ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​៣​ថ្ងៃ ស្រាប់តែ​ប្រទះ​ឃើញ​ក្នុង​ព្រៃ​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ មាន​ករណី​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​ព្រៃ​ដែលមាន​ភ្លើង​ឆេះរួច​ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​រំចេក​កណ្តាល ឃុំ​លំ​ទង ស្រុក​អន្លង់​វែង​។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ…

ខេត្តឧត្តរមានជ័យ ៖ មាន​ករណី​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​ព្រៃ​ដែលមាន​ភ្លើង​ឆេះរួច​ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​រំចេក​កណ្តាល ឃុំ​លំ​ទង ស្រុក​អន្លង់​វែង​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ បូ ជាតិ ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ រស់នៅ​ភូមិ​រំចេក​ខាងលិច ឃុំ​អន្លង់​វែង ស្រុក​អន្លង់ វែង ខេត្តឧត្តរមានជ័យ ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ រេ​ន ហឿ​ង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ និងឈ្មោះ​ប្រុ​ក បូ ភេទ​ប្រុស ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​ថា កន្លង​មក​ជន​រង​គ្រោះ​បាន​ទៅ​ធ្វើការ​រកស៊ី​នៅ​ស្រុក​ម៉ា​ល័យ ខេត្ត​បន្ទាយ​មាន​ជ​យ័ លុះ​នៅ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ​ជន​រង​គ្រោះ​ក៏​មាន​អាកា​រៈ​ចម្លែក​ៗ​ដូច​ជា ឱ្យ​តែ​ឃើញ​មនុស្ស​ម្នា​ចេះ​តែ​ខ្លាច និង​រត់គេច ជា​ពិសេស​ពេល​ផឹកស្រា​គឺ​មាន​សភាព​ភ័យ​ៗ ខ្លាច​ៗ និង​ចូល​ចិត្ត​ផឹកស្រា​ជា​ប្រចាំ ប៉ុន្តែ​រយៈពេល​២​ទៅ​៣​ថ្ងៃមុន​បាត់​ខ្លួន ជន​រង​គ្រោះ​ពុំ​បាន​ផឹកស្រា​នោះ​ទេ ហើយ​តែងតែ​ត្អូញត្អែរ​ប្រាប់​ថា​មិនសូវ​ស្រួលខ្លួន ចេះ​តែ​ឈឺក្បាល ឈឺ​ខ្នង ឈឺចង្កេះ ។

ប្រភព​ដដែល​បាន​បន្ត​ថា រហូត​ដល់​វេលា​ម៉ោង​ប្រហែល​២​រសៀល​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៩ ជន​រង​គ្រោះ​បាន​កាន់ដំបង​ឈើ​ជ្រុង​រត់​តាម​វាលស្រែ​ទៅ​ទិស​ខាងកើត ពេល​នោះ​បងប្អូន​សាច់ញាតិ​បាន​តាម​រក​ជន​រង​គ្រោះ​ដែរ តែ​រក​មិនឃើញ​សោះ រហូត​ដល់​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី ៧ ខែមករា ឆ្នាំ​២០១៩ ទើប​មាន​បុរស​ម្នាក់​ឈ្មោះ ស៊ឹ​ម វ​ណ្ណះ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​រំចេក​លិច ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង បាន​ចូល​ព្រៃ
រ​កកាត់​ឈើ​ក្រាក់​ នៅ​ម្តុំ​នោះ​ក៏​បាន​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ រួច​ក៏​បាន​ទូរ​សព្ទ័​ប្រាប់​សាច់ញាតិ​អោយមក​មើល និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម​ៗ កំលាំង​ផ្នែក​ពិនិត្យ​វិភាគ សហការ​ជាមួយ​កំលាំង​ផ្នែក​ព្រហ្មទណ្ឌ​កំលាំង​ប៉ុស្តិ៍​នគរបាល​ស្រុក​អន្លង់​វែង គ្រូពេទ្យ និង​លោក​មេ​ភូមិ​សរុប​ចំនួន​៧ នាក់ បាន​ចុះ​ពិនិត្យ​សព​នៅ​កន្លែង​កើតហេតុ ដែល​មាន​ចំងាយ​ពី​ផ្លូវ​ប្រហែល​១៥០០​ម៉ែត្រ​ក្នុង​ព្រៃ​ដែល​ត្រូវ​ភ្លើង​ឆេះ​រួច​ជាប់​វាលស្រែ​។

តាម​ការ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​រក​ឃើញ​មាន​ស្នាមជើង​ដែល​ជាន់​លើ​កំទេចផេះ​ដែល​ភ្លើង​ឆេះ​ព្រៃ​រួច ជា​ស្នាមជើង​របស់​ជន​រង​គ្រោះ​តែ​ម្នាក់ គ្មាន​ដាន​ស្នាម​ផ្សេង​នោះ​ទេ ហើយ​ជន​រង​គ្រោះ​បាន​ស្លាប់​ក្នុង​ស្ថានភាព​ផ្កាប់មុខ ក្បាល​បែរ​ទៅ​ទិស​ខាងត្បូង មាន​សភាព​ហើម​ស្អុយ ពាក់អាវ​ការ៉ូ ពណ៌​ប្រផេះ ដៃ​វែង ស្លៀកខោ​ខៅ​ប៊ូ​យ​ជើងវែង ពណ៌​ក្រ​ម៉ៅ​មូរ​ជើង ពាក់​ខ្សែ​ក្រ​វ៉ា​ត់​ពណ៌​ក្រហម ។ នៅ​លើ​រាង​កាយ​សព​មិន​មាន​ស្លាកស្នាម​របួស​អ្វី​ដែល​គួ​អោ​យស​ង្ស​យ័​ថា​ជា​អំពើ​ឃាតកម្ម​នោះ​ឡើយ​។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​អាច​ស្លាប់​ដោយ​ដាច់​បាយ ដាច់​ទឹក បណ្តាល​ឱ្យ​ខ្យល់គរ​ស្លាប់​តែ​ម្តង គឺ​ពុំ​មាន​អ្វី​សង្ស័យ​ពាក់​ព​ន្ធ័​នឹង​ករណី​ឃាតកម្ម​នោះ​ឡើយ​។

បន្ទាប់​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ធ្វើការ​ប្រគល់​សព​ជូន​ទៅ​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ