ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​លឺ​សំឡេង​ប្រាវ​ៗ២​ដង ស្រាប់តែ​ក្រឡេក​ទៅ​មើល​រកតែ​ពុទ្ធោ​!

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ហេតុការណ៍​ភ្នា​ក់​ផ្អើល​ទាំង​ព្រឹក ខណៈ​ដែល​អាជីវករ​កំពុង​អង្គុយ​លក់​ទូរស័ព្ទ​ដៃ​ក្នុង​តូប​ផ្សារ​វាល​យន្ត ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​បាន​លប​ពួន​បាញ់​ចំពាមកៅស៊ូ​ចំនួន​២​គ្រាប់ (​ជាមួយ​គ្រាប់ឃ្លី​ដែក​) សំដៅ​ទៅ​លើ​តូប​លក់​ទូរស័ព្ទ​ដែល​មាន​ស្លាក​យីហោ​ដា​រ៉ា​បណ្តាល​ឲ្យ​ធ្លុះធ្លាយ​ទូកញ្ចក់​តាំង​ដាក់​ទូរស័ព្ទ​តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកលក់​ឡើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៦…

ខេត្តស្វាយរៀង ៖ មាន​ហេតុការណ៍​ភ្នា​ក់​ផ្អើល​ទាំង​ព្រឹក ខណៈ​ដែល​អាជីវករ​កំពុង​អង្គុយ​លក់​ទូរស័ព្ទ​ដៃ​ក្នុង​តូប​ផ្សារ​វាល​យន្ត ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​បាន​លប​ពួន​បាញ់​ចំពាមកៅស៊ូ​ចំនួន​២​គ្រាប់ (​ជាមួយ​គ្រាប់ឃ្លី​ដែក​) សំដៅ​ទៅ​លើ​តូប​លក់​ទូរស័ព្ទ​ដែល​មាន​ស្លាក​យីហោ​ដា​រ៉ា​បណ្តាល​ឲ្យ​ធ្លុះធ្លាយ​ទូកញ្ចក់​តាំង​ដាក់​ទូរស័ព្ទ​តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកលក់​ឡើយ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​មុខ​ផ្សារ​វាល​យន្ត ស្ថិត​ក្នុងភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា មាន​ករណី​បាញ់​គ្រាប់ឃ្លី​ដែក​ចេញពី​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​សកម្មភាព​បាញ់​ចំពាមកៅស៊ូ​គ្រាប់ឃ្លី​ដែក​ចំនួន​ពីរ​គ្រាប់ ទៅ​លើ​តូប​លក់​ទូរស័ព្ទ​មួយ​កន្លែង បណ្តាល​ឲ្យ​ត្រូវ​ចំ​ទូ​តាំង​លក់​ទូរស័ព្ទ​មួយ​គ្រាប់​ធ្លុះ​កញ្ចក់ និង​ត្រូវ​ជញ្ជាំង​តូប​មួយ​គ្រាប់ ក៏​ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ម្ចាស់​តូប​ឈ្មោះ យោគ ចាន់​ដា​វី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ រស់នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។

បើ​តាម​សម្តី​ម្ចាស់​តូប​លក់​ទូរស័ព្ទ​ដែល​មាន​ហី​ហោ ដា​រ៉ា បាន​ប្រាប់​អោយ​ដឹង​ថា រាល់​ព្រឹក​គាត់​ក្រោក​ពី​ព្រលឹម ដើម្បី​រៀបចំ​ឥ​វ៉ា​ន់​ទូរស័ព្ទ​សម្រាប់​លក់​ដូច​សព្វមួយដង តែ​ថ្ងៃនេះ​គាត់​ចាប់ផ្តើម​រៀប​បាន​តែ​បន្តិច​ក៏​លឺ​សូរ​សម្លេង​ប្រាវ​ៗ​ចំនួន​ពីរ​ដង ចំ​ទូ​ខាងលិច​ផ្ទួន​ៗ​គ្នា​តែ​ម្តង ស្រាប់តែ​ឃើញ​ធ្លុះ​កញ្ចក់​ទូរ​តាំង​ទូរស័ព្ទ​មួយ​គ្រាប់ និង​ត្រូវ​ជញ្ជាំង​តូប​១​គ្រាប់ សំណាង​ហើយ​ដែល​រូប​គាត់​កំពុង​អោន​យក​ទូរស័ព្ទ បើ​គាត់​យក​ទូរស័ព្ទ​ទៅ​ដាក់​តាំង​កន្លែង​ដែល​បាញ់​នោះ​អាច​គ្រោះថ្នាក់​បាន ។

ម្ចាស់​តូប​លក់​ទូរស័ព្ទ​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា រូប​គាត់​មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ឡើយ ក្នុង​ការ​ប្រកប​របរ​លក់​ទូរស័ព្ទ​នេះ ហើយ​ការ​បាញ់​មក​តូប​គាត់​ក៏​មិនដឹង​មូលហេតុ​យ៉ាងណា​នោះ​ដែរ ។ ទោះបី​យ៉ាង​ម្ចាស់​តូប​លក់​ទូរ​សព្ទ័​ខាងលើ​អំពាវនាវ​ដល់​សមត្ថកិច្ច​សូម​ជួយ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ