ស្គាល់​មុខ តែ​មិន​ស្គាល់ចិត្ត​…​ការ​ពិត​ចិញ្ចឹម​ចោរ​ក្បែរ​ខ្លួន​សោះ

Sponsored

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​ជាប្រធាន​គណនេយ្យ​របស់​ក្រុមហ៊ុន​លាយ​បេតុង បាន​ត្រូវ​អ្នកបើកបរ​រថយន្ត​យក​ពិល​ឆក់​វាយ​ដណ្តើម​យក​លុយ​អស់​ជិត​១០​មុ​ឺ​ន​ដុល្លារ ខណៈធ្វើ​ដំណើរ​មក​ពី​ដក​ប្រាក់​នៅ​ធនាគារ ។ ក្រោយវាយ​ប្លន់​យក​ប្រាក់​បាន​ហើយ ជន​នោះ​ក៏​ប្លុង​រថយន្ត​ចោល​រួច​រត់គេច​ខ្លួន​បាត់ កាលពី​វេលាម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា នៅ​តាម​ផ្លូវលំ ភូមិ​សំរោង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ឈ្មោះ លុង លី​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​ប្រធាន​គណនេយ្យ​នៅ​ក្រុមហ៊ុន លាយ​បេតុង CHINA XIN CHENG CON CRETE CAMBODIA CO.LTD ។ ចំណែកជនសង្ស័យ​ជា​អ្នក បើក បរ​រថយន្ត​ឲ្យ​ជនជាតិ​ចិនរូប​នេះ ត្រូវ​បាន​ខាង​ក្រុមហ៊ុន​ប្រាប់​ថា​ ឈ្មោះ អ៊ុ​ង សុគន្ធ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៦១E១ ផ្លូវ​លេខ​១១៨ ភូមិ​៩ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក បាន​ប្លន់​យក​លុយ
ចំនួន​៩៩.៦៧៩​ដុល្លារ​រួច​គេចខ្លួន​បាត់​ស្រមោល​ ។

តាម​ការ​ប្រាប់​ពី​អត្តសញ្ញាណ​ជនសង្ស័យ គឺជន​នោះ​ទើប​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ខាងលើ កាលពី​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លង​មក គឺ​ទើបតែ​បាន​ជាង​២​ខែ​ប៉ុណ្ណោះ ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ថៅកែ ។តាម​ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា មុន​កើតហេតុ​ នា​វេលា​ម៉ោង​៨ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ជនសង្ស័យ​បាន​​ដឹក​ជនជាតិ​ចិន​ ដែល​ជា​ប្រធាន​គណនេយ្យ​ទៅ​បើក​លុយ​នៅ​ធនាគារ​ចិន​មួយ​កន្លែង ក្បែរ​ស្ថានីយ​រថ​ភ្លើង​ក្នុង​ខណ្ឌដូនពេញ ដោយ​បើក​លុយ​ចំនួន​៩៩.៦៧៩​ដុល្លារ​។ ពួក​គេ​ជិះ​រថយន្ត​ព្រូស​មួយ​គ្រឿង ពណ៌​ឈាម​ជ្រូក ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AW-២១៧៦៣ លុះ​ដក​បាន​ហើយ​ក៏​វិល​ត្រឡប់​មក​ក្រុមហ៊ុន​វិញ ។

ខណៈ​មក​ដល់​ចំណុច​ស្ងាត់ ស្រាប់តែ​ជនសង្ស័យឈប់​រថយន្ត ហើយ​ដណ្តើម​យក​កាបូប​ដាក់លុយ រួច​ក៏​មានការ​ប្រវាយប្រតប់​គ្នា ដោយ​ជន​នោះ​បាន​យក​ពិល​ឆក់ ធ្វើ​សកម្មភាព​ឆក់ និងវាយ​ជន​រង​គ្រោះ​ដណ្តើម​យក​លុយ​បាន​ហើយ ក៏​ចុះ​រត់គេច​ខ្លួន​បាត់​ទៅ ។ ការ​ប្រវាយប្រតប់គ្នា​នោះ បាន​ធ្វើ​ឲ្យ​ប្រធាន​គណនេយ្យ​រូប​នេះ​រងគ្រោះ​របួស​ខ្នង ដៃ និង​ជើង ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឃ្មួ​ញ​ឲ្យ​ជួយ​អន្តរាគមន៍ និង​ធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស ៕ ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ