រាជធានីភ្នំពេញ៖ តារាសម្តែង និងចម្រៀង បេប៊ី បានសម្តែងការហួសចិត្តចំពោះការយល់ច្រឡំថាបុរសម្នាក់ថាជាគូស្នេហ៍របស់នាង ខណៈពេលដែលតារារូបនេះមិនធ្លាប់មានព័ត៌មានពាក់ព័ន្ធស្នេហាជាមួយបុរសណាឡើយ ។ អ្វីដែលធ្វើឲ្យគេមានមានការភាន់ច្រឡំនោះ បន្ទាប់ពីនាងបង្ហោះរូបកៀកកើយជាមួយបុរសប្លែកមុខម្នាក់ជាមួយនឹងសារបង្កប់ន័យស៊ីជម្រៅ ។

រឿងនេះបានធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកសម្តែងការភ្ញាក់ផ្អើល ក្នុងពេលបេប៊ី មិនធ្លាប់បានបង្ហាញមុខគូស្នេហ៍ជាសាធារណៈនោះឡើយ ។ ការភាន់ច្រឡំនេះបេប៊ី សម្តែងការហួសចិត្តយ៉ាងខ្លាំង ក្នុងពេលដែលព័ត៌មាននេះត្រូវផ្សព្វផ្សាយតាមសារព័ត៌មាននៅក្នុងស្រុកមួយ។ បេប៊ី បានចាត់ទុកព័ត៌មាននេះថាជាការភាន់ច្រឡំទាំងស្រុង ដ្បិតបុរសម្នាក់នោះត្រឹមជាមិត្តភក្តិជិតស្និទ្ធរបស់នាងប៉ុណ្ណោះ ។

បេប៊ីបានស្នើឲ្យមហាជនកុំមានការភាន់ច្រឡំទៅលើព័ត៌មានមួយនេះ ខណៈពេលដែលបុរសរូបនោះគឺជាមនុស្សភេទទីបី ហេតុនេះគ្មានមូលហេតុដែលនាងទៅស្រឡាញ់នោះឡើយ។
ជាការកត់សម្គាល់នៅពេលបេប៊ី បានចែកចាយព័ត៌មាននេះតាមហ្វេសប៊ុកនោះ នាងបានអះអាងប្រាប់មិត្តភក្តិរបស់ខ្លួនថា បុរសម្នាក់នោះគឺស្រឡាញ់ប្រុសដូចគ្នាប៉ុណ្ណោះ ខណៈពេលដែលនាងមានអ្នកស្រឡាញ់រួចហើយ ។

ជុំ រចនាពេជ្រ ហៅបេប៊ី គឺជាស្រីស្អាត មួយរូបក្នុងសង្គមសិល្បៈក្រៅពីមានរូបឆោម លោមពណ៌ល្អឆើត ហើយនាងត្រូវបានគេ មើល ឃើញថា រស់ក្នុងភាពស៊ីវីល័យទៀតផង ដោយ មានទាំងរថយន្ត ទំនើប ៗ តម្លៃរាប់ ម៉ឺនដុល្លារ ធ្វើជាយានផង ក្នុងនោះនាងមានរថយន្តឡិចស៊ី៣៣០ ជិះតាំងពីមានមុខក្នុងពិភពសិល្បៈ ដំបូងៗ ម្ល៉េះ ឯរបស់ប្រើប្រាស់ផ្សេងៗ របស់នាង ក៏សុទ្ធជារបស់ប្រភេទ Brand ដែរ ។

មកដល់បច្ចុប្បន្នគេឃើញនាងបានប្ដូរមក ជិះរថយន្តទំនើបជាងមុន តម្លៃក៏កប់ជាងមុន ដែរ គឺរថយន្តឡង់គ្រីស្ស៊័រ ស៊េរីថ្មី តម្លៃជិត ១០ម៉ឺនដុល្លារឯណោះ ។ ក្រៅពីនេះនាងក៏ ធ្លាប់ប្រាប់សារព័ត៌មានដែរថា នាងមានដី ច្រើនហិកតាទៀតនៅខេត្តបាត់ដំបង ។
បេប៊ី ត្រូវបានគេស្គាល់ថា ជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍MYTV ហើយជា តារាចម្រៀង និងតារាសម្ដែងវ័យក្មេងសិចស៊ី មួយរូប ។ នាងទាក់ទាញការចាប់អារម្មណ៍បំផុតពីប្រិយមិត្តអ្នកទស្សនា ជាពិសេសក្បាច់រាំ ៕


ចែករំលែកព័តមាននេះ