ខេត្តកណ្តាល ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នគរបាលចិន (សៀងហៃ) សហការជាមួយនគរបាលកម្ពុជា និងមានការសម្របសម្រួលដោយលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះបានចុះទៅឆែកឆេរ និងឃាត់ខ្លួនជនជាតិចិនលួចលាក់ផលិតបារីខុសច្បាប់ដ៏ធំចំនួន២ទីតាំង នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍បានបន្តថា ជនល្មើសជាជនជាតិទាំងនោះបានរត់គេចខ្លួន មុនពេលដែលកម្លាំងចម្រុះទៅដល់ ហើយខណៈនេះដែរកំពុងតែធ្វើការកំណត់មុខសញ្ញា និងតាមមកដាក់ទោសទៅតាមច្បាប់ ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូនជាបន្តបន្ទាប់ ។






ចែករំលែកព័តមាននេះ