឆ្នាំ​២០១៩ លោក ស៊ូ យី​ន​ពា​វ (Shu Yinbiao) ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ហួរ​ណេ​ង​គ្រុប ដែល​ជា​ក្រុមហ៊ុន​សាងសង់​វា​រី​អគ្គិសនី​សេ​សាន្ត​ក្រោម​២ នៅ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ជូន​សម្តេច​តេ​ជោ ថា ក្រុមហ៊ុន​លោក​មាន​គម្រោង​សិក្សា និង​វិនិយោគ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ផង​ដែរ ។

ក្នុង​ឱកាស​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​កោតសរសើរ និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន ដែល​កំពុង​បណ្តាក់ទុន​វិនិយោគ​នៅ​ក្នុង​កម្ពុជា ។ សម្តេច​តេ​ជោ​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​សិក្សា​ស្រាវជ្រាវ ដើម្បី​បណ្តាក់ទុន​វិនិយោគ ពិសេស​ការ​ផលិត​ថាមពល​ស្អាត​នៅ​កម្ពុជា ។ ក្រុមហ៊ុន​ក៏​មាន​គម្រោង​សាងសង់​បំពង់​បង្ហូរ​ប្រេង ឬ​ឧស្ម័ន ពី​ខេត្ត​ព្រះ​សីហ​នុម​ក​កាន់​រាជធានី ភ្នំពេញ​ជាមួយ និង​គម្រោង​នៃ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ