ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា ​ការ​ពិភាក្សា​ជាមួយ​ចិន​ល្អ​ណាស់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ថ្លែង​កាល​ពី​ថ្ងៃ​ទី​៦​មក​រា​ថា ការ​ចរចា​ពា​ណិ​ជ្ច​កម្ម​ជាមួយ​ចិន​ប្រព្រឹត្ត​ទៅ​ល្អ​ណាស់​និង​ថា មាន​សញ្ញា​នៃ​ភាព​ទន់ខ្សោយ​របស់​សេដ្ឋកិច្ច​ចិន ដែល​ផ្ដល់​ហេតុផល​ឲ្យ​ចិន​ដើរ​លើ​ផ្លូវ​នៃ​កិច្ចព្រមព្រៀង​មួយ​។ នៅ​សេត​វិមាន​លោក​ត្រាំ​ថ្លៃ​ង​ទៅ​កាន់​សារព័ត៌មាន​ថា ខ្ញុំ​គិត​ថា​ចិន​ចង់​ដោះស្រាយ​រឿង​នោះ​។ សេដ្ឋកិច្ច​របស់​ពួក​យើង​នឹង​ពុំ​ដើរ​ល្អ​ឡើយ​។…

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ថ្លែង​កាល​ពី​ថ្ងៃ​ទី​៦​មក​រា​ថា ការ​ចរចា​ពា​ណិ​ជ្ច​កម្ម​ជាមួយ​ចិន​ប្រព្រឹត្ត​ទៅ​ល្អ​ណាស់​និង​ថា មាន​សញ្ញា​នៃ​ភាព​ទន់ខ្សោយ​របស់​សេដ្ឋកិច្ច​ចិន ដែល​ផ្ដល់​ហេតុផល​ឲ្យ​ចិន​ដើរ​លើ​ផ្លូវ​នៃ​កិច្ចព្រមព្រៀង​មួយ​។

នៅ​សេត​វិមាន​លោក​ត្រាំ​ថ្លៃ​ង​ទៅ​កាន់​សារព័ត៌មាន​ថា ខ្ញុំ​គិត​ថា​ចិន​ចង់​ដោះស្រាយ​រឿង​នោះ​។ សេដ្ឋកិច្ច​របស់​ពួក​យើង​នឹង​ពុំ​ដើរ​ល្អ​ឡើយ​។ ខ្ញុំ​យល់​ថា​បែប​នេះ​ផ្ដល់​ការ​ជម្រុញ​ឲ្យ​មានការ​ចរចា​។

គណៈ​ប្រ​តិ​ភួ​អា​មេ​រិ​ក​ដឹកនាំ​ដោយ​លោក​JEFFREY GERRISH បាន​មក​ដល់​ក្រុង​ប៉េ​​កាំ​ង​នា​ថ្ងៃ​ទី​៧ ​មក​រា ដើម្បី​ចរចា​ខាង​ពា​ណិ​ជ្ច​កម្ម​វគ្គ​ថ្មី ជាមួយ​សម​ភាគី​ចិន​។ នោះ​ជា​ការ​ជួប​ចរចា​គ្នា​លើក​ដំបូង​ចាប់​តាំង​ពី​លោក​ដូ​ណា​ល់​ត្រាំ​និង​លោក​ស៊ីជី​ន​ពីង សម្រេច​កាលពីដើម​ខែធ្នូ ​ពី​ការ​ផ្អាក​រយៈពេល​៩០​ថៃ្ង សង្គ្រាម​ពាណិជ្ជកម្ម រវាង​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំង​២​។

ប្រធានាធិបតី​អា​មេ​រិ​ក​បន្ត​ថា ការ​ពិភាក្សា​ជាមួយ​ចិន​ប្រព្រឹត្ត​ទៅ​ល្អ​ណាស់​។ ខ្ញុំ​ជឿជាក់​ថា​ចិន​ចង់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ