ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​រឿង លី ច័ន្ទ​សីហា និង​ស្វាមី រហូត​ចេញ​សាលក្រម​ដោយ​តុលាការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង លី ច័ន្ទ​សីហា ក្រោយ​រៀប​ការ​បាន​ទទួល​នូវ​ចំណងដៃ​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ដែល​កើត​ចេញពី​សេចក្តី​ស្នេហ៍​។ រហូត​មក​ទល់​ពេល​នេះ​កូនស្រី លី ច័ន្ទ​សីហា មាន​វ័យ​១​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង លី ច័ន្ទ​សីហា ក្រោយ​រៀប​ការ​បាន​ទទួល​នូវ​ចំណងដៃ​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ដែល​កើត​ចេញពី​សេចក្តី​ស្នេហ៍​។ រហូត​មក​ទល់​ពេល​នេះ​កូនស្រី លី ច័ន្ទ​សីហា មាន​វ័យ​១​ឆ្នាំ ដោយ​មាន​សុខភាព​ល្អ រូបរាង​គួរ​ឲ្យ​ស្រឡាញ់​ធ្វើ​ឲ្យ​ម្តាយ និង​លោកតា​កាន់តែ​ស្រឡាញ់ និង​កាន់តែ​យកចិត្តទុកដាក់​មើលថែ​ទាំ​។

កាលពី​យប់​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ អ្នក​នាង លី ច័ន្ទ​សីហា និង​លោកឪពុក​នាង លី សុខ​ជន បាន​រៀបចំ​ពិធី​ខួបកំណើត​ចៅស្រី​គម្រប់​១​ឆ្នាំ នា​ភោជនីយដ្ឋាន​មួយ​កន្លែង​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ក្បែរ​ស្តុ​ប​បូកគោ​ដោយ​មានការ​ចូលរួម​ពី​សិល្បករ​ល្បី​ៗ និង​មិត្ត​ជិតដិត​។ នា​ពិធី​ដ៏​មាន​សេចក្តីសុខ​នេះ គេ​បែរជា​មិន​នឹក​ស្មានថា បាត់​វត្តមាន​ស្វាមី​របស់​នាង​ចំ​ថ្ងៃ​សំខាន់​បែប​នេះ នាំ​ឲ្យ​ម្នាក់​ៗ​សួរនាំ​រឿង​ស្វាមី​មិន​មក​រីករាយ​ជាមួយ​ច្រើន​គ្រប់​គ្នា​។

តាម​ការ​ពិត​នាង​បាន​លែងលះ​បាត់​ឱកាស​រស់នៅ​ជាមួយ​ប្តី​តាំងពី​កូន​នាង​នៅ​ក្នុង​ពោះ ដោយសារ​តែ​ពិបាកចិត្ត​ពេក ទើប​នាង​ខំ​លាក់បាំង ហើយ​តស៊ូ​ពង្រឹងស្មារតី​ដើម្បី​កូន​។ ក្នុង​សំដី​ម៉ាត់​ៗ លី ច័ន្ទ​សីហា បាន​ទទួលស្គាល់​ថា រវាង​នាង​និង​ស្វាមី​បាន​លែងលះ​គ្នា​ដើរ​ផ្លូវ​រៀង​ៗ​ខ្លួន​យូរ​មក​ហើយ ពោល​គឺ​ជាង​មួយ​ឆ្នាំ​។ មានរឿង​ជា​ច្រើន​ដែល​បាន​កើតឡើង​តាំងពី​ពេល​នាង​ភ្ជាប់ពាក្យ​មក​ម្ល៉េះ ប៉ុន្តែ​នាង​នៅ​តែ​ទុក​ឱកាស និង​មិន​ចង់​ផ្តាច់​ពាក្យ​នាំ​ឲ្យ​គេ​ថា ទាំង​ពេល​នោះ​ប៉ា​របស់​នាង​ក៏​ចង់​ឲ្យ​ផ្តាច់​ដែរ​។

នាង​លើក​ឡើង​ថា តាំងពី​ការ​មក គាត់​ដើរ​លេង​ចោលផ្ទះ មាន​មិត្តភក្តិ ខ្ញុំ​ក៏​មាន​ពួកម៉ាក​ដែរ តែ​ដល់​ពេល​មាន​ប្រពន្ធ​កូន​គេ​គិតគូរ​មើល​គ្រួសារ​។ ខ្ញុំ​បាន​ឲ្យ​គាត់​កែប្រែ​អត្ត​ច​រិ​ក​តាំងពី​មុន​ការ​ព្រោះ​យល់​ថា បើ​គាត់​នៅ​ម្នាក់ឯង​ចេះ​តែ​ដើរ​ជា​ទម្លាប់​អាច​គាត់​ប្តូរ​មក​វិញ ក្រោយ​ពេល​មាន​ប្រពន្ធ ប៉ុន្តែ​អត់​មាន​នោះ​ទេ គឺ​ដដែល​។

នាង​បន្ត​ថា តាំងពី​ពរ​ពោះ​យើង​បែកខ្ញែក​គ្នា​ណាស់ រហូត​ទាល់តែ​នាង​សម្រេចចិត្ត​លែងលះ​ព្រោះ​មិន​ដែល​យកចិត្តទុកដាក់​ពី​ប្តី​ឡើយ ហេតុផល​ណាស់​។ នាង​បែក​គ្នា​តាំងពី​ពរ​ពោះ​បាន​ប៉ុន្មាន​ខែ តាំងពី​កើតរឿង​មក​នាង​មាន​ទម្ងន់​អារម្មណ៍​គឺ​ពិបាក​ទទួលយក​បំផុត បាក់ទឹកចិត្ត​បំផុត​។ ប៉ុន្តែ​នាង​ត្រូវ​តែ​រឹង​មាំ​ធ្វើខ្លួន​ឲ្យ​ល្អ​កុំ​ឲ្យ​កូន​ខ្សោយ​ត្រូវធ្វើ​នេះ​ធ្វើ​នោះ​ឈ្លាសវៃ ដើម្បី​តាម​ពាក្យ​ថា នារី​ពរ​ពោះ​ត្រូវ​មាន​អារម្មណ៍ល្អ រីករាយ​សប្បាយ​ខ្លះ ទើប​កូន​កើតមក​ឆ្លាត ទីបំផុត​កូន​នាង​ក៏​ឆ្លាត​ស្អាត​តាម​បំណង​។

លី ច័ន្ទ​សីហា បន្ត​ថា នាង​បែក​គ្នា​តាម​ច្បាប់​តុលាការ ដោយ​បាន​កាត់ក្តី​អស់ហើយ ដោយ​នាង​សុំ​ចេញ​តែ​ខ្លួន និង​យក​កូន ចំណែក​រឿង​ទ្រព្យសម្បត្តិ​ខាង​ប្រុស​សុំ​មិន​ទទួល ហើយ​ក៏​គ្មាន​ទ្រព្យ​អ្វី​ដែរ ក្រៅពី​ចំណង​ដៃ​សល់​ពេល​ការ​ហើយ​។ ម្យ៉ាងទៀត​នាង​ក៏​មានមុខ​របរ ប៉ា​ម៉ាក់​បងប្អូន​ក៏​មានការ​ងារ ចៅ​មួយ​ចិញ្ចឹម​មិន​បាន​ឬ?

តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា ក្រោយ​មាន​ផ្ទៃពោះ​៥​ខែ​នាង​បាន​ចេញ​ទៅ​រស់នៅ​ផ្ទះ​ដែល​ខាង​ប្តី​ទិញ​នា​តំបន់​ចម្ការ​ដូង ក្រោយ​រស់នៅ​ទីនោះ​បាន​ប្រមាណ​មួយ​ខែ នាង​ក៏​លេច​ចេញ​រឿងរ៉ាវ​រកាំរកូស ជា​ពិសេស​មិនសូវ​បាន​នៅ​ជុំ​ប្តី​។ នាង​ទទួលស្គាល់​ថា ក្រោយ​ភ្ជាប់ពាក្យ​នាង​ក៏​ធ្លាប់​មាន​លេច​ចេញ​ភាព​រកាំរកូស​ខ្លះ​ៗ​ដែរ ប៉ុន្តែ​នាង​រំពឹង​ថា ក្រោយ​រៀប​ការ​រួច​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែ​មួយ និង​ក្រោយ​មានកូន​ជា​តំណក់ឈាម​រួម​គ្នា នឹង​អាច​ធ្វើ​ឲ្យ​ស្វាមី​កែប្រែ​ទើប​នាង​ចេះ​តែ​ទ្រាំ ប៉ុន្តែ​គឺ​មិន​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​កក់ក្តៅ​ដូច​ការ​រំពឹង​ទុក​។

នាង​ថា នាង​គឺជា​មនុស្ស​ស្រី​មាន​ផ្ទៃពោះ​នៅផ្ទះ​តែឯង ដែល​ជា​សម្ពាធ​ផ្លូវចិត្ត​មួយ​ដ៏​ធ្ងន់​ពិសេស​នាង​បារម្ភ​ប៉ះពាល់​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ​។ កន្លង​មក នាង​តែង​លាក់​មិន​បង្ហាញ​ជា​សាធារណៈ​អំពី​រឿងរ៉ាវ​លែងលះ​ស្វា​មីនោះ​ទេ ប៉ុន្តែ​ការ​ពិត​មិន​អាច​លាក់​ជិត​នោះ​ដែរ ហើយ​ក៏​អាច​បញ្ចៀស​ការ​ចោទសួរ​ជា​ញឹកញាប់​ពី​អ្នក​រួម​អាជីព និង​អ្នក​សារព័ត៌មាន​អំពី​ការ​បាត់​វត្តមាន​អតីត​ស្វាមី​នាង​។

តារា​ស្រី​រូប​នេះ​លើក​ឡើង​ថា ថ្ងៃ​សម្រាល​កូនស្រី​ស្វាមី​នាង​ក៏​បាន​ទៅ​មើល​មុខ​កូនស្រី​ដែរ តាម​ការ​ហៅ​ទូរស័ព្ទ​ផ្តល់​ដំណឹង​ពី​ឪពុក​នាង ហើយ​ក្រោយ​ពេល​សម្រាល​ស្វាមី​នាង​ក៏​បាន​ផ្តល់​ប្រាក់​តិច​តូច​ប្រចាំខែ​សម្រាប់​កូនស្រី​ផង​ដែរ​។ នាង​មិន​បាន​ចោទ​ប្តី​ថា មាន​ស្រី​ថ្មី​នៅ​ខាងក្រៅ​ទេ ប៉ុន្តែ​ក្រោយ​ចែកផ្លូវ​គ្នា​អតីត​ស្វាមី​នាង​ក៏​មាន​ប្រពន្ធ​ក្រោយ​ដែរ ដែល​ពេល​នេះ​គេ​ក៏​មាន​ផ្ទៃពោះ​៦​ខែ​ហើយ​ដែរ​។ នាង​ទទួលស្គាល់​ថា ក្នុង​ថ្ងៃ​ខួបកំណើត​កូនស្រី​អតីត​ស្វាមី​នាង​ក៏​បាន​ផ្តល់​របស់​ខ្លះ​ដល់​កូនស្រី​ដែរ គឺ​ខ្សែដៃ និង​ក្រវិល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ