ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ប្រព្រឹត្ត​ក្នុងផ្ទះ​សំណាក់ សមត្ថកិច្ច​ឆ្មក់​បែកធ្លាយ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​ករណី នា​ដើមឆ្នាំ​២០១៩ ដោយ​ចាប់​បាន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅផ្ទះ​សំណាក់ មួយ​កន្លែង​ក្នុង​ក្រុង​ស្ទឹង​ត្រែង​។ តាម​ប្រភព​ពី​មន្ត្រី​នគរបាល​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​៨…

ខេត្តស្ទឹងត្រែង ៖ នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​ករណី នា​ដើមឆ្នាំ​២០១៩ ដោយ​ចាប់​បាន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅផ្ទះ​សំណាក់ មួយ​កន្លែង​ក្នុង​ក្រុង​ស្ទឹង​ត្រែង​។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​៨ ខែ មក​រា ឆ្នាំ​២០១៩ មន្ត្រី​អនុវត្ត​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​ករណី​បុរស​ជា​ជនសង្ស័យ​ម្នាក់​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះសំណាក់ មី​លី​មូល​មិត្ត ស្ថិត​ក្នុងភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង និង​ចាប់​យក​វត្ថុ​តាង​ជា​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១​កញ្ចប់​ធំ ។

ជនសង្ស័យ​ខាងលើ​ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន​ឈ្មោះ រ័​ត្ន សៀង​ហ៊ុន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កោះ​ព្នៅ ឃុំ អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀនកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​ស្វែងរក​មុខសញ្ញា​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​យក​មក​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ