ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជ័យ​ចាំចំការ

5 ឆ្នាំ មុន
  • ភ្នំពេញ

ប្រមាណ​៥​ឆ្នាំ​ហើយ​…​ធ្យូង​ដែល​ហូរ​ចេញពី​ស្រុក​ខ្មែរ​ទៅ​ស្រុក​ថៃ​…​តាម​ច្រក​ទ្វារ​ព្រំដែន​ខេត្ត​បន្ទាយ​មាន​ជ័យ​ក្នុង​១​ថ្ងៃ​ៗ​រាប់រយ​តោន​…​អាច​មាន​ដល់​រាប់​ពាន់​តោន​ផង ប្រសិនបើ​មាន​…​គឺ​មាន​ប៉ុន្មាន​ដឹក​ចេញ​ប៉ុណ្ណឹង​…​ ឈ្មួញ​ថៃ​ទិញ​យក​ទាំងអស់ ច្រកចេញ​ធ្យូង​ដែល​សាហាវ​ជាងគេ​…​គឺ​ច្រក​បឹង​ត្រកួន និង​ច្រក​តំបន់​៥…​ដែល​សមត្ថកិច្ច​នៅ​ទីនោះ​ឈរ​ចាំ​រាប់​ក្បាល​ឡាន​…​ក្បាល​បាវ​ធ្យូង​យក​ប្រាក់​បាត​ថៃ​ដោយ​សុខ​សាន​រាប់​ឆ្នាំ​មក​ហើយ ដែរ ។ ដល់​អីចឹង​ទៅ​…​ធ្លាយ​រឿង​ពិត​ថា ឈើ​ខ្មែរ​អាធំ​ៗ​កាប់​អារច្រៀក​អស់ហើយ​…​នៅ​សល់​អាតូច​ៗ​ដែល​មិន​ត្រូវប៉ាន់​…​គេ​កាប់​កាត់​ជា​កង់​ៗ​ចូល​ឡធ្យូង​…​បាន​ចេញ​ជា​ធ្យូង ដឹក​ទៅ​ប្រទេស​ជិតខាង​អស់…

ប្រមាណ​៥​ឆ្នាំ​ហើយ​…​ធ្យូង​ដែល​ហូរ​ចេញពី​ស្រុក​ខ្មែរ​ទៅ​ស្រុក​ថៃ​…​តាម​ច្រក​ទ្វារ​ព្រំដែន​ខេត្ត​បន្ទាយ​មាន​ជ័យ​ក្នុង​១​ថ្ងៃ​ៗ​រាប់រយ​តោន​…​អាច​មាន​ដល់​រាប់​ពាន់​តោន​ផង ប្រសិនបើ​មាន​…​គឺ​មាន​ប៉ុន្មាន​ដឹក​ចេញ​ប៉ុណ្ណឹង​…​ ឈ្មួញ​ថៃ​ទិញ​យក​ទាំងអស់

ច្រកចេញ​ធ្យូង​ដែល​សាហាវ​ជាងគេ​…​គឺ​ច្រក​បឹង​ត្រកួន និង​ច្រក​តំបន់​៥…​ដែល​សមត្ថកិច្ច​នៅ​ទីនោះ​ឈរ​ចាំ​រាប់​ក្បាល​ឡាន​…​ក្បាល​បាវ​ធ្យូង​យក​ប្រាក់​បាត​ថៃ​ដោយ​សុខ​សាន​រាប់​ឆ្នាំ​មក​ហើយ ដែរ ។

ដល់​អីចឹង​ទៅ​…​ធ្លាយ​រឿង​ពិត​ថា ឈើ​ខ្មែរ​អាធំ​ៗ​កាប់​អារច្រៀក​អស់ហើយ​…​នៅ​សល់​អាតូច​ៗ​ដែល​មិន​ត្រូវប៉ាន់​…​គេ​កាប់​កាត់​ជា​កង់​ៗ​ចូល​ឡធ្យូង​…​បាន​ចេញ​ជា​ធ្យូង ដឹក​ទៅ​ប្រទេស​ជិតខាង​អស់ ។

អីចឹង​ហើយ​បានជា​ព្រៃឈើ​ខ្មែរ​នៅ​ខេត្តបន្ទាយមានជ័យ​…​ធ្លាយ​ដល់​ខេត្តឧត្តរមានជ័យ​រលាយ​ស្អាត​ចែស​…​ក្លាយជា​វាល​រហោស្ថាន​អស់​ទៅ​ហើយ ។

បើ​ដុត​ចេញ​ជា​ធ្យូង​ទុក​បំរើ​ការងារ​ក្នុងស្រុក​…​វា​មិន​បាប មិន​សាហាវ មិនអាក្រក់​ពេក​ទេ​…​ប៉ុន្តែ​ដឹក​ទៅ​ចិញ្ចឹម​ស្រុក​គេ​អស់​…​អាហ្នឹង​មិនដឹង​និយាយ​ម៉េច​ឱ្យ​ចំ​ទេ ?

ឈើ​ធំ​ៗ​ដឹក​ចេញ​ទៅ​ស្រុក​យួន ស្រុក​ចិន​…​តាម​ច្រកព្រំដែន​…​អត់​សូវ​មាន​លក់​ក្នុងស្រុក​សម្រាប់​តម្រូវការ​ក្នុង​ប្រទេស​ទេ​…​ត្រូវ​ជាមួយ​សមត្ថកិច្ច​ច្រក​ទ្វារ​…​ញ៉ុ​ក​ខ្លាញ់ លើសឈាម​ស្ទើរ​គ្រប់​ច្រក​ទ្វារ​ព្រំដែន​អស់​ហើយ ។

សល់​អាតូច​ៗ​កាប់​ចិញ្ច្រាំ​បង្ហើយ​…​ដូច​នៅ​ស្រុក​ស្នួល​ខេត្តក្រចេះ​ជាដើម​…​ចេញ​ជា​ធ្យូង​ហូរ​ទៅ​ស្រុក​យួន​គ្មាន​សល់​ទេ ។

មហាជន​ឆ្ងល់​…​មិនដឹង​ថា អស់លោក​អភិបាលស្រុក​…​អស់លោក​ចៅហ្វាយស្រុក តំបន់​អស់​ហ្នុ​ង​…​ជាប់រវល់​រឿង​អី​ទៅ​ហ្ន៎​បានជា​មើល​អត់​ឃើញ ? ឬ​មួយ​អស់​អី​អស់​ទៅ​…​ទឹកដី​ស្រុក​អញ​មាន​អស់​ឯណា ?

ម៉េច​មិន​មើល​រឿង​អា​ជ័យ​ចាំចំការ ? អស់​អី​អស់​ទៅ​…​ចំការ​នៅ​ដដែល​តើ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ