ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​សណ្ឋាគារ​​​ស្លា.ប់​ម្នាក់​របួស​ច្រើន​នាក់

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា កាលពី​ថ្ងៃ​ទី​១៤​មក​រា​ភ្លើង​បាន​ឆាបឆេះ​ស​ណ្ឋាគារ​ RAMADA ENCORE CHEONAN​ ក្នុង​ខេត្ត​CHUNGCHEONG​ខាងត្បូង បណ្ដាល​ឲ្យ​និយោជិត​ម្នាក់​ស្លាប់ ហើយ​មនុស្ស​យ៉ាងតិច​១៩​នាក់​រង​របួស​។…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា កាលពី​ថ្ងៃ​ទី​១៤​មក​រា​ភ្លើង​បាន​ឆាបឆេះ​ស​ណ្ឋាគារ​ RAMADA ENCORE CHEONAN​ ក្នុង​ខេត្ត​CHUNGCHEONG​ខាងត្បូង បណ្ដាល​ឲ្យ​និយោជិត​ម្នាក់​ស្លាប់ ហើយ​មនុស្ស​យ៉ាងតិច​១៩​នាក់​រង​របួស​។

តាម​ប្រភព​មួយ​ថា​និយោជិត​សណ្ឋាគារ​អាយុ​៥៣​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​ស្លាប់​នៅ​ជាន់​ក្រោម​ដី​របស់​សណ្ឋា​គារ​។ អាជ្ញាធរ​និយាយ​ថា ចំណែក​មនុស្ស​១៩​នាក់​ក្នុង​នោះ​មាន​មាន​អ្នក​ពន្លត់ភ្លើង​៤​នាក់​ត្រូវ​ពុល​ផ្សែង ហើយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​។ ក្នុង​ចំណោម​អ្នក​ទាំងនេះ​៣​នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ រួច​មួយ​ចំនួន​ទៀត​សន្លប់​មិនដឹង​ខ្លួន​។

ភ្លើង​បាន​ឆាបឆេះ​នា​វេលា​ម៉ោង​១៦​និង​៤៦​នាទី​ម៉ោង​ក្នុងស្រុក ក្នុង​សណ្ឋាគារ​កម្ពស់​២១​ជាន់​នោះ​។ វា​ចាប់​ឆាបឆេះ​ពី​ជាន់​ក្រោម​ដី​មក ដោយ​ពុំ​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​នៅឡើយ​។ ភ្លើង​អាច​ពន្លត់​ឈ្នះ​៤​ម៉ោង​ក្រោយមក​។ ស​ណ្ឋា្​គារ​នោះ​មាន​បន្ទប់​៤២០ ទើប​បើករ​កសី​ុ​កាលពី​ខែកញ្ញា​កន្លង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ