ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុក​ឈាម​…ក្រោយ​​កូនស្រី​១៤​ឆ្នាំ​ប្រាប់​ថា​«​ដើរ​លេង ផឹកស៊ី រួច​ទៅ​ដេក​ផ្ទះ​សំណាក់​​រួម​ភេទ​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ក្លាយជា​អ្នកទោស​ស្នេហា ដោយ​ត្រូវ​ម្តាយ​ក្មេង​ស្រី​ចោទ​ថា បាន​រំលោភ​កូនស្រី​គាត់​ដែល​ទើប​មាន​អាយុ​១៤​ឆ្នាំ ហើយ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នាំ​មក​ប្រគល់ឱ្យ​នគរបាល​ខណ្ឌចំការ​មន​ចាត់​ការ​ទៅ​តាម​ផ្លូច្បាប់ ។ ករណី​នេះ កើតឡើង​ក្រោយ​ពី​ស្ត្រី​ជា​ម្តាយ​បាន​បាត់​កូនស្រី​របស់​គាត់ ​ដែល​ចេះ​តែ​ដើរ​លេង​បាត់​ៗ​ពី​ផ្ទះ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ក្លាយជា​អ្នកទោស​ស្នេហា ដោយ​ត្រូវ​ម្តាយ​ក្មេង​ស្រី​ចោទ​ថា បាន​រំលោភ​កូនស្រី​គាត់​ដែល​ទើប​មាន​អាយុ​១៤​ឆ្នាំ ហើយ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នាំ​មក​ប្រគល់ឱ្យ​នគរបាល​ខណ្ឌចំការ​មន​ចាត់​ការ​ទៅ​តាម​ផ្លូច្បាប់ ។

ករណី​នេះ កើតឡើង​ក្រោយ​ពី​ស្ត្រី​ជា​ម្តាយ​បាន​បាត់​កូនស្រី​របស់​គាត់ ​ដែល​ចេះ​តែ​ដើរ​លេង​បាត់​ៗ​ពី​ផ្ទះ ហើយ​​តាម​រក​ឃើញ​ពួក​គេ​កំពុង​នៅ​ជាមួយ​គ្នា​ក៏​សួរនាំ ទើប​បែកធ្លាយ​រឿង​កូនស្រី​របស់​គាត់​ធ្លាប់​នាំ​គ្នា​ចូល​ផ្ទះសំណាក់ និង​រួមរ័ក​ចំនួន​២​លើក​ជាមួយ​សង្សារ​នា​ពេល​កន្លង​មក ។

ការ​ចាប់​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមក​រា ​កន្លង​ទៅ នៅ​ចំណុច​វិទ្យាល័យ​បឹង​ត្របែក មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ ។ ប្រភព​​ព័ត៌​មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា យុវជន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ ​ឈ្មោះ សឿ​ន សុវណ្ណ​​ដេ​ត អាយុ​១៩​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​រថយន្ត​តាក់ស៊ី មាន​ទីលំនៅ​ផ្ទះ​លេខ​៧៨A ផ្លូវលេខ​៥០៨ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ។ ចំណែក​ក្មេង​ស្រី​មាន​អាយុ​១៤​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​បឹង​ត្របែក ស្នាក់​នៅ​ក្នុង​សង្កាត់ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ប្រភព​ដដែលឱ្យ​​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី១១ ខែមករា ​កន្លង​ទៅ ដោយ​បាត់​កូនស្រី​មិនឃើញ​នៅផ្ទះ ស្ត្រី​ជា​ម្តាយ​ក៏​បាន​ដើរ​រក​ឃើញ​នាង​កំពុង​នៅ​ជាមួយ​យុវជន​ខាងលើ ។ ពេល​រក​ឃើញ​កូនស្រី​របស់​ខ្លួន​កំពុង​នៅ​ជា​មួយនឹងយុវជន​រូប​នេះ ក៏​ធ្វើការ​សួរនាំ​ហើយ​កូនស្រី​របស់​គាត់​និយាយ​រៀបរាប់​ប្រាប់​ថា «​កាលពី​យប់​ថ្ងៃ​ទី​៣ ខែមករា​កន្លង​មកនេះ រូប​នាង​និង​សង្សារ​នាំ​គ្នា​ដើរ​លេង​ផឹកស៊ី និង​នាំ​គ្នា​ចូល​ដេក​នៅផ្ទះសំណាក់​ដួង​ច័ន្ទ រួមរ័ក​គ្នា​១​លើក ។ លុះដល់​ស្អែក​ឡើង​ ថ្ងៃ​ទី​៤ ខែមករា ពួក​គេ​ទៅ​ដើរ​លេង​និង​នាំ​គ្នា​ទៅ​ដេក​នៅផ្ទះ​សំណាក់​ខាងលើ​រួមរ័ក​គ្នា​១​លើក​ទៀត ។

ក្រោយ​ពី​ឮ​កូនស្រី​និយាយ​ប្រាប់​បែប​នេះ ស្ត្រី​ជា​ម្តាយ​ក៏​ទៅ​ប្តឹង​ខណ្ឌចំការមន ឲ្យ​ចាប់​ឃាត់ខ្លួន​យុវជន​ជា​សង្សារ​របស់​កូនស្រី​នោះ​តែ​ម្តង​។ យុវជន សឿ​ន សុវណ្ណ​ដេ​ត សារភាព​ថា រូបគេ​ពិតជា​បាន​រួមរ័ក​ជាមួយ​នាង​២​លើក​ប្រាកដ​មែន ដោយ​ពួក​គេ​មានផ្ទះ​ជិត​គ្នា ធ្លាប់​រៀន​សាលា​ជាមួយ​គ្នា និង​បាន​ស្រឡាញ់​គ្នា​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ។

នេះ​ជា​មេរៀន​មួយ​សម្រាប់​យុវជន​ដែល​ភ្លើតភ្លើន​នឹង​ស្នេហា​ក្នុង​វ័យ​ក្មេង​ខ្ចី​មិន​មាន​អនាគត​នោះ​ទេ ដែល​ទីបំផុត​ម្ខាង​ជាប់ចោទ ម្ខាង​ទៀត​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​អាម៉ាស់មុខ ៕ ​

អត្ថបទសរសេរ ដោយ