ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​៦​គ្រឿង​បុក​បន្ត​គ្នា​លើ​ផ្លូវជាតិ​លេខ​៥

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​យ៉ាង​ហោច​ណាស់​ចំនួន​៦​គ្រឿង​បាន​បុក​បន្តកន្ទុយ​គ្នា​លើ​ផ្លូវជាតិ ខណៈ​ដែល​រថយន្ត​ខាង​មុខ​ជួប​ឧបសគ្គ​ជាន់​ហ្វ្រាំង​ដោយ​បង្ខំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស្ពក​រាជ…

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​យ៉ាង​ហោច​ណាស់​ចំនួន​៦​គ្រឿង​បាន​បុក​បន្តកន្ទុយ​គ្នា​លើ​ផ្លូវជាតិ ខណៈ​ដែល​រថយន្ត​ខាង​មុខ​ជួប​ឧបសគ្គ​ជាន់​ហ្វ្រាំង​ដោយ​បង្ខំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស្ពក​រាជ ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ យ៉ាងនេះ​ក្តី​មិន​នរណា​រង​គ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ គ្រាន់តែ​ខូចខាត​រថយន្ត​ស្រាល និង​ធ្ងន់​តែ​ប៉ុណ្ណោះ ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា រថយន្ត​អាច​ច្រើន​ជាង​៦​គ្រឿង ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​រថយន្ត​ខ្លះ​ក្រោយ​កើតហេតុ​រង​ការ​ខូចខាត​តិចតួច​បាន​ចាក​ចេញពី​កន្លែង​កើតហេតុ មុន​ពេល​សមត្ថកិច្ច​នគរបាល​ទៅ​ដល់ ជា​ពិសេស​រថយន្ត​ដែល​មិន​ស្គាល់​ម៉ាក​នៅ​មុខ​គេ​បង្អស់។

ប្រភព​ដដែល​បន្ត​ថា តាម​ការ​ពិនិត្យ​ជាក់ស្តែង រថយន្ត​ដែល​នៅ​សល់​នៅ​កន្លែង​កើតហេតុ មាន​រថយន្ត ប្រភេទ mini ម៉ាក Mira ពាក់​ស្លាក​លេខ បាត់ដំបង 2A.6312 រង​ការ​ខូចខាត​បន្តិចបន្តួច​នៅ​ផ្នែក​ខាងក្រោយ​,​រថយន្ត​ទួ​រី​ស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF.2243 រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ​តិចតួច​, រថយន្ត​កាម​រី​គូថ​ប៉ោង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ឆ 6414 ភព​.2 រង​ការ​ខូចខាត​ធ្ងន់​ផ្នែក​ខាង​មុខ​, រថយន្ត​ម៉ាក ISUZU ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ PP. 0507 រង​ការ​ខូចខាត​ស្រាល​, រថយន្ត​ម៉ាក ស្តា​រិច ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 2B.5353 រង​ការ​ខូចខាត​ស្រាល​ផ្នែក​ខាង​មុខ និង​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌឺ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ.0929 រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ។

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ទៅ​ដល់ និង​បាន​សម្រួល​ចរាចរណ៍ ចំណែក​ភាគី​រថយន្ត​បាន​សម្រួល​​គ្នា បន្ទាប់​មក​រថយន្ត​ពីរ​គ្រឿង គឺ​រថយន្ត Mira និង​រថយន្ត​ទួ​រី​ស ដែល​ខូចខាត​តិចតួច​ខ្ជិល​វែង​ឆ្ងាយ ក៏​បើក​ចេញ​ទៅ ដូច្នេះ​នៅ​សល់​រថយន្ត​៤​គ្រឿង ក្នុង​២​គ្រឿង​ខូចខាត​ខ្លាំង​បាន​ជជែក​តថ្លៃ​គ្នា រឿង​ចេញ​សំណង ដែល​ម្នាក់​ៗ​ដណ្តើម​ត្រូវ​រៀងខ្លួន​។

ប៉ុន្តែ​រយៈ​ជាង​មួយ​ម៉ោង នៅ​ពេល​មិន​ត្រូវ​គ្នា សមត្ថកិច្ច​រៀបចំ​យក​រថយន្ត​ទាំងនោះ​មក​កន្លែង ទើប​ការ​ជជែក​ត្រូវ​គ្នា ហើយ​ក៏​បើក​ចេញ​រៀង​ៗ​ខ្លួន នៅ​សល់​តែ​រថយន្ត​ហា​យ​ឡិន​ឌឺ ១​ប៉ុណ្ណោះ ព្រោះ​ត្រូវ​សណ្តោង​ដោយសារ​បែក​ធុង​ទឹក ។

​សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​បណ្តាល​មក​ពី​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បើកបរ​កៀក​គ្នា​ពេក លុះ​ខាង​មុខ​មាន​ឧបសគ្គ​ជាន់​ហ្វ្រាំង​ដោយ​បង្ខំ ក៏​ជ្រុល​បុក​បន្ត​គ្នា​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ