ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ប៉ុណ្ណោះ​សោះ ម៉េច​ក៏​ចាំបាច់​វាយ​គ្នា​ដល់​ថ្នាក់​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​ហិង្សា​ដោយ​ចេតនា​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​០០​នាទី ត្រង់​ចំណុច ម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក…

រាជធានី​ភ្នំពេញ ៖ ករណី​ហិង្សា​ដោយ​ចេតនា​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​០០​នាទី ត្រង់​ចំណុច ម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ដោយ​ទំនាស់​ពាក្យ​សំដី​ជាមួយ​គ្នា ហើយ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ម្នាក់ ។

ជន​បង្ក​មាន​គ្នា​០៥​នាក់ ទី​១- ឈ្មោះ គឹ​ម ហួ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ការដ្ឋាន​សំណង់ ភូមិ​ឡ​កំបោរ សង្កត់​ស្វាយប៉ាក មុខរបរ​កម្មករ​សំណង់ (​ឃាត់ខ្លួន​) ជន​ដៃដល់​គ្មាន​សារធាតុ​ញៀន ។ ២- ឈ្មោះ ចេ​វ ដា​រា ហៅ​ឡុ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ការដ្ឋាន​សំណង់​ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក មុខរបរ​កម្មករ​សំណង់ បក្ខពួក​(​ឃាត់ខ្លួន​) គ្មាន​សារធាតុ​ញៀន ។ ៣- ឈ្មោះ ខាន់ សុ​ខុន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែ ស្នាក់​នៅ​ការដ្ឋាន​សំណង់ ភូមិ​ឡ​កំបោ សង្កាត​ស្វាយប៉ាក មុខ​បរ​កម្មករ​សំណង់ បក្ខពួក (​ឃាត់ខ្លួន​) គ្មាន​សារធាតុ​ញៀន ។ ៤- ឈ្មោះ ភ័​ណ្ឌ តុល ភេទ​ប្រុស អាយុ​២០ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ការដ្ឋាន​សំណង់ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក មុខរបរ​កម្មករ​សំណង់​បក្ខពួក (​ឃាត់ខ្លួន​)​គ្មាន​សារធាតុ​ញៀន ។ ៥- ឈ្មោះ ស្រ៊ី វាសនា ហៅ​ពៅ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ការដ្ឋាន​សំណង់ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក មុខរបរ​កម្មករ​សំណង់ បក្ខពួក​(​ឃាត់​ខ្ល​ន​) គ្មាន​សារធាតុ​ញៀន ។

ជន​រង​គ្រោះ ឈ្មោះ ខុន ឃី​ម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក មុខរបរ​កម្មករ​សំណង់ (​រង​របួស​បែកក្បាល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។

មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​ប្រហែល​១៩​និង​០០ ថ្ងៃខែ​ឆ្នាំ​ខាងលើ​ជន​បង្ក​ទាំង​៥​នាក់​ខាងលើ​បបួល​គ្នា​ទិញ​ស្រា​បៀរ​ផឹក ហើយ​ឈ្មោះ គឹ​ម ហួ​ន ជា​អ្នក​ទៅ​ទិញ​ក៏​បាន​ទាស់​សំដី​ជាមួយ​ជន​រង​គ្រោះ​នៅ​កន្លែង​ទិញ​ស្រា ហើយ គឹ​ម ហួ​ន ត្រឡប់​មក​កន្លែង​វិញ ក៏​នាំ​គា្ន​ទាំ​០៥​នាក់​ទៅ​វាយ​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ​ខាងលើ​តែ​ម្តង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់​យក​ទៅ​ព្យា​ល​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ លុះ​ចូល​ថ្ងៃ​ទី​២១ ខែមករា នេះ​នៅ​ម៉ោង​០០​និង​០០​នាទី មន្ទីរពេទ្យ​បាន​ប្រាប់​ក្រុម​គ្រួសារ​ថា គ្មាន​សង្ឃឹម​ប្រញាប់​ដឹក​ទៅ​ស្រុក​ទៅ​រៀបចំ​ធ្វើបុណ្យ លុះដល់​ម៉ោង​៤​និង​០០​នាទី​ទៀប​ភ្លឺ ជន​រង​បាន​ស្លាប់​នៅ​ភូមិ​ព្រែក​ប៉ុក​ឃុំ​ព្រែក​ស្តី​ស្រុក​កោះធំ​កណ្តាល ។

ពោះ​មុខ​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពុង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ