ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សុខ ឥ​សាន ៖ សម រ​ង្ស៊ី​ប្រើ​ល្បិច​ថោកទាប ដើម្បី​កេង​ចំណេញ​នយោបាយ​រហូត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា លោក សម រ​ង្ស៊ី…

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា លោក សម រ​ង្ស៊ី តែងតែ​ប្រើ​ល្បិច​ថោកទាប ដើម្បី​កេង​ចំណេញ​នយោបាយ​ពី​អ្នកគាំទ្រ​រហូត​។

អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា «តាំង​ពី​ដើម​មក​ទណ្ឌិត សម រ​ង្ស៊ី តែងតែ​ប្រើ​ដៃ​របស់​អ្នក​ដទៃ ដើម្បី​ផលប្រយោជន៍​ខ្លួន ។

ជាក់ស្តែង​ទណ្ឌិត​​​សម រ​ង្ស៊ី តែងតែ​ញុះញង់ និង​បោក​បញ្ឆោត​អ្នក​ដទៃ​ឲ្យ​ចូលរួម​ធ្វើ បាតុកម្ម​ផ្សេ ង​ៗ តែ​ពេល​ដល់​ថ្ងៃ​ធ្វើ​បាតុកម្ម​គេ​មិន​ដែល​ឃើញ​មុខ​របស់​ទណ្ឌិត សម រ​ង្ស៊ី​ទាល់តែ​សោះ ។ នេះ​ជា​វិធី​បោកប្រាស់ និង​ប្រើ​បាតដៃ​អ្នក​ដទៃ ដើម្បី​ផលប្រយោជន៍​ខ្លួនឯង​»​។

ជាមួយ​គ្នា​នោះ​ដែរ លោក សុខ ឥ​សាន ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​មាន​ផលវិបាក គឺ​អ្នក​ដទៃ​ទទួល តែ​បើ​មាន​ផល​ចំណេញ គឺ​សម រ​ង្ស៊ី ជា​អ្នក​ទទួល​។ ឥឡូវនេះ នៅ​សហរដ្ឋអាមេរិក ទណ្ឌិត សម រ​ង្ស៊ី កំពុង​បំផុស និង​ញុះញង់​កៀងគរ និង​ប្រមែប្រមូល​បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស​ឲ្យ​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​អំពាវនាវ​ឲ្យ​បរទេស​បង្កើន​ដាក់​គំនាប​ថែម​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​បន្ត​ថា ទោះបី​មិនសូវ​មាន​មនុស្ស​មក​ចូលរួម​ច្រើន​យ៉ាងណា ក៏​គេ​មិន​សង្កេត​ឃើញ​វត្តមាន​ទណ្ឌិត សម រ​ង្ស៊ី នៅ​ជាមួយ​បាតុករ​ដែរ ។ នេះ​បង្ហាញ​ពី​ភាព​មិន​ទទួលខុសត្រូវ​របស់​ទណ្ឌិត សម រ​ង្ស៊ី និង​គឺជា​ទម្លាប់​អាក្រក់​របស់​ទណ្ឌិត សម រ​ង្ស៊ី ដែល​តែងតែ​ប្រើ​ល្បិច​បោក​ឲ្យ​បងប្អូន​មក​ហើយ ចំណែក​ខ្លួនឯង​គេច​មុខ​បាត់ ។

លោក​បញ្ជាក់​ថា ៖ «​បញ្ហា​នេះ តែង​កើត​ឡើងជា​រឿយ​ៗ តែ​មាន​អ្នក​ចាញ់បោក​នៅ​តែ​ចាញ់បោក​ដដែល មិន​រាងចាល​សោះ សុទ្ធតែ​អ្នកចេះ និង​ជា​បញ្ញា​វ័​ន្ត​ទៀត តែ​នៅ​ចាញ់បោក​ទណ្ឌិត សម រ​ង្ស៊ី​ដដែល​ជា​ដដែល គួរតែ​ភ្ញាក់រលឹក​ហើយ នៅ​ចាញ់បោក​ដល់​ណា​ទៀត ជិត​អស់​ស្រូវពូជ​ហើយ »៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ