ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ផលិត​យានយន្ដ​អាច​នឹង​ជួប​ប្រទះ​បញ្ហា​ច្រើន​ក្នុងឆ្នាំនេះ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ឆ្នាំ​២០១៩​នេះ​អាច​ជា​ឆ្នាំ​ដែល​មាន​ឧបសគ្គ​ច្រើន​សម្រាប់​វិស័យ​ផលិត​យានយន្ត​របស់​ប្រទេស​ថៃ ជា​ពិសេស​ក្នុង​ការ​រក្សា​ភាព​ប្រកួតប្រជែង​ទាំង​ក្នុង​តំបន់ និង​ជុំវិញ​ពិភពលោក ខណៈ​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃ​ងាក​ទៅ​កាន់​វិស័យ​ផលិតកម្ម​ថ្នាក់ខ្ពស់​ដើម្បី​បង្កើន​ការងារ​ក្នុងស្រុក ។ យោង​តាម​បាងកក ប៉ុស្ដិ៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី…

ទីក្រុង​បាងកក ៖ ឆ្នាំ​២០១៩​នេះ​អាច​ជា​ឆ្នាំ​ដែល​មាន​ឧបសគ្គ​ច្រើន​សម្រាប់​វិស័យ​ផលិត​យានយន្ត​របស់​ប្រទេស​ថៃ ជា​ពិសេស​ក្នុង​ការ​រក្សា​ភាព​ប្រកួតប្រជែង​ទាំង​ក្នុង​តំបន់ និង​ជុំវិញ​ពិភពលោក ខណៈ​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃ​ងាក​ទៅ​កាន់​វិស័យ​ផលិតកម្ម​ថ្នាក់ខ្ពស់​ដើម្បី​បង្កើន​ការងារ​ក្នុងស្រុក ។

យោង​តាម​បាងកក ប៉ុស្ដិ៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ៧​កន្លង​មក បាន​ឲ្យ​ដឹង​ថា វិស័យ​ផលិត​យានយន្ដ​របស់​ប្រទេស​ថៃ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៥០ ពេល​ដែល​រដ្ឋាភិបាល​ព្យាយាម​ប្តូរ​សេដ្ឋកិច្ច​ពី​ការ​ពឹងផ្អែក​ទាំងស្រុង​លើ​កសិកម្ម ។

ក្រុមហ៊ុន​ផលិត​ជា​ច្រើន ជា​ពិសេស​ក្រុមហ៊ុន​ជប៉ុន​បាន​ស្វែងរក​មណ្ឌល​ផលិតកម្ម​ថ្មី​ដើម្បី​ជៀសវាង​ប្រាក់បៀវត្សរ៍​ខ្ពស់​ក្នុង​ប្រទេស​ខ្លួន ហើយ​ក៏​ចាប់ផ្តើម​បើក​ដំណើរការ​រោងចក្រ​ក្នុង​ប្រទេស​ដទៃ ។ ក្នុង​រយៈពេល​៦០​ឆ្នាំ​មកនេះ វិស័យ​ផលិត​យានយន្ដ​របស់​ប្រទេស​ថៃ​ផលិត​រថយន្ត ម៉ូតូ រថយន្ត​ខ្នាត​ធំ រថយន្តក្រុង ត្រាក់ទ័រ ម៉ាស៊ីន​សម្រាប់​ការ​ធ្វើ​កសិកម្ម និង​ឧបករណ៍​សាងសង់​នានា​ជាដើម ព្រមទាំង​គ្រឿង​យានយន្ត កង់ និង​គ្រឿង​បំពាក់​ផ្សេង​ៗ ។

សមាគម​ឧស្សាហកម្ម​ថៃ (FTI) ព្យាករណ៍​មក​ថា ការ​នាំ​ចេញ​ផលិតផល​នេះ​ក្នុង​ឆ្នាំ ២០១៨​នឹង​ស្មើ​ប្រមាណ​២៩,៧៥​ប៊ី​លាន​ដុល្លារ ឬ​ច្រើន​ជាង​ឆ្នាំ​២០១៧ ដែល​ស្មើ​២៩,៤៧​ប៊ី​លាន​ដុល្លារ​។

សេដ្ឋកិច្ច​ថ្មី​ៗ​ដទៃ​ទៀត​កំពុង​តែ​អភិវឌ្ឍន៍​វិស័យ​យានយន្ដ​របស់​ខ្លួន​ដោយ​រៀន​ពី​ភាព​ខុសឆ្គង​របស់​ប្រទេស​ថៃ ។ វា​មាន​ន័យ​ថា ប្រទេស​ថៃ អាច​នឹង​បាត់បង់​ភាព​ប្រកួតប្រជែង ប្រសិនបើ​តំណាងរាស្ត្រ​មិន​ធ្វើ​បច្ចុ​ប្បន្ន​កម្មវិស័យ​នេះ​ឲ្យ​ស្រប​តាម​និន្នាការ​ពិភពលោក​ទេ​នោះ ។

សម្រាប់​ឆ្នាំ​២០១៩ FTI​ព្យាករណ៍​ថា​ប្រទេស​ថៃ​នឹង​ផលិត​យានយន្ត​បាន​២,១៥​លាន​គ្រឿង ខណៈ​ដែល​អាច​លក់​បាន​១,០៥​លាន​គ្រឿងក្នុង​ប្រទេស និង​នាំ​ចេញ​ប្រមាណ​១,១​លាន​គ្រឿង​ទៀត ។

លោក Surapong Paisitpatanapong អ្នកនាំពាក្យ​របស់​ក្លិប​ស្វ័​យ​យន្ត​របស់ FTI បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​នឹង​ជួប​ស្ថានការណ៍​មិនល្អ​ក្នុង​ទ្វីប​ជា​ច្រើន​នា​ឆ្នាំ​២០១៩​នេះ ។ ជា​ពិសេស​តំបន់​អឺរ៉ុប​កំពុង​តែ​ផ្អាក​ការ​នាំ​ចូល​រថយន្ត​ពី​ប្រទេស​ថៃ​ក្រោម​ប្រព័ន្ធ​ផែនការ​អនុគ្រោះ​ពន្ធ (GSP)​។ ដើម្បី​ជៀសវាង​បញ្ហា​នេះ ក្រុមហ៊ុន​យានយន្ត​មាន​គម្រោង​នាំ​ចេញ​ទៅ​កាន់​ប្រទេស​តូ​ក​គី ។

លោក​បាន​បន្ថែម​ទៀត​ថា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​បាន​បន្ត​ជះ​ឥទ្ធិពល​អវិជ្ជមាន និង​ជា​កត្តា​ដ៏​សំខាន់​ជាងគេ​ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក និង​ការ​នាំ​ចេញ​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ