នៅក្នុងវចនានុក្រមភាសាខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានសរសេរថា ជនណាមានសេចក្តីធ្វេសប្រហែសប្រព្រឹត្តឃ្លៀងឃ្លាតចាកធម៌សុចរិត ជននោះទោះបីនៅមានជីវិត ក៏ចាត់ទុកថាបានស្លាប់ស្រេចបាត់ទៅហើយ ។
ចំណុចនេះត្រូវគ្នានឹងពុទ្ធភាសិតត្រាស់ថា ជនណាធ្វេសប្រហែស ជននោះទុកដូចជាបុគ្គលស្លាប់ គឺស្លាប់ប្រយោជន៍ក្នុងជាតិនេះ និងប្រយោជន៍បរលោក ។
ព្រោះតែមើលឃើញទោសនៃសេចក្តីប្រមាទនេះឱ្យផលមិនល្អ អ្នកប្រាជ្ញលោកបានដាស់តឿនដល់សាធុជនថា បុរសស្ត្រីរូបណាជាអ្នកមិនធ្វេសប្រហែស មិនភ្លេចស្មារតី មិនបណ្តោយឱ្យកាលវេលាកន្លងហួសទៅទទេៗ បុរសស្ត្រីនោះនឹងមិនវិនាសចាកផលប្រយោជន៍ដែលបានសម្រេចនោះទេ ទាំងមិនមែនមិនសម្រេចផលប្រយោជន៍ដែលមិនទាន់បានសម្រចនោះដែរ ។
បើនិយាយក្នុងក្រុមអ្នកប្រកបរបរទទួលទាន បុគ្គលអ្នកមានសេចក្តីមិនប្រមាទរមែងមិនខាតបង់របស់ដែលរកបានហើយផង និងប្រាកដជារកបានរបស់ដែលមិនទាន់បានទៀតផង ។
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ