ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​បុរស​ជា​នាយក​ដ្ឋាន​​អង្គរក្ស​ចេញពី​ក្នុង​រថយន្ត ក្រោយ​បុក​រះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​នាយកដ្ឋាន​អង្គរក្ស​ម្នាក់​សង្ស័យ​ស្រវឹង​បើកបរ​រថយន្ត​ម៉ាក​ព្រូស​លឿន​ដូច​ហោះ​រ៉េ​ចង្កូត​បុក​រះ​តូប​លក់​មីឆា បង្គោល​ភ្លើង​រលំ រួម​នឹង​ដើម​ក្ងោក ហើយ​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​អ្នក​បើក​ចេញ​ពី​ក្នុង​រថយន្ត​ខ្លាច​គ្រោះថ្នាក់​អាយុជីវិត ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែ មក​រា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​នាយកដ្ឋាន​អង្គរក្ស​ម្នាក់​សង្ស័យ​ស្រវឹង​បើកបរ​រថយន្ត​ម៉ាក​ព្រូស​លឿន​ដូច​ហោះ​រ៉េ​ចង្កូត​បុក​រះ​តូប​លក់​មីឆា បង្គោល​ភ្លើង​រលំ រួម​នឹង​ដើម​ក្ងោក ហើយ​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​អ្នក​បើក​ចេញ​ពី​ក្នុង​រថយន្ត​ខ្លាច​គ្រោះថ្នាក់​អាយុជីវិត ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែ មក​រា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្បែរ​ស្តុ​ប​ទូត​ចិន តាម​បណ្ដា​ផ្លូវ​ម៉ៅ​សេ​ទុង ស្ថិត​នៅ​ភូមិ​១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បុរស​បង្កហេតុ​ឈ្មោះ គួ​ច គី​ម​ម៉េ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​អង្គរក្ស អគ្គ​បញ្ជាការដ្ឋាន​បញ្ជាការដ្ឋាន​អង្គរក្ស ស្នាក់​នៅផ្ទះ​លេខ​៣D ផ្លូវ​១៨៩ ស្ថិត​នៅ​ភូមិ​៣ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន បើកបរ​រថយន្ត​ម៉ាក​ព្រូស ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២Q-៦៤៣៣ ក្នុង​ល្បឿន​លឿន​បើក​តាម​ផ្លូវ​ម៉ៅ​សេ​ទុង ពី​លិចទៅ​កើត រួច​ជ្រុល​ចង្កូត​ទៅ​ខាងស្ដាំ​បុក​រះ​តូប​លក់​មីឆា​គុយទាវ​ឆ្អឹង​ស៊ុប បុក​បង្គោល​ភ្លើង​បំភ្លឺ​រលំ រួម​នឹង​ដើម​ក្ងោក​បាក់​រលំ​សង្កត់​លើ​រថយន្ត​ខ្ទេច​ពីមុខ​បើក​ទៅ​មុខ​លែង និង​បណ្ដាល​អ្នក​អង្គុយ​ហូប​បាយ​ឆា​របួសស្រាល​២​នាក់ ។

សមត្ថកិច្ច​បន្ត​ថា ក្រោយ​កើតហេតុ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​គ្នា​យក​អ្នក​បើក​ចេញពី​ក្នុង​រថយន្ត ព្រោះ​ខ្លាច​បង្ក​ឲ្យ​ឆាបឆេះ​គ្រោះថ្នាក់​ដល់​អាយុជីវិត ក្រោយមក​ក៏​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​នាំ​យក​ទៅ​ស្នាក់​នៅ​នគរបាល​ប៉ុស្តិ៍​ទៅ​សាកសួរ​នាំ ។

សមត្ថកិច្ច​បន្ត​ថា ក្រោយ​កើតហេតុ​ធ្វើការ​ប្រគល់​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​ការិយាល័យ​នគរ​បាល​ចរាច​ណ៍​ផ្លូវគោក ស្នងការ​រាជធានី​ភ្នំពេញ យក​ទៅ​រក្សា​ទុក​នៅ​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជាមួយ​អ្នក​របួស និង​សង​ថ្លៃ​ខូចខាត​ដើម​ក្ងោក បង្គោល​ភ្លើង តុ កៅអី ចាន កែវ និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ព្រមទាំង​សង​សំណង​ថ្លៃ​តូប​លក់​គុយទាវ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ